Campura និង Dell EMC បាន​សហការគ្នា​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីអំពី “Dell EMC VxRail is the Game Changer in Hyperconverged Infrastructure World”

305
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ក្រុមហ៊ុន Campura Triangulum Corporation និង​ក្រុមហ៊ុន Dell EMC នៅ​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ បាន​សហការគ្នា​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីអំពី “Dell EMC VxRail is the Game Changer in Hyperconverged Infrastructure World” នៅ​សណ្ឋាគារ សាន់ អ៊ែន មូ​ន “SUN & MOON, Urban Hotel“ ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង និង ផលិតផល​ថ្មីៗ​របស់ Dell EMC ជូន​ចំពោះ​អតិថិជន​ដែល​មកពី​គ្រប់​ស្ថាប័ន​។​

​តាមរយៈ​សិក្ខាសាលា​នេះ អ្នកចូលរួម​នឹង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ពីរ​របៀប​ប្រើប្រាស់ បច្ចេកវិទ្យា​ដែល ជួយ​សម្រួល​ក្នុង​ស្ថាប័ន​និង ផ្តល់ឱ្យ​លោកអ្នក​នូវ​អត្ថប្រយោជន៍ នៃ​ការផ្លាស់ប្តូរ​នូវ​ព័ត៌មានវិទ្យា​ទំនើបៗ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាពជោគជ័យ​។​

​លោក ឡេង បូរ៉ា​មី នាយក​គ្រប់គ្រង​ផ្នែក Pre-Sales, Enterprise Division តំណាងឱ្យ​ក្រុមហ៊ុន Campura បាន​ថ្លែងអំណរគុណ​ទៅដល់​អតិថិជន ដែល​កំពុង​ចូលរួម​សិក្ខាសាលា និង​តែងតែ​គាំទ្រ​នូវ​រាល់​សេវាកម្ម​របស់​ក្រុមហ៊ុន Campura នាពេល​កន្លងមក​។ លោក​បាន​ឲ្យ​ដឹងថា ប្រធានបទ​សំខាន់ៗ ក្នុង​សិក្ខាសាលា​នេះ ចង់បង្ហាញ​អំពី​បច្ចេកវិទ្យា និង​ផលិតផល​ពិសេស​ថ្មីៗ របស់ Dell Latitude, OptiPlex និង DellEMC VXRail with vSAN នៅក្នុង​ឆ្នាំ 2019​នេះ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​គួរអោយ​យកចិត្តទុកដាក់​ពី​សំណាក់ អតិថិជន​ទាំងឡាយ​។​

​លោក សៀន ប៊ុនធឿន ប្រធាន​ផ្នែក Pre-Sales System របស់​ក្រុមហ៊ុន Campura បានធ្វើ​បទ​បង្ហាញជូន​អតិថិជន​ឱ្យ​ស្គាល់ ពី​របៀប​ប្រើប្រាស់​និង​បង្ហាញ​នូវ​ផលិតផល​ចេញ​ថ្មី​របស់ Dell Latitude និង OptiPlex ដែល​កំពុងតែ​ឈានមុខ​គេ​នៅលើ​ទីផ្សារ និង​មាន​តំលៃ​សមរម្យ​ជូន​ចំពោះ​អតិថិជន​ទៀតផង​។​

​ជាមួយគ្នា​នោះដែរ​លោក ឡេង បូរ៉ា​មី ក៏បាន​លើកយក​ផលិតផល​របស់ DellEMC VXRail with vSAN មក​ធ្វើ​បទ​បង្ហាញជូន​អតិថិជន​អោយ​ស្គាល់​កាន់តែច្បាស់​នៃ​អត្ថប្រយោជន៍​របស់​ផលិតផល​នេះ និង​ដើម្បី​ជំរុញ​អាជីវកម្ម អោយ​មានការ​ជឿនលឿន​ខ្ពស់​ដើម្បី​បំរើសេវា​កម្ម ដែល​ចេះតែ​កើនឡើង មិន​ឈប់ឈរ របស់​អតិថិជន​៕ ល​