CAMSOC ប្រកាស​ការប្រកួតប្រជែង​ធ្វើ​ស្លាក​សញ្ញា និង​និមិត្តរូប​កីឡា​អាស៊ីអាគ្នេយ៍ ២០២៣

210
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កាលពី​ថ្ងៃ​ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលជា​ជនជាតិខ្មែរ ចូលរួម​ប្រកួតប្រជែង ធ្វើ​គំនូរ​ស្លាក​សញ្ញា (LOGO) និង​និមិត្តរូប (Mascot) កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​ក្នុង​សន្និសីទកាសែត នា​ថ្ងៃទី​២៣ សីហា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា ស្លាក​សញ្ញា (LOGO) គឺ​និយាយ​អំពី​និមិត្តសញ្ញា​មួយ ពាក់ព័ន្ធ​នឹង​វប្បធម៌ ជីវភាព​រស់នៅ និង​ទំនៀម​ទំលាប់​របស់​ខ្មែរ​យើង​។ ស្លាក​សញ្ញា​នេះ ត្រូវតែ​បង្ហាញ​ពី​អា​រិ​យ​ធម៌​របស់​ខ្មែរ​។ ចំពោះ​និមិត្តរូប (Mascot) គឺ​ត្រូវ​តំណាង​ដោយ សត្វ​ទន្សាយ​របស់​ខ្មែរ ។ ស៊ី​ហ្គេម ឆ្នាំ​២០២៣ គឺជា​ស៊ី​ហ្គេម ដែល​ប្រជែង​គ្នា ដណ្ដើម​មេដាយ ដោយ​យុត្តិធម៌ ហេតុនេះ​ទើប​កម្ពុជា សម្រេចចិត្ត​យក​សត្វ​ទន្សាយ មក​ធ្វើជា​ម៉ា​ស្កុ​ត​នោះ ។ រឿងនិទាន​របស់​ខ្មែរ ក៏ដូចជា ក្នុង​អក្សរសិល្ប៍​ខ្មែរ សត្វ​ទន្សាយ គឺជា​តំណាង​សុច​រឹត​ភាព តំណាង​ឲ្យ​យុត្តិធម៌ ដើម្បី​ឲ្យ​ស៊ី​ហ្គេម​របស់​យើង មាន​កិត្តិយស យើង​ទទួល​បានជា​ប្រទេសមួយ ប្រកាន់​យុត្តិធម៌​។​

​គំនូរ គេ​អាច​គូរ​ដោយ​ផ្ទាល់ដៃ ឬ​កុំព្យូទ័រ​បាន តែ​ត្រូវតែ​ភ្ជាប់​ជាមួយ​សំណៅ​ដើម ។ រូបគំនូរ ត្រូវ​វាយតម្លៃ ដោយ​គណៈកម្មការ របស់ Camsoc ដោយ​ពិនិត្យ​លើ សោភ័ណភាព អត្ថន័យ អត្ថរូប អត្ថរស និង​មាន​សោភ័ណភាព ល្អ​ទៀតផង ។ គំនូរ និង​ម៉ា​ស្កុ​ត ដែល​បាន​ពី​ជម្រើស​ចុងក្រោយ អាច​នឹង​ប្រគល់ជូន សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​អ្នកសម្រេច​ចុងក្រោយ ។ កាលណា​យើង រើស​បាន LOGO និង Mascot ហើយ​នោះ យើង​នឹងធ្វើ​ពិធី​សម្ពោធ ក្នុង​ពិធី​ជាតិ​មួយ ៕v

ទិដ្ឋភាព​សន្និសីទកាសែត​
#