Camsoc ប្រជុំ​រឿង​ស៊ី​ហ្គេម ២០២៣

132
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
នៅ​ព្រឹក​ថ្ងៃទី​៨ តុលា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣(Camsoc) បាន​ដឹកនាំ​ការប្រជុំ ដើម្បី​ពិនិត្យមើល ពី​លទ្ធផល​ការងារ ក្នុង​ត្រីមាស​ទី​៣ របស់ Camsoc ។​

​អង្គប្រជុំ បាន​ពិនិត្យមើល ពី​ការងារ​សំខាន់ៗ ទាំង​ក្នុង ទាំង​ក្រៅប្រទេស ព្រមទាំង​ជម្រុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា កាន់តែ​ល្អ និង​បន្តធ្វើ​ការកែទម្រង់ ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ ចំពោះ​សហព័ន្ធ​ជាតិ ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ពង្រឹង​ពី​ការហ្វឹកហាត់ និង​ធ្វើ​ឲ្យ​ការហ្វឹកហាត់ កាន់​តែមាន​គុណភាព ។​

ទិដ្ឋភាព​ប្រជុំ Camsoc

​អង្គប្រជុំ ក៏បាន​ស្ដាប់​របាយការណ៍ របស់​សហព័ន្ធ​កីឡា​ជាតិ ព្រមទាំង​ពិនិត្យមើល ពី​បញ្ហា​ដែល​លំបាក និង​ស្ដាប់​ពី​សំណូមពរ របស់​សហព័ន្ធ​ជាតិ ដើម្បី​ធ្វើការ​ដោះស្រាយ ទៅតាម​លទ្ធភាព​ជាក់ស្ដែង ។​

​ជាទូទៅ សហព័ន្ធ​ជាតិ ត្រូវការ​ចាំបាច់​នូវ ធនធាន​គ្រូបង្វឹក ពិសេស​គ្រូ​មកពី​បរទេស ដែលមាន​បទពិសោធន៍​ខ្ពស់ និង​មាន​ជំនាញ​ច្បាស់លាស់​។ គ្រូ​បរទេស ភាគច្រើន បង្ហា​ត់ទៅ ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី ប្រកួត​ដោយបាន​ទទួលលទ្ធផល​ល្អ​។ ការ​ចេញទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស ក៏​តែងតែ​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី រកបាន​មេដាយ ត្រឡប់មកវិញ ។​

​សូមបញ្ជាក់ថា Camsoc តែងតែ​ធ្វើការ​ប្រជុំ​ប្រចាំត្រីមាស ជាប្រចាំ ដើម្បី​ស្ដាប់​ពី​ផល​លំបាក និង​សំណូមពរ​នានា របស់​សហព័ន្ធ​ជាតិ ៕v