គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ សម្តែងការគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
ដោយ:គូលែន/សៀមរាប ៖ កិច្ចប្រជុំពេញអង្គលើកទី២៦នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» សម្តែងការគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរាជបុត្រី ព្រះ...
ក្រុមកម្ពុជា ចាញ់មីយ៉ាន់ម៉ា នៅវគ្គទាត់បាល់ ប៉េណាល់ទី
ដោយ៖ រ៉ូហ្សា ភ្នំពេញ៖ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ (U22) របស់កម្ពុជា បានចាញ់ក្រុមមីយ៉ាន់ម៉ា នៅវគ្គប៉េណាល់ទី បន្ទាប់ពីប្រកួត រយៈពេល ៩០នាទី លទ្ធផល បានត្រឹមស្នើគ្នា ២ទល់២នោះ។
ការប្រកួតនៅតង់ទី១ ទើបតែចាប់ផ្ដើម បានមួយនាទីប៉ុណ្ណោះ កម្ពុជាបាននាំមុខមួយគ្រា...
សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនថៃ២នាក់ និងគ្រឿងញៀនជិត៨គីឡូក្រាម
ដោយ:ឆាយានាថ/ឧត្តរមានជ័យ ៖ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និង គ្រឿងញៀនជិត៨គីឡូក្រាម ។
ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចផ្លូវជាតិលេខ...
ប៉ូលិសមួយក្រុមចាប់ខ្លួនយុវជនម្នាក់ដោយមិនដឹងមូលហេតុ និងគំរាមបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានកម្ពុជាផងដែរ
ដោយៈសាវរក្ស/ភ្នំពេញ ៖ ក្រោយបែកធ្លាយវីដេអូប៉ូលិសមួយក្រុមពាក់មួកសុវត្ថិភាពឃ្លុបជិត រួចចាប់វាយខ្នោះទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ ឬករណីអ្វីទាល់តែសោះ បន្ដិចក្រោយមកក៏មានប៉ូលិសជើងខ្លាំងម្នាក់មកសម្លុតគំរាមអ្នកសារព័ត៌មាន ដោយមិនឲ្យថតសកម្មភាពនោះជាដាច់ខាត និងគំរាមបំបិទសិទ្ធិសេរីភាពសារព័ត៌មានកម្ពុជា ដែលកំពុង...
ក្រសួងពីរធ្វើទស្សនកិច្ចសិក្សារួមគ្នា ស្វែងយល់ពីស្ថានភាពស្ត្រីក្នុងវិស័យ ទេសចរណ៍នៅខេត្តសៀមរាប
ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូនេះ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសាលាបាយ ដែលជាសាលា...
បុរសពិការស្រវឹងស្រាដើរឆ្លងថ្នល់ មិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់ នៅស្រុករំដួល
ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសពិការស្រវឹងស្រាម្នាក់បានរងរបួសធ្ងន់ខណៈដែលជនរងគ្រោះដើរឆ្លងថ្នល់មិនប្រយ័ត្នក៏ត្រូវម៉ូតូដែលធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងបុកពេញទំហឹងតែម្តង។ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩នេះ ត្រង់ចំណុច លើផ្លូវជាតិលេខ ១៣ ស្ថិតន...
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាជិត ៧ ពាន់នាក់
ដោយ: តារារិទ្ធ / ភ្នំពេញ: នៅព្រឹកថ្ងៃទី១១ខែធ្នូ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញប្រគល់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS)ចំនួន៦.៧៦២នាក់ (ស្រី ២.៧...
អង្គការពិភពលោកធំៗ និងម្ចាស់ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា
ដោយោះមូលសម្បត្តិ/ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការពិភពលោកធំៗ និងម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃលើសមត្ថភាព និងបទពិសោធរបស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដារគុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។
...
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះប្រធានកិត្តិយសក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរស្នើសុំឱ្យព្រះសង្ឃគ្រប់វត្តអារាមក្នុងតំបន់អង្គររួមគ្នាថែរក្សា អភិរក្ស មរតកវប្បធម៌ដូនតា
ដោយ:បាយ័ន/សៀមរាប ៖ ក្នុងរយៈពេល៥ឆ្នាំនៃការចូលរួមយ៉ាងសកម្មរបស់ក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ វិស័យព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួលកិច្ចការវត្តអារាមទាំង៣៥ក្នុងឧទ្យានអង្គរជាមួយកិច្ចការអភិរក្សបេតិកភណ្ឌ។
ក្នុងបរិបទការងារនេះ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនា...
ឆេះផ្ទះពលរដ្ឋអស់បីខ្នង សង្ស័យបណ្តាលមកពីដុត សម្បកខ្សែភ្លើងទុកចោលឆេះរាល
ដោយ:អង្គរតូច/សៀមរាប ៖ ផ្ទះពលរដ្ឋចំនួនបីខ្នងត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចថ្ងៃទី១០ខែធ្នូ នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបង្កឡើងដោយសាដុតសម្បកខ្សែភ្លើងទុកចោលឆេះរាលដល់ផ្ទះ។
សមត្ថកិច្ចក្នុងហេតុការណ៍ ឲ្យដឹងថា អគ្គិភ័យនេះបង្កឲ្យរងការខូចខាតផ្ទះចំនួន៣ខ្នង។
ផ្ទះទី១មានទំហំ៤×...