CDC​សម្រេច​លុប​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​តាម​បណ្តា​កោះ​-​ឆ្នេរ​ចំនួន​៧​ក្រុមហ៊ុន​

760
ចែករម្លែក
  • 35
    Shares

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ក្នុង​ឆ្នាំ​២០១៨​និង​ចូលមក​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ​តាម​របាយការណ៍​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​សហការ​ជាមួយ​ក្រសួងទេសចរណ៍​បាន​តាមដាន​ត្រួតពិនិត្យ​ទៅលើ​សកម្មភាព​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​នៅតាម​បណ្តា​កោះ​ឆ្នេរ​នានា​។​

​ឆ្នេរ​នោះ​ស្ថិតក្នុង​ខេត្ត​ទាំង​៤​ជាប់​សមុទ្រ​ភាគខាងត្បូង​ប្រទេស​បាន​ឃើញថា​ដោយសារ​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​ទទួលបាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​ហើយ​ទុកចោល​មិន​ព្រម​វិនិយោគ​សាងសង់​នូវ​សំណង់រ​ចនាស​ម្ព័​ន្ត​ទេសចរណ៍​របស់ខ្លួន​។​

ស្របតាម​កាលកំណត់​ទេ​CDC​និង​ក្រសួងទេសចរណ៍​សម្រេច​លុបចោល​លែងឱ្យ​វិនិយោគ​តទៅទៀត​។​ក្នុងចំណោម​កោះ​-​ឆ្នេរ​ជាប់​ខេត្ត​ទាំង​៤​បានសម្រេច​លុបចោល​ចំនួន​៧​ក្រុមហ៊ុន​។​ក្នុងនោះ​ខេត្ត​កែប​មាន​៣​ក្រុមហ៊ុន​លើ​កោះទន្សាយ​ពីរ​និង​កោះត្បាល់​។​ខេត្តកំពត​លុបចោល​២​ក្រុមហ៊ុន​ស្ថិត​លើ​កោះសេះ​។​ខេត្តកោះកុង​មាន​១​ក្រុមហ៊ុន​លើ​កោះ​ពុត​សារ​កណ្តាល​និង​ខេត្ត​ព្រះសីហនុ​លុបចោល​១​ក្រុមហ៊ុន លើក​តា​គៀវ ។​

បើទោះបី​មានការ​លុបចោល​គម្រោង​វិនិយោគ​ទាំងនេះ​ក្តី​ក៏មាន​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​បាន​នឹង​កំពុងមាន​សកម្មភាព​វិនិយោគ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត​ទេសចរណ៍​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​បន្ថែមទៀត មិន​ថា​តំបន់ឆ្នេរ​ឬ​តំបន់​ខេត្តសៀមរាប​និង​ភូមិភាគ​ឦ​សាន្ត​នោះទេ​។​

ការអនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ចុះបញ្ជី​នៅ​CDC​ក្នុង​ឆ្នាំ​ផ្នែក​សេវាកម្ម​ទេសចរណ៍​មាន​១៨​គម្រោង​ដែលមាន​ទុន​ចុះបញ្ជី​សរុប​ប្រមាណ​១៧៤​លាន​ដុល្លារ​និង​ទុនវិនិយោគ​ប្រមាណ​២,២៩០​លាន​ដុល្លារ​ស្មើនឹង​ប្រមាណ​៤០​ភាគរយ​ធៀប​នឹង​គំរោង​វិនិយោគ​ទាំងអស់​៕S/