Chelsea ពន្លិច Liverpool ខណៈ Stoke ធ្លាក់​ពី EPL

1037
ចែករម្លែក

Chelsea បាន​បង្កើន​សម្ពាធ​ខ្លាំង​លើ​ការ​ប្រជែង​កៅអី​មួយ​សម្រាប់​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ ខណៈ Manchester City ទីបំផុត​បាន​ចាប់ដៃ​កាន់​ពាន Premier League ក្នុង​ទឹកដី និង Arsenal លាគ្នា​ជាមួយ​អ្នកចាត់ការ​ទូទៅ អា​សេន វេ​ង​ហ្គ័​រ ជាមួយ​ជ័យជម្នះ​ដ៏​ប្រពៃ​នៅ​រាត្រី​ថ្ងៃអាទិត្យ​ដ៏​មមាញឹក​។

​ខ្សែប្រយុទ្ធ អូ​លី​វើ ជី​រូដ បាន​ស៊ុត​មួយ​គ្រាប់​គត់​នៅ​ទឹកដី Stamford Bridge ខណៈ​ជ័យជម្នះ ១-០ របស់ Chelsea លើ Liverpool បានធ្វើឱ្យ​ពួកគេ​មាន​ទឹកមាត់​លេប​ខ្លះ​ពី​បរាជ័យ​របស់ Tottenham នៅ​ទឹកដី West Brom ដើម្បី​ប្រណាំងប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង ៤ នៅ​សប្តាហ៍​ផ្តាច់ព្រ័ត្រ​។

​ចំណែកឯ​នៅ​បាត​តារាង​ឯណោះ​វិញ Stoke បាន​ក្លាយជា​ក្រុមទី​១ ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship​។ West Brom នៅតែមាន​លទ្ធភាព​ធ្លាក់​ខ្ពស់​ជាងគេ​ដដែល ទោះបី​លេង​ល្អ​ចុងរដូវ​កាល​នេះ​ក៏ដោយ​។

​ប៉ុន្តែ Brighton និង West Ham បាន​អបអរ​ការរស់រាន​មួយ​រដូវ​កាល​ទៀត​នៅ​ក្របខ័ណ្ឌ EPL ខណៈ Huddersfield មិន​ត្រឹម​រក្សា​ជីវិត​នៅ​លី​ក​កំពូល​អង់គ្លេស​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ទប់​ស្មើ ០-០ ជាមួយ​ម្ចាស់ផ្ទះ Man City ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

កៅអី​លេខ ៤ នៅតែ​បើកចំហ​នៅឡើយ បន្ទាប់ពី Chelsea ឈ្នះ Liverpool កាលពី​ថ្ងៃអាទិត្យ