CNRP​ចាប់ផ្តើម​ដោះ​ស្លាក​គណបក្ស​របស់ខ្លួន តាម​បណ្តា​ខេត្ត​នានា​ជា​បណ្តើរៗ បន្ទាប់​មេបក្ស​ស្នើ​ព​ន្លឿ​ន​ឲ្យ​បាន​ឆាប់រហ័ស​

470

(​ភ្នំពេញ​) ៖ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ដោះ​ប្តូរ​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន នៅតាម​បណ្តា​ខេត្ត​នានា​ជា​បណ្តើរៗ​ហើយ​បន្ទាប់​​ពី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ នៅ​ទូទាំងប្រទេស ធ្វើការ​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​សញ្ញា​គណបក្ស​ឲ្យ​បាន​ឆាប់រហ័ស​។ នេះ​បើតាម​សេចក្តីណែនាំ​ស្ដីពី​ការផ្លាស់ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ ​
​ជាក់ស្តែង នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តសៀមរាប ក្រុមការងារ​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំខែ​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​​ប្រចាំខែ និង​លើក​ទិសដៅ​សម្រាប់​ខែ​បន្ទាប់ ជាពិសេស​ព​ន្លឿ​ន​ការផ្លាស់ប្តូ​ស្លាក គណបក្ស​តាម​ស្នាក់ការ​គណបក្ស​មូលដ្ឋាន និង​ទីប្រជុំជន ដោយមាន​ការចូលរួម​ពី​លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។
​ ​
​ចំណែក​ខេត្តស្វាយរៀង​វិញ លោក អ៊ូ ចាន់​ឫទ្ធិ និង​លោក គង់ សភា ជា​ប្រធាន​-​អនុប្រធាន​ក្រុមការងារ​ខេត្ត ស្វាយរៀង​បាន​ដឹកនាំ​ក្រុម​​ការងារ​ខេត្ត បក​ស្លាក​គណបក្ស​រូប​ចាប់ដៃ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នា​ក្រុង​បាវិត ផងដែរ​។​
​ ​
​ការស្នើ​ព​ន្លឿ​ន​របស់លោក កឹម សុខា នេះ ធ្វើឡើង​បន្ទាប់ពី​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ចូល​ជា​ធរមាន​ដោយ​​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ជាប់​ពាក់​ពន្ធ​នឹង​ទណ្ឌិត​៕​ដោយ​៖​វិបុល​/sn