CPP ច្រានចោល​នូវ​ការ​ញុះញង់​របស់​ទណ្ឌិត​សម រង្ស៊ី ដែលថា មន្ត្រី​ខ្លួន​ទៅ​ចុះចូល​ជាមួយ​CNRP

392

(​ភ្នំពេញ​) ៖ គណបក្សកាន់អំណាច នៅ​យប់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ បានចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​នូវ ការលើកឡើង​របស់ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​មួលបង្កាច់​ថា មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ចុះចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​។​
​ ​
​តាម​សេចក្តីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថា ការលើកឡើង​នេះ មិន​ពិត​នោះទេ​ហើយ​ថា​មាន​
​តែ​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែល​កន្លងទៅ បាន​មកសុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅតាម​មូលដ្ឋាន​នានា​៕ដោយ៖វិុល