Crystal Palace បណ្តេញ​គ្រូបង្វឹក ហ្វ្រែ​ង ដឺ បូ​អ័​រ បន្ទាប់ពី​ដឹកនាំ​បាន​៧៧​ថ្ងៃ​

154

ក្លិប Crystal Palace បាន​បណ្តេញ​លោក ហ្វ្រែ​ង ដឺ បូ​អ័​រ (Frank de Boer) កាលពី​ព្រឹក​មិញ ហើយ​លោក រ៉​យ ហាច​សិន គ្រោង​នឹងត្រូវ​បានតែងតាំង​ជា​គ្រូបង្វឹក​ថ្មី​។​
​ ​
​លោក ហាច​សិន ទទួលបាន​កិច្ចសន្យា​ដឹកនាំ​រយៈពេល​ពីរ​ឆ្នាំ​ហើយ​គ្រោង​នឹង​ចូល​ដឹកនាំ បន្ទាប់ពី​មានការ​ចរចា​បឋម​ជាមួយ​នាយក​ក្លិប Steve Parish​។​
​ ​
​លោក ហាច​សិន អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​អន្ទះសា​ចង់​វិលត្រឡប់​មកកាន់​វិស័យ​បាល់ទាត់​វិញ រយៈពេល​១៤​ខែ បន្ទាប់ពី​លោក​លាលែង​ពី​តំណង​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស បន្ទាប់ពី​ធ្វើ​មិន​បានល្អ​នៅក្នុង​ព្រឹត្តិការណ៍ Euros ។​
​លោក បូ​អ័​រ សង្ឃឹមថា នឹង​គេច​ផុតពី​ការបណ្តេញចេញ បន្ទាប់ពី​ក្រុម Palace ចាញ់​ក្រុម Burnley ប៉ុន្តែ​លោក Parish ប្រតិកម្ម​ឆាប់រហ័ស​ពេក​។​
​ ​
​សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា “​អ្នកចាត់ការ​ថ្មី​នឹងត្រូវ​ប្រកាស​តែង តាំង​នៅពេល​ណាមួយ​ឆាប់ៗ​នេះ ហើយ​យើង​ជូនពរ​លោក ហ្វ្រែ​ង ឲ្យ​មាន​សំ ណា​ង​ល្អ​សម្រាប់​អនាគត​។ គ្មាន​ការអត្ថាធិប្បាយ​អ្វី​លើសពីនេះ​ទេ​នៅពេលនេះ ”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​បណ្តេញ​លោក ហ្វ្រែ​ង ដឺ បូ​អ័​រ (Frank de Boer)