Davitra និង​ក្រុមហ៊ុន​ខ្មែរ មហា​សំណាង បង្កើត​យុទ្ធនា​ការផ្តល់ អាហារូបករណ៍​ទៅ​សិក្សា​ក្រៅប្រទេស​

1005
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និង​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង បានប្រកាស ភាពជា​ដៃគូ​សហការគ្នា ក្នុងការ​រៀបចំ​នូ​វក​ម្ម​វិធី ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​យុទ្ធនាការ​តន្ត្រី អាហារូបករណ៍​មហា​សំណាង ។​

​ការបញ្ចេញ​ឱ្យដឹង​រវាង​ក្រុមហ៊ុន​ទាំងពីរ​ដែល​បាន​បើក​យុទ្ធនាការ​តន្ត្រី​អាហារូបករណ៍​មហា​សំណាង​នេះដែរ បានធ្វើ​ឡើង​ក្នុង​សន្និសីទ​ព័ត៌មាន នា​ការិយាល័យ​កណ្តាល​នៃ​ក្រុមហ៊ុន Davitra (Cambodia) Co., Ltd កាលពី​រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​កន្លងមក​។​

​លោក អ៊ឹម​ច័ន្ទ​បូរ៉ា​ជាតិ សហ​ស្ថាបនិក និង ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Davitra​បានឱ្យដឹងថា ក្រុមហ៊ុន Davitra ដែលជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អាហារ​រូបករណ៍​និង​ការសិក្សា​នៅក្រៅ​ប្រទេស​និង​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​នឹង​រៀបចំខ្លួន​ដាក់​អាហារ​រូបករណ៍​ដល់ សិស្ស -​និស្សិត កម្ពុជា ទៅ​សិក្សា​ក្រៅប្រទេស​ទាំង​មិន​បង់ថ្លៃ​និង​ក៏ដូចជា​ការសិក្សា​បង់ថ្លៃ​ផងដែរ​។​

​លោក​បានលើកឡើង​ឱ្យដឹង​បន្ថែមថា Davitra ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​តែមួយគត់​ដែលមាន​ចំណេះដឹង​ជំនាញ​និង​វិជ្ជាជីវៈ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការដាក់​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​អ្នកជំនាញ Davitra សុទ្ធតែជា​សាស្ត្រាចារ្យ​និង​បុគ្គល​ដែល​ធ្លាប់​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​លំដាប់​កំពូល​ក្នុង​សាកលលោក​ពី​ប្រទេស ស៊ុយអែត ជប៉ុន អង់គ្លេស ចិន ហុង​គ្រី និង​ប្រទេស​ថៃ​ជាដើម​។​

​លោក​ថា “​សមត្ថភាព​នៃ​សិស្ស និស្សិត​នៅ​កម្ពុជា មានការ​រីកចំរើន​មិន​ចាញ់ សិស្ស និស្សិត នៅក្រៅ​ប្រទេស​ឡើយ ហើយ​ចំនួន​សិស្ស​នៅ​កម្ពុជា ដែល​បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ក៏មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​។ ស្របពេល​ជាមួយគ្នានេះដែរ ដើម្បី​ធ្វើការ​សំរេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស​មុខជំនាញ និង​ប្រទេស​ដែលជា​គោលដៅ​សំរាប់ធ្វើ​ការសិក្សា ដើម្បី​ពង្រីក​នូវ​ឱកាស​ក្នុងការ​ទទួលបាន​អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ក្នុង​ក្តី​ស្រ​ម៉ៃ​ត្រូវ​ទាមទារ​ឱ្យមាន​ការប្រឹក្សា​យោបល់ ពី​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់ ដែល​ធ្លាប់បាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ពិតប្រាកដ​”​។​

​បញ្ជាក់​ដូចគ្នានេះ កញ្ញា ជិន និ​កា ប្រធាន​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​បានឱ្យដឹងថា ក្នុងនាម​ជា​ក្រុមហ៊ុន​ឆ្នោត​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​ចូលរួម​លើកស្ទួយ​លើ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ​និង​រីកចម្រើន​បន្ថែមទៀត​ក្រុម​បាន​របស់ខ្លួន​សហការ​ជាមួយ​ក្រុមហ៊ុន​Davitra (Cambodia) Co., Ltd បាន​ផ្តួច​ផ្តើមគំនិត​រួមគ្នា​បង្កើត​យុទ្ធនា​ការប្រឹក្សា​ពិគ្រោះ​យោបល់​អាហារ​រូបករណ៍ និង​ការសិក្សា​ក្រៅប្រទេស​ឥតគិតថ្លៃ​ជូន​សិស្ស​និស្សិត​ចាប់ពី​វិទ្យាល័យ​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន Davitra ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាហារូបករណ៍ និង​ការសិក្សា​ក្រៅប្រទេស ដែលមាន​ជំនាញ​ប្រកបដោយ​វិ​ជា្ជ​ជីវៈ និង​បទពិសោធន៍​ពិតប្រាកដ​ទៅ​សិក្សា​នៅក្រៅ​ប្រទេស និង​អ្នក​ប្រឹក្សា​សុទ្ធតែ​ធ្លាប់បាន​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​លំដាប់​កំពូល​នានា​លើ​ពិភពលោក​។ ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​លំដាប់​អន្តរជាតិ​របស់​ប្រទេស​អូស្ត្រាលី Yes Education ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ស៊ីដនី និង​ជា​ដៃគូ​របស់​សកល​វិទ្យាល័យ​ជាង ៣០០​សកល​វិទ្យាល័យ​លើ​ពិភពលោក​។ ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង ជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ឆ្នោត​កំសាន្ត​ផ្សងសំណាង ដែល​ទទួលបាន​នូវ​អាជ្ញា​បណ្ណ​ពី​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ដើម្បី​ប្រតិបត្តិ​ការលក់​ឆ្នោត​ឡូតូ ៥​ខ្ទង់​ជាមួយ​រង្វាន់​លួង​ចិត្ត ២​ខ្ទង់ និង​៣​ខ្ទង់ ឆ្នោត​កោស​ភ្លាម ឈ្នះ​ភ្លាម និង​មាន​សេវាកម្ម​ឆ្នោត​ផ្សងសំណាង​តាមរយៈ​ទូរស័ព្ទដៃ​៕ ល​