DJs Party ឆ្នាំនេះ​ជួបជុំ​ប្រមូល​ថវិកា​សប្បុរសធម៌​ទៅ​ជួយ​នៅ​សៀមរាប​

1318
ចែករម្លែក
  • 94
    Shares

(ភ្នំពេញ)​៖ សម្ភារៈ​ពេទ្យ​រួម ជាមួយ​ថ្នាំពេទ្យ មួយចំនួន​ត្រូវបាន សប្បុរសជន និង​ក្រុម DJs VJ MC តាម ក្លិប​នានា និង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍ រួមទាំង​តារា​សម្តែង តារាចម្រៀង​សហការគ្នា រៃអង្គាស​មួយ​នៅក្នុង​ការ ជួបជុំគ្នា​ជា​លើក​ទី​៤ នៃ​កម្មវិធី I DJs Party 2០18 ដើម្បី​ផ្លាស់ ប្តូរ​បទពិសោធន៍ ដែលមាន​រៀងៗ ចែករំលែក​ឱ្យ​គ្នា ទៅវិញទៅមក​និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​គ្នា​និង​គ្នា​ជួយ​ដល់​គ្លីនិក​ទន្លេ​ជា ក្រុមគ្រូពេទ្យ​ស្ម័​គ​ចិត្ត ពិនិត្យ ព្យាបាល​មិន​យក​កម្រៃ​លើ អ្នកជំងឺ តែ​លើ​ផ្ទៃ ទន្លេសាប​តែប៉ុណ្ណោះ ដែលមាន ស្នាក់ការ​ក្រុមទី​៦ ភូមិ​សាលាកន្សែង ឃុំ ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​កាលពី​រាត្រី ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីតាំង ក្លិប​បាល់ទាត់ The Blue Sport Center ស្ថិតនៅ​ភូមិ​ឃ្មួញ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ ភ្នំពេញ​។​
​ ​
​អ្នករៀបចំ​កម្មវិធី​នេះ​ឡើង​បានឱ្យដឹងថា កម្មវិធី DJ party ជា​កម្មវិធី មួយ​ដែល​ត្រូវបាន​បង្កើត ឡើង​ដោយ ក្រុម​ពិធីករ និង Dj មួយក្រុម​តូច បង្កើត ក្នុង​គោលបំណង​ធំៗ​ចំនួន​បួនៈ ១.​ចង់ឱ្យមាន​ការជួបជុំ​បរិភោគ​រួមគ្នា បង្កើត​មិត្តភាព​ឱ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​គ្នា​ទៅវិញ ទៅមក​។ ២.​ផ្លាស់ប្តូរ បទពិសោធន៍​គ្នា​ទៅវិញទៅមក​អំពី អាជីព​ការងារ​។ ៣.​ប្រមូលផ្តុំ​ពិធីករ និង Dj ឱ្យ​ក្លាយជា​សមាគម​មួយ​ដែល​អាច ជួយ​គ្នា​ទៅវិញទៅមក ក្នុងពេលដែល​សមាជិក ណា​ម្នាក់​មាន​បញ្ហា​។ ៤.​ដើម្បី រៃអង្គាសប្រាក់​សម្រាប់​ជួយ​ដល់​កុមារ កំព្រា ចាស់ជរា​គ្មាន​ទីពឹង និង​ជួយ​ដល់ មន្ទីរពេទ្យ​មួយចំនួន​ផ្សេង​ទៀតផង ដែរ​។​

​អ្នករៀបចំ​កម្មវិធី បាន​បន្តថា កម្មវិធី​នេះ ត្រូវបាន​ចាប់ផ្តើម​ដំបូង​តាំង ពី​ឆ្នាំ​២០១៥ និង​មាន សមាជិក​ត្រឹមតែ ៧០​នាក់​ប៉ុណ្ណោះ​ចូលរួម​ក្រោយពី​ការ បង្កើតឡើង ក្នុង​ឆ្នាំ​២០១៥ រួចមក​កម្ម វិធី​នេះ ហាក់ដូច​ទទួលបាន​ភា​ព​ជោគជ័យ​យ៉ាងខ្លាំង តាមរយៈ​ការផ្សារភ្ជាប់ មិត្ត រវាង Dj ក្លិប និង Dj ក្លិប ពិធីករ​វិទ្យុ និង​ពិធីករ​វិទ្យុ ក៏ដូចជា Dj ក្លិប​និង ពិធីករ​វិទ្យុ ក្នុងនោះដែរ យើង​ក៏មាន មិត្ត​សិល្បករ​ចូលរួម​ផងដែរ​។
​ ​
​ដោយឡែក នៅ​ឆ្នាំ​២០១៦ កម្មវិធី​នេះ កាន់​តែមាន​ប្រជាប្រិយភាព ទៅៗ​រហូតដល់​ឆ្នាំ​២០១៧ យើង​ក៏បាន អញ្ជើញ​ពិធីករ Booth និង​ពិធីករ​ឆាក មួយចំនួនទៀត ចូលរួម​ផងដែរ ហើយ នៅក្នុង​ឆ្នាំ​២០១៨​នេះ កម្មវិធី DJ party យើង​ទទួលបាន​ព័ត៌មាន​ថា នឹងមាន​អ្នកចូលរួម ប្រមាណ​ជា​២៥០​ទៅ​៣០០​នាក់ មកពី​គ្រប់​ខេត្ត ក្រុង​។ ក្នុង​ឆ្នាំ​២០១៨ នេះ យើង​ប្រមូលបាន​ថវិកា ៤០​ម៉ឺន រៀល និង​៣០០​ដុល្លារ រួមជាមួយ សម្ភារៈ​ពេទ្យ និង​ថ្នាំពេទ្យ​មួយចំនួន ទៀត​។​
​ ​
​សូមបញ្ជាក់ថា គ្លីនិក​ទន្លេ ជា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ពិនិត្យ ព្យាបាល​មិន​យក​កម្រៃ​លើ​អ្នកជំងឺ តែ​លើ​ផ្ទៃ ទន្លេសាប មាន​សមាជិក​ពេទ្យ ១៨​នាក់ ដោយ​ក្នុង​មួយឆ្នាំ មាន​អ្នកជំងឺ​ប្រមាណ ២៥.៣០៥ នាក់ កុមារ ១១.៦៩២ នាក់ ទទួលបាន​ការព្យាបាល ៕ ដោយ​: បូ​រិ​ន