DKSH Cambodia និង Abbott ធ្វើ​សន្និសីទ​ស្តីអំពី «​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ និង​ប្រព័ន្ធ​ការពារ​ក្នុងពេល​ដំបូង​នៃ​ជីវិត​»

279
ចែករម្លែក

ដោយៈ​ សុផល​
​ភ្នំពេញៈ
​ក្រុមហ៊ុន DKSH Cambodia កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ បានរៀបចំ​សន្និសីទ​មួយ​ស្តីអំពី “​សារៈសំខាន់​នៃ​អាហារូបត្ថម្ភ និង​ប្រព័ន្ធ​ការពារ​ក្នុងពេល​ដំបូង​នៃ​ជីវិត​” នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

​សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការយល់ដឹង​ពី​របកគំហើញ​ថ្មី​នៃ​2′-FL HMO និង​នុយក្លេអូទីត ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​និង​ការអភិវឌ្ឍន៍​ការយល់ដឹង ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ា​ប តឹក​ឆេង​។​

​លោក​សាស្ត្រាចារ្យ​រង​វេជ្ជបណ្ឌិត Sungkom Jongpiputvanich ប្រធាន​ផ្នែក​អាហារូបត្ថម្ភ​កុមារ​នៅ​សកល​វិទ្យាល័យ Chulalungkorn បាន​ថ្លែង​នៅក្នុង​បទ​បង្ហាញថា​៖ “HMOs គឺជា​សមាសធាតុ​ដ៏​រឹងមាំ និង​មាន​ច្រើន​បំផុត បន្ទាប់ពី​ស្ករ​ឡាក់​តូ​ស​និង​ជាតិ​ខ្លាញ់​។​ក្នុងចំណោម HMOs សំខាន់ៗ​២០​ប្រភេទ HMO ចម្បង​មួយ​ដែល​ហៅថា 2 ‘-fucosyllactose ឬ 2’-FL គឺជា HMO ដែលមាន​ចំនួន​ច្រើន​បំផុត​។ វា​ជា HMO ដែល​ត្រួវបាន​សិក្សា​ច្រើនជាងគេ​។​

​ក្នុងពេល​ធ្វើ​បទ​បង្ហាញ លោក​បណ្ឌិត Li Fei ដែលជា​ថ្នាក់ដឹកនាំ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​អាហា​រូ​ប្ត​ម្ភ​ប្រចាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផ្នែក​អាហារូបត្ថម្ភ​នៃ​ក្រុមហ៊ុន Abbott បាន​ថ្លែងថា​៖ “HMOs គឺជា​សារជាតិ​ផ្សំ​ពិសេស​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ការពារ ដែល​ធន់​នឹង​ការរំលាយ​អាហារ​ដោយ​អង់ស៊ីម​ក្រពះ​ពោះវៀន​របស់​មនុស្ស​និង​ត្រូវបាន​ផ្អាប់​ទុក​ក្នុង​ពោះវៀនធំ​សំរាប់​ប្រើប្រាស់​ដោយ​បាក់តេរី​ល្អ​ដូចជា ប្រ៊ី​បាយ​អូ​ទិច​ដែរ ។ តាម​ការសិក្សា​បែប​វេជ្ជសាស្ត្រ​បង្ហាញថា ភាគច្រើន​នៃ​សារធាតុ HMO គឺជា 2′-FL នេះហើយ​ដែលជា​HMO ទីមួយ​ដែល​ជួយ​ពង្រឹង​ការលូតលាស់​នៃ​ប្រព័ន្ធ​ការពារ​របស់​ក្មេង ដែល​ទប់ទល់​ទៅនឹង​មេរោគ​ដែល​អាច​បង្ក​ជា​ជំងឺ​បាន​។ លើសពីនេះទៅទៀត​មាន​សមាសធាតុ​ផ្សំ​មួយ​ផ្សេងទៀត​ហៅថា​nucleotides ។​Nucleotides ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​របស់​កុមា​រហើយ​ត្រូវបាន​គេ​រកឃើញថា​វា​ជួយ​ដល់​ការផលិត​អង្គ​បដិបក្ខ​និង​ធ្វើអោយ​ប្រព័ន្ធ​ការពារ​របស់​ក្មេង​ឆាប់​ពេញវ័យ​។​HMOs​និង​nucleotides បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​ដើម្បី​ផ្តល់​ការការពារ​ទ្វេដង​សម្រាប់​កុមារ “​។​

​លោក​បណ្ឌិត Li Fei បន្ថែមថា ប្រព័ន្ធ​ការពារ​រឹងមាំ​ក៏​ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​ន៏​ខួរក្បាល​ផងដែរ “​នៅពេល​ក្មេង​ឈឺ​ញឹកញាប់​សារជាតិ​ចិញ្ចឹម និង​ថាមពល​ជាច្រើន ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​មេរោគ ។ តាម​ការសិក្សា​បង្ហាញថា ក្មេង​ដែល​ឈឺ​ក្នុង​រយះពេល​១​ឆ្នាំ​ដំបូង​នែ​ជីវិត មាន​សមត្ថភាព​នៃ​ការយល់ដឹង​ខ្សោយ​នៅ​អាយុ ២៤​ខែ និង​នៅ​អាយុ ១៨​ឆ្នាំ​។​

Similac Gain IQ និង Similac Gain Kid ជា​រូ​ម​មន្ត​ទឹកដោះគោ​ម្សៅ​ដំបូង​គេ​បង្អស់​លើ​សកលលោក ដែលមាន​បញ្ចូល​នូវ 2’ –FL HMO ជាមួយនឹង​នុយក្លេអូទីត និង​សារជាតិ​ចិញ្ចឹម​ខួរក្បាល និង​ប្រព័ន្ធ​ការពារ​រាងកាយ​ផ្សេងទៀត ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ការពារ​រាងកាយ និង​ទ្រទ្រង់​ទៅដល់​ការយល់ដឹង​”៕ ល​