Down Town Sport ក្លាយជា​ក្រុម​កំពូល នៃ Tiger Street Football Festival 2019 មណ្ឌល​ភ្នំពេញ​

281
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 បាន​រកឃើញ​ជើង​ខ្លាំង ១២ ក្រុម បន្ថែមទៀត ក្នុងខណៈ ក្រុមបាល់ទាត់ Down Town Sport គ្រង​តំណែង​ជើងឯក ប្រចាំ​មណ្ឌល​ភ្នំពេញ នា​យប់​ថ្ងៃទី​១៥ ខែមីនា ដែលជា​មណ្ឌល​ចុងក្រោយ ក្នុងចំណោម​មណ្ឌល​ទាំង ៩ ទូទាំងប្រទេស នៅ​មណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ដោយ​ការប្រកួត មាន ៨៨ ក្រុម​។​

​ក្រុមបាល់ទាត់ Down Town Sport គ្រង​តំណែង​ជើងឯក ប្រចាំ​មណ្ឌល​ភ្នំពេញ​នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម Rolling FC លទ្ធផល ៣​ទល់​១ ។ ចំណែក​ក្រុមបាល់ទាត់ ឆន្ទៈ​កីឡា ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម Pisnoka Constraction ក្នុង​លទ្ធផល ៣​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។ ព្រមទាំង ៨ ក្រុម ត្រូវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ នេះ​។​

​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​ភ្នំពេញ គឺ​ក្រុមបាល់ទាត់ Down Town Sport ទទួលបាន​ប្រាក់រង្វាន់ ១.៥០០ ដុល្លារ ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុមបាល់ទាត់ Rolling FC ប្រាក់រង្វាន់ ១.០០០ ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម Rolling FC ប្រាក់រង្វាន់ ៥០០ ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុមបាល់ទាត់ Pisnoka Constraction ទទួលបាន​ប្រាក់រង្វាន់ ២០០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។​

​ភ្នំពេញ​ដែលជា​មណ្ឌល​ទី​៩​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យក ១២ ក្រុម រួមមាន ក្រុម​ទៅ​ចូលរួម​ការប្រកួត វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ នេះ ដោយមាន​ការជួប​ផ្ទាល់ ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក កីឡាករ​បាល់ទាត់ Ronaldinho ៕v

​ទិដ្ឋភាព​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​មណ្ឌល​ភ្នំពេញ​