E-Sports បើក​ការប្រកួត​វិញ្ញាសា Pro Evolution Soccer 2019 ដើម្បី​ប្រកួត​ជើងឯក​អាស៊ាន​

441
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports) បានរៀបចំ​ការប្រកួត ជ្រើសរើស​ជើងឯក​វិញ្ញាសា Pro Evolution Soccer (PES 2019) ។​

​ការប្រកួត ដែល​ធ្វើឡើង នៅ​ក្លិប TMT Net នា​សង្កាត់​វាលវង់ ខ័​ណ្ឌ​៧​មករា​នោះ សហព័ន្ធ បានកំណត់​ឲ្យ​កីឡាករ ចូលរួម​ប្រកួត​ត្រឹមតែ ៧០ នាក់​ប៉ុណ្ណោះ ដែល​ក្នុងនោះ កីឡាករ ដែល​ត្រូវ​ប្រកួត ចំនួន ៦៤ រូប និង ៦ រូប ជា​កីឡាករ​បម្រុង ។ ការប្រកួត បានធ្វើ​ឡើង នៅ​ថ្ងៃទី​២២ ខែកុម្ភៈ នឹងត្រូវ​ជ្រើសរើស យក​អ្នកខ្លាំង ដែល​ដណ្ដើមបាន​ចំណាត់ថ្នាក់ ពី​លេខ​១ ដល់​លេខ​៤ ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចេញទៅ​ប្រកួត​ជើងឯក​ធំ ប្រចាំ​តំបន់​អាស៊ាន នៅ​ប្រទេស​ថៃ​។​

ទិដ្ឋភាព​ប្រកួត​កីឡា ​E-Sports

​ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន ដែល​នឹងធ្វើ​នៅ​ប្រទេស​ថៃ​នោះ មាន​រយៈពេល ២ ថ្ងៃ គឺ​ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​នោះ នឹងមាន​កីឡាករ ៨ ក្រុម ដែល​ក្រុម​នីមួយៗ មាន​សមាជិក ៤ នាក់ មកពី ៨ ប្រទេស ។ ប្រទេស​ទាំង ៨ នោះ មាន​ម្ចាស់ផ្ទះ​ថៃ ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ឡាវ និង​កម្ពុជា​។ ការប្រកួត​រយៈពេល ២ ថ្ងៃ នៅ​ប្រទេស​ថៃ នឹងត្រូវ​ជ្រើសរើស យក​ជ័យលាភី ៣ នាក់ តំណាង​ឲ្យ​តំបន់​អាស៊ាន ទៅ​ចូលរួម​ប្រកួត ថ្នាក់​ពិភពលោក ។​

ទិដ្ឋភាព​ប្រកួត​កីឡា ​E-Sports

​កីឡា E-Sports កម្ពុជា គឺជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល​ខ្លាំង​មួយ ។ សម្រាប់​ការប្រកួត​កីឡា ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩​នេះ កីឡា E-Sports ត្រូវបាន​ដាក់​ឲ្យ​មានការ​ប្រកួត ជា​លើកដំបូង ៕v