Everton ត្រៀម​ដាក់សំណើ​២០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ​

601

​ក្លិប Everton គ្រោង​នឹងដាក់​សំណើ​ផ្ទេរ​២០​លាន​ផោន សម្រាប់​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud) របស់​ក្លិប​អា​សេណ​ល​។​
​ ​
​ហ្ស៊ី​រូ វ័យ​៣០​ឆ្នាំ ស្ទើរតែ​ប្រាកដថា នឹង​ចាកចេញ​ខណៈ​ក្លិប​អា​សេណ​ល​ត្រៀម​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​៤៤ លាន​ផោន សម្រាប់​ខ្សែប្រយុទ្ធ អា​ឡិ​កសាន ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) របស់​ក្លឹប Lyon ។​
​ ​
​លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) គ្រូបង្វឹក​របស់​ក្លិប Everton បាន​ផ្តោត​គោលដៅ​លើ ហ្ស៊ី​រូ ខណៈពេល​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ​(Romelu Lukaku) បាន​ក្លាយជា​គោលដៅ​របស់​ក្លិប​ឆេ​ល​ស៊ី ហើយ​អនាគត​របស់​កីឡាករ​រូបនេះ​មិន​ច្បាស់លាស់​នៅពេលនេះ​។​
​ ​
​ក្លិប West Ham និង​ក្លិប Marseille ក៏​ចាប់អារម្មណ៍​នឹង ហ្ស៊ី​រូ ដែល​ទើបនឹង​ចុះកិច្ចសន្យា​ថ្មី ជាមួយ​អា​សេណ​ល​កាលពី​ខែមករា ហើយ​ចង់ជើង​កីឡាករ​រូប នេះ​រហូតដល់​ឆ្នាំ​២០២០​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ខណៈពេល ហ្ស៊ី​រូ តែងតែ​ប្រជែង​ដើម្បី​អនាគត​របស់ខ្លួន​នាពេល​កន្លងមក​នោះ ឥឡូវនេះ​ឱកាស​របស់​ខ្សែប្រយុទ្ធ​រូបនេះ នឹង​កាន់តែ​តិចជាង​មុន​នៅពេល​ខ្សែប្រយុទ្ធ ឡា​កា​ហ្សិត មកដល់​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud)