Everton ត្រៀម​ដាក់សំណើ​៣២​លាន​ផោន​សម្រាប់​កីឡាករ ជិ​ល​ហ្វី ស៊ី​ហ្គ​ត​សុន

598

​ក្លឹប Swansea City ត្រៀមខ្លួន​ទទួលយក​សំណើ​ផ្ទេរ​៣២​លាន​ផោន​របស់​ក្លឹប​Everton សម្រាប់​កីឡាករ ជិ​ល​ហ្វី ស៊ី​ហ្គ​ត​សុន (Gylfi Sigurdsson) ។​
​ ​
​គេ​ជឿថា ក្លឹប​មាន​មូលដ្ឋាន​នៅ​វ៉េ​ល​ដែល​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ រ៉ុ​ក មេសា ( Roque Mesa) វ័យ​២៨​ឆ្នាំ​ពី​ក្លឹប​Pas Palmas បាន​ច្រានចោល​ម្តង​ហើយ​ជុំវិញ​សំណើ​២៧​លាន​ផោន​សម្រាប់​កីឡាករ ជិ​ល​ហ្វី ស៊ី​ហ្គ​ត​សុន ។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ី​ស្លង់​រូបនេះ​នៅតែ​ជា​គោលដៅ​ផ្ទេរ​ចម្បង​របស់​ក្លឹប Everton បើទោះបី​ជាមាន​ការចរចា​ផ្ទេរ វ៉េ​ន រូ​នី (Wyne Rooney) និង អូ​លី​វើ ហ្ស៊ី​រូ​(Olivier Giroud) ក៏ដោយ​។​
​ ​
​ក្លឹប Swansea អះអាងថា ជិ​ល​ហ្វី ស៊ី​ហ្គ​ត​សុន មិនមែន​សម្រាប់​លក់​ទេ បើទោះបី​ជាមាន​ការចាប់​អារម្មណ៍​បន្ថែម​ពី​ក្លឹប Leicester City ប៉ុន្តែ​គេ​ជឿថា កីឡាករ​រូបនេះ​ចង់​ចូលរួម​ជាមួយ​លោក រ៉ូ​ណា​ល ខូ​មែន (Ronald Koeman) នៅ​ពហុកីឡាដ្ឋាន Goodison Park ។​
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ដើរតួនាទី​សំខាន់​ក្នុងការ​ជួយសង្គ្រោះ​ក្រុម​Swansea​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន ដោយ​រកបាន​៩​គ្រាប់​និង​បង្កើត​ឱកាស​១៣​លើក​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី ៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប Everton ពេញ​ចិត្តនឹង​រដូវក្តៅ​ដ៏​មមាញឹក​នេះ ហើយ​ប្រសិនបើ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ជិ​ល​ហ្វី ស៊ី​ហ្គ​ត​សុន មែន កីឡាករ​រូបនេះ​នឹងចូលរួម​ជាមួយ សមាជិក​ថ្មី​ដូចជា ច​ឌែ​ន ភី​ក​ហ្វ​ដ ដាវី ក្លា​សិន ម៉ៃ​ឃើ​ល ឃី​ន និង​សាន​ដ្រូ រ៉ា​មី​រ៉េ​ស នៅ​ពហុ​កីឡាក​រដ្ឋា​ន Goodison Park ៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

កីឡាករ ជិ​ល​ហ្វី ស៊ី​ហ្គ​ត​សុន​ ​