Everton ព្យាយាម​ចងជើង​ខ្សែការពារ លូ​កាស ឌី​ញ៉េ

212
ចែករម្លែក

​ក្លឹប Everton ត្រៀម​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ លូ​កាស ឌី​ញ៉េ (Lucas Digne) បន្ទាប់ពី​ផ្តល់ កិច្ចសន្យា​ថ្មី​ដល់​កីឡាករ រី​ឆា​លី​សិន (Richarlison) ។​
​ ​
ក្លឹប Everton បានបញ្ជាក់​ពី​ការពន្យារ​កិច្ចសន្យា​របស់ រី​ឆា​លី​សិន ដែល​នឹង​បន្ត​លេង​រហូតដល់ ឆ្នាំ​២០២៤​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ទើបនឹង​ចូលរួម​ជាមួយ​ក្រុម Everton កាលពី ឆ្នាំ​២០១៨ ជាមួយនឹង​កិច្ចសន្យា​លេង​៥​ឆ្នាំ ហើយ​ទទួលបាន​រង្វាន់​តាមរ​យៈ​កិច្ចសន្យា​ប្រសើរ ជាង​មុន​។​

​នៅពេលនេះ Everton ចង់​រក្សាទុក​កីឡាករ ឌី​ញ៉េ តាមរយៈ​ការផ្តល់​កិច្ចសន្យា​ថ្មី​ដូចដែល​ពួកគេ បានធ្វើ​ជាមួយ​កីឡាករ រី​ឆា​លី​សិន ។ ឌី​ញ៉េ បាន​ផ្ទេរ​ពី​ក្លឹប Barcelona មក​ចូលរួម​ជាមួយ​ក្លឹប Everton ក្នុងតម្លៃ​១៨​លាន​ផោន​កាលពី​ខែសីហា​ឆ្នាំ​២០១៨ មួយ​សប្តាហ៍ បន្ទាប់ពី រី​ឆា​លី​សិន បាន​ផ្ទេរ​ពី​ក្លឹប Watford និង​ចុះកិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ​។​
​ ​
កីឡាករ​បារាំង ឌី​ញ៉េ បាន​កសាង​ខ្លួន​ទៅជា​ខ្សែការពារ​ស្លាប​ឆ្វេង​ជម្រើស​ទី​១​របស់​ក្រុម Everton ហើយ​បានក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​ក្លឹប Spurs កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ស្របពេល​តម្លៃ​ខ្លួន​របស់​ខ្សែការពារ​កើន​ខ្ពស់ ក្លឹប Everton ជឿថា ឌី​ញ៉េ នឹងមាន​តម្លៃ​លើសពី ៧០​លាន​ផោន​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ប៉ុន្តែ​ផែនការ​របស់​ក្លឹប Everton គឺ​ព្យាយាម​ចងជើង កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ជាមួយនឹង​កិច្ចសន្យា​ថ្មី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លូ​កាស ឌី​ញ៉េ (Lucas Digne)