Everton មានបំណង​រុះរើ​ក្រុម​ម្តងទៀត​នៅ​រដូវក្តៅ​នេះ​

1113
ចែករម្លែក

​ក្លឹប Everton រៀបចំ​ផែនការ​រុះរើ​នៅ​រដូវក្តៅ​នេះ ហើយ​គេ​រំពឹងថា នឹង​គ្មាន​វត្តមាន​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) ទេ​។​
​ ​
​លោក អាល​ឡា​ឌី​ស កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​ឡើង​នៅ​ពហុ​កីឡា ដ្ឋា​ន Goodison Park ហើយ​ក្លឹប Everton កំពុងតែ​ស្វែងរក​អ្នកចាត់ការ​វ័យក្មេង ស្របពេល​លោក ប៉ាវ​ឡូ ហ្វុ​ន​សេ​កា (Paulo Fonseca) គ្រូបង្វឹក​របស់​ក្លឹប Shakhtar Donetsk ស្ថិតនៅលើ​បញ្ជី​ឈ្មោះ​បេក្ខភាព សម្រាំង​របស់ខ្លួន​។​
​ ​
​ម្ចាស់​ភាគហ៊ុន​ធំ Farhad Moshiri កំពុងតែ​ជំរុញ​ឲ្យ​មានការ​រុះរើ ប៉ុន្តែ​គេ​ជឿថា នាយក​ក្លឹប Bill Kenwright ក៏​ស្ថិត​ក្នុងចំណោម​អ្នក​គិតគូ​ពី​បញ្ហា​នេះដែរ​។​
​ ​
​កាលពី​រដូវក្តៅ​ឆ្នាំមុន ក្លឹប Everton បាន​ចំណាយ​ច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ​មិនបាន​ជួយ​ពួកគេ ឲ្យ​ឡើង​មកឈរ​តំណែង​កំពូល​ទាំង​បួន​ទេ​។ ពួកគេ​បាន​នាំយក​ខ្សែប្រយុទ្ធ សេន ថូ​ស៊ុន (Cenk Tosun) តម្លៃ​២៥​លាន​ផោន​កាលពី​ខែមករា​និង​នាំយក​ខ្សែប្រយុទ្ធ ធី​អូ វ៉​លក​ត់ (Theo Walcott) ក្នុងតម្លៃ​២០​លាន​ផោន​ពី​ក្លឹប Arsenal ផងដែរ​។​

​បើទោះបីជា ថូ​ស៊ុន អាច​រកបាន​៤​គ្រាប់​នៅក្នុង​បួន​ប្រកួត​ចុងក្រោយ​ក៏ដោយ ក៏​ក្លឹប Everton នៅតែ​ចង់​ធ្វើការ​រុះរើ​ម្តងទៀត​នៅ​រដូវក្តៅ​នេះ​។​

​ក្រៅពី​រុះរើ​កីឡាករ ក្លឹប Everton ក៏​ចង់​រុះរើ​គ្រូបង្វឹក ក្រុមការងារ​តាមដាន​កីឡាករ​និង​បុគ្គលិក បច្ចេកទេស​ផងដែរ ក្នុង​បំណង​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce)