Everton សម្លឹងមើល​ខ្សែបម្រើ ជែក វី​ល​ស៊ែ​

901
ចែករម្លែក

ក្លឹប Everton កំពុង​សម្លឹងមើល​លទ្ធភាព​ចំណាយ​ប្រាក់ ដើម្បី​នាំយក​ខ្សែបម្រើ ជែក វី​ល​ស៊ែ (Jack Wilshere) មក​ចូលរួម​ជាមួយ​ពួកគេ​នៅ​រដូវក្តៅ​។​

​ខ្សែបម្រើ​ក្លឹប អា​សេណ​ល រូបនេះ បាន​ជាប់គាំង​ជុំវិញ​ការបន្ត​កិច្ចសន្យា​នៅ​ពហុកីឡាដ្ឋាន Emirates បន្ទាប់ពី​ក្លឹប​សន្យា​ផ្តល់​កិច្ចសន្យា​ថ្មី ដោយ​ទាមទារ​កាត់បន្ថយ​ប្រាក់​ឈ្នួល​ផងដែរ​។​

​វី​ល​ស៊ែ អន្ទះសា​ចង់​នៅ​ជាមួយ​ក្រុម​កាំភ្លើង​ធំ ប៉ុន្តែ​បាន​សារភាពថា គ្មាន​ការវិវឌ្ឍ​ណាមួយ​ជុំវិញ កិច្ចចរចា ដែល​ធ្វើ​ឲ្យ​ក្លឹប​ផ្សេងទៀត​ប្រុង​ជើងការ​។​
​ ​
​ក្លឹប Everton ពិតជា​ចង់បាន វី​ល​ស៊ែ ហើយ​អាច​នឹង​ផ្តល់​កិច្ចសន្យា​ល្អប្រសើរ​ជាង​អ្វីដែល អា​សេណ​ល ត្រៀម​ផ្តល់​ឲ្យ​។​

​វី​ល​ស៊ែ នឹង​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​នេះ នៅពេល​កិច្ចសន្យា​ដែលមាន​ប្រាក់​ឈ្នួល ១១០.០០០​ផោន ក្នុង​មួយ​សប្តាហ៍​ត្រូវអស់​សុពលភាព​។​

​ក្លឹប​យក្ស​អ៊ីតាលី Juventus ក៏​ចង់​ចាប់អារម្មណ៍​នឹង​ខ្សែបម្រើ​រូបនេះ​ផងដែរ ដូច្នេះ​មិន​ខ្វះ​ជម្រើស​ទេ ប្រសិនបើ វី​ល​ស៊ែ ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ​មែន​។​

​ក្រុម អា​សេណ​ល ប្រឈម​នឹង​ភាពមិនច្បាស់លាស់​ផងដែរ ជុំវិញ​អនាគត​ខ្សែបម្រើ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) ដែល​នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​។​

​អា​សេណ​ល ចង់​រក្សាទុក​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ ប៉ុន្តែ​លុះត្រាតែ​កីឡាករ​រូបនេះ​ចុះ​កិច្ច​ព្រម ព្រៀង​ថ្មី បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​លក់​ចេញ ជាជាង​ប្រ ឈមមុខ​នឹង​ការ​ឲ្យ​កីឡាករ​រូបនេះ ដើរចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​២០១៩៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ជែក វី​ល​ស៊ែ (Jack Wilshere)