Facebook កំពុង​បញ្ជូន​កំណត់សម្គាល់​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ឱ្យដឹងថា​តើ​ពួកគេ​ស្ថិតក្នុង​ចំណោម​មនុស្ស ៨៧ នាក់ ដែល​បែកធ្លាយ​ទិន្នន័យ​ឯកជន​ឬ​អត់​

1419
ចែករម្លែក

​សមាជិក Facebook អាច​រកមើល​ដឹងថា​តើ​ពួកគេ​ស្ថិត​ក្នុងចំណោម​អ្នកប្រើប្រាស់​ចំនួន ៨៧ លាន​នាក់ ដែល​ទិន្នន័យ​ពួកគេ​ត្រូវបាន​គេ​យកទៅ​ចែករំលែក​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា Cambridge Analytica ឬ​អត់​។​

​អ្នក​កាន់​គណនី Facebook ទាំងអស់​កំពុង​ត្រូវបាន​គេ​ផ្ញើ​ឱ្យនូវ​កំណត់សម្គាល់​មួយ​ក្នុងចំណោម​ពីរ ដើម្បី​ជូនដំណឹង​ដល់​ពួកគេ​ថា​តើ​ទិន្នន័យ​របស់​ពួកគេ​ត្រូវបាន​គេ​រំលោភបំពាន​ឬ​អត់​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​បាន​និយាយថា គេ​ក៏​នឹង​បង្ហាញ​នូវ App អ្វីដែល​ពួកគេ​បាន​ប្រើ និង ទិន្នន័យ​អ្វីខ្លះ​ដែល App ទាំងនោះ​អាច​នឹង​ប្រមូលយក​ពី​អ្នកប្រើប្រាស់ Facebook​។​

​ក្រុមហ៊ុន Facebook បាន​ផ្អាក​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​មួយ​បន្ថែមទៀត ឈ្មោះថា Cubeyou នៅមុន​ការស៊ើបអង្កេត​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​នឹង​ពិនិត្យ​មើលថា​តើ​ក្រុមហ៊ុន Cubeyou បាន​ប្រមូលយក​ទិន្នន័យ​សម្រាប់​គោលបំណង​សិក្សា ហើយ​បន្ទាប់មក​ប្រើ​វា​សម្រាប់​ពាណិជ្ជកម្ម ឬ​យ៉ាងណា បន្ទាប់ពី​ចាប់​ដៃគូ​ខុស​ជាមួយ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ច​នៅ​ចក្រភព​អង់គ្លេស​រួចមក​នោះ​។​

​ការស៊ើបអង្កេត​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់​ជាច្រើន រាយការណ៍​ដោយ​ស្ថានីយ៍ទូរទស្សន៍ CNBC ទាក់ទង​នឹង​កម្រង​សំណួរ​ពាក់ព័ន្ធ​រឿង​ផ្ទាល់ខ្លួន គឺ​សំណួរ “You Are What You Like” ដែល​គេ​ស្គាល់​ផងដែរ​ថា​ជា “Apply Magic Sauce”​។​

​ក្រុមហ៊ុន Cubeyou បដិសេធ​ការចោទប្រកាន់​នេះ​។ ទាំង​ក្រុមហ៊ុន​នេះ​និង​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ​បាន​និយាយថា App របស់​ពួកគេ​គឺមាន​គោលបំណង​ច្បាស់លាស់​ណាស់​ថា ទិន្នន័យ​ទាំងនោះ​គឺ​ប្រើ​ក្នុង​គោលបំណង​សិក្សា​និង​អាជីវកម្ម​៕ ដោយ៖ កញ្ញាដាលីស