Facebook នឹង​បង់ប្រាក់​ពិន័យ​៥​ពាន់​លាន​ដុល្លារ​ឱ្យទៅ​សហរដ្ឋ​អាម៉េរិក​ដើម្បី​បញ្ចប់រឿង​ទាក់ទិន​នឹង​ការរំលោភ​ឯកជន​ភាព​

360
ចែករម្លែក

មនុស្ស​ពីរ​នាក់​ដែល​ដឹង​រឿងនេះ​បាន​និយាយថា គណៈកម្មការ​ពាណិជ្ជក​ម្ម​សហព័ន្ធ (FTC) គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី​២៤​កក្កដា​នេះ​ថា ក្រុមហ៊ុន Facebook Inc បាន​យល់ព្រម​ទូទាត់​សង​លើ​ការចោទប្រកាន់​សំខាន់ៗ​ថា​ក្រុមហ៊ុន​បាន​រំលោភ​លើ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់ និង ត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន ៥ ពាន់​លាន​ដុល្លារ​។

​មនុស្ស​ទាំងពីរ​នាក់​នោះបាន​និយាយថា ជា​ផ្នែក​មួយ​នៃ​ការ​ទូរ​ទាត់​សង ក្រុមហ៊ុន Facebook នឹង​យល់ព្រម​បង្កើត​គណៈកម្មាធិការ​ប្រឹក្សា​ភិ​បាល​ស្តីពី​ឯកជន​ភាព​និង​យល់ព្រម​ចំពោះ​វិ​ញ្ញាប​នក​ម្ម​ប្រ​ត្តិ​ប​ត្តិ​ថ្មី​ដែលថា​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​នឹងត្រូវ​ការ​ពារ​យ៉ាង​ត្រឹមត្រូវ​។​

​ដោយ​ដកស្រង់​ប្រភពពី​មនុស្ស​ទាំងពីរ​ដែល​មិន​បញ្ចេញ​ឈ្មោះ​នោះ កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា FTC នឹង​ចោទប្រកាន់ថា Facebook ថា​បាន​បំភាន់​អ្នកប្រើប្រាស់​អំពី​ការគ្រប់គ្រង​លេខ​ទូរស័ព្ទ​របស់​ពួកគេ​និង​ការប្រើប្រាស់​ការផ្ទៀងផ្ទាត់​ពីរ​ត្រួត សម្រាប់​ជា​ផ្នែក​មួយ​នៃ​ពាក្យបណ្តឹង​ទូលំទូលាយ​ដែល​អម​មកជា​មួយ​ការទូទាត់​សង ដោយ​បញ្ចប់​នូវ​ការស៊ើបអង្កេត​អំពី​ឯកជន​ភាព​ពី​សំណាក់​រដ្ឋាភិបាល​។​

​កាសែត​ដដែល​បាន​រាយការណ៍​ថា FTC ក៏​គ្រោង​ចោទប្រកាន់​ផងដែរ​ថា Facebook បានផ្តល់​ព័ត៌មាន​មិន​គ្រប់គ្រាន់​ដល់​អ្នក​ប្រើ​ប្រហែល ៣០ លាន​នាក់​អំពី​ឧបករណ៍​សម្គាល់​ផ្ទៃមុខ​។​

​មនុស្ស​ពីរ​នាក់​ដែល​ដឹង​អំពី​បញ្ហា​នេះ​បាន​បញ្ជាក់ប្រាប់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា FTC នឹងមិន​តម្រូវឱ្យ​ក្រុមហ៊ុន Facebook សារភាព​ទោសកំហុស​ទេ ដែលជា​ផ្នែក​មួយ​នៃ​ការបង់ប្រាក់​ពិន័យ​ដ៏​សន្ធឹកសន្ធាប់​នេះ​។ មនុស្ស​ទាំង​ពីរបាន​និយាយថា ការទូទាត់​សង​នេះ​នឹងត្រូវ​អនុម័ត​ដោយ​ចៅក្រម​សហព័ន្ធ ហើយនឹង​មានការ​ចោទប្រកាន់​សំខាន់ៗ​ផ្សេងទៀត​អំពី​ឯកជន​ភាព​។​

​ការផាកពិន័យ​នេះ​គឺជា​ការពិន័យ​រដ្ឋប្បវេណី​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​បង់​ពីមុនមក​ឱ្យទៅ FTC៕ ដោយ៖ កញ្ញាដាលីស/Ha

Facebook នឹង​បង់ប្រាក់​ផាកពិន័យ ៥ ពាន់​លាន​ដុល្លារ​ដល់​គណៈកម្មការ​ពា​ណិ​ជ្ជ​កម្ម​សហព័ន្ធ​ដើម្បី​បញ្ចប់រឿង​ទាក់ទិន​នឹង​ឯកជន​ភាព