Facebook, YouTube និង Netflix ប្រឈម​ការទប់ស្កាត់​មិនឱ្យ​ផ្សាយពាណិជ្ជកម្ម​ក្នុងប្រទេស​ថៃ បើ​មិន​គោរព​ច្បាប់​ចាប់ពី​ថ្ងៃទី ២២ កក្កដា​

1132
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​កាល​ពីថ្ងៃ​សុក្រ​ទី ២៣ មិថុនា​ថា បណ្តាញ​សង្គម​យក្ស​របស់​អាមេរិក Facebook, YouTube និង Netflix ត្រូវបាន​ទុកពេល​ឱ្យ​មួយខែ​ដោយ​និយតករ​ផ្សព្វផ្សាយ​និង​ទូរគមនាគមន៍​ថៃ ដើម្បី​អនុលោម​តាមច្បាប់​ក្នុងស្រុក បើ​មិន​អ៊ីចឹង​ទេ​នឹង​ប្រឈម​របាំង​ចំណូល​ពាណិជ្ជកម្ម​។​

​គណៈកម្មការ​ផ្សព្វផ្សាយ និង ទូរគមនាគមន៍​ជាតិ​ថៃ (NBTC) ចង់ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ចុះបញ្ជី​ឱ្យស្រប​តាមច្បាប់ ដែល​បានអនុម័ត​កាលពីដើម​សប្តាហ៍​នេះ​។ នេះ​បើតាម​សម្តី​អនុប្រធាន​គណៈកម្មការ​នេះ គឺ​លោក ណា​ទី ស៊ូ​គល់​រ៉ាត់ ដែល​ដកស្រង់​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។​

​តាមរយៈ​ការបើក​ការិយាល័យ​ក្នុងប្រទេស​ថៃ និង ការចុះបញ្ជី​ពួកគេ​ក្នុងនាម​ជា​អង្គភាព​ស្របច្បាប់ អាជ្ញាធរ​ថៃ​ចង់​ធ្វើឱ្យ​ក្រុមហ៊ុន​ផ្តល់ជូន​សេវាកម្ម​កំពូលៗ​របស់​បរទេស ជាប់​ឈ្មោះ​បង់ពន្ធ​ចំណូល​សាជីវកម្ម និង ជំរុញ​ការដោះស្រាយ​បញ្ហា​នានា​ឱ្យបាន​ប្រសើរ​។​

​អនុប្រធាន NBTC និយាយថា និយ័ត​ករ​នេះ​កំពុង​វាស់វែង​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ក្រុមហ៊ុន​ទាំងនេះ ប្រសិនបើ​ពួកគេ​មិនបាន​ចាត់វិធានការ​គោរព​តាមច្បាប់​ថៃ​នៅត្រឹម​ថ្ងៃទី ២២ កក្កដា​។ តាម​សេចក្តីរាយការណ៍ លោក​អនុប្រធាន NBTC បាន​ច្រានចោល​ការបិទ​បណ្តាញ​សង្គម​និង​សេវា​កម្សាន្ត​ទាំងនេះ ព្រោះ​វា​ប្រឆាំងនឹង​ផលប្រយោជន៍​ប្រជាជន​៕

Facebook, YouTube និង Netflix ប្រឈម​ការទប់ស្កាត់​មិនឱ្យ​មាន​ពាណិជ្ជកម្ម​ក្នុងប្រទេស​ថៃ បន្ទាប់ពី​ចេញ​ច្បាប់​ថ្មី​