Felix ៖ ត្រូវ​គិតពី​មេដាយមាស ឬ​លើក​ពាន មិនត្រូវ​គិតពី ចំណាត់ថ្នាក់​លេខ ៣ នោះទេ​

251
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
គ្រូ​ប​បង្វឹក​បាល់ទាត់ ក្រុម​អាយុ​ក្រោម ២២ ឆ្នាំ របស់​កម្ពុជា បានបង្ហាញ​ពី​មហិច្ឆតា ប្រាប់​ក្រុម​ទាំងមូល​ថា មិនត្រូវ​គិតពី​ចំណាត់ថ្នាក់ លេខ ៣ នោះទេ ត្រូវ​គិតពី​មេដាយមាស ឬ លើក​ពាន ។​

​លោក​បាន​និយាយថាៈ ” ពិតជា​អស្ចារ្យ សម្រាប់​ការលេង​របស់​យើង ជាមួយ​ម៉ាឡេស៊ី ។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ទៅលើ​កីឡាករ ទាំង ២០ រូប ដែល​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​នេះ​។ យើង​អាច​ធ្វើបាន មួយ​ដំណាក់កាល​ហើយ ឥឡូវ យើង​ត្រូវ​ឆ្ពោះទៅរក​មេដាយ យើង​មិនត្រូវ​គិត ពី​ចំណាត់ថ្នាក់​លេខ ៣ ទេ យើង​បានដាក់​គោលដៅ គិតពី​មេដាយមាស ” ។​

រីករាយ​នឹង​ជ័យជំនះ​

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន រូបនេះ បាន​បន្តថាៈ ” បេសកកម្ម​របស់​យើង មិនទាន់​ចប់​ទេ យើង​ត្រូវ​គិត ពី​ការរក្សា​សុខភាព និង​រាងកាយ​របស់​យើង ។ យើង​គិតពី​ការរីកចម្រើន ជាង​គិតពី​លទ្ធផល​។ ពេលនេះ ក្រុម​របស់​យើង បានបង្ហាញ​ពី​ការរីកចម្រើន​ហើយ តែ​ការប្រកួត​របស់​យើង លើក​ក្រោយ នឹង​កាន់តែ​ធ្ងន់​ទៅៗ ” ។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ អាយុ​ក្រោម ២២ ឆ្នាំ​របស់​កម្ពុជា បាន​សាង​ប្រវត្តិសាស្ត្រ រយៈពេល ៦០ ឆ្នាំ ក្នុង​ដំណើរការ ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ស៊ី​ហ្គេម បន្ទាប់ពី​យកឈ្នះ ម៉ាឡេស៊ី ៣​ទល់​១ ស្មើ​ម្ចាស់ផ្ទះ ហ្វីលីពីន ១​ទល់​១ ឈ្នះ​ទី​ម័​រ​ខាងកើត ៥​ទល់​០ និង​ចាញ់​មី​យ៉ាន់ ១​ទល់​២ នោះ​៕v