Galaxy ស៊េរី A70 និង A80 ជំនាន់ថ្មី សម្ពោធជាផ្លូវការកាលពី យប់មិញនាទីក្រុងបាងកក-ប្រទស ថៃ!

707
ចែករម្លែក

ភ្នំពេញ-តាមរយៈការដាក់សម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាត ហ្វូន ជាផ្លូវការរបស់ខ្លួនចំនួន ២ ម៉ូឌែលថ្មីទៀតដែលស្ថិតក្នុងត្រកូល Galaxy A ហើយដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy A70 និង Galaxy A80ជាមួយ នឹង រូបរាង និងលក្ខណៈពិសេសថ្មីៗយ៉ាងទាក់ទាញនិងប្រកបដោយលក្ខណៈសម្បត្តិខ្ពស់ ។ ចំណុចពិសេសបំផុតនោះគឺ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A80 បានរចនា មកជាមួយនឹង រូបរាងថ្មី អេក្រង់ធំលាតសន្ធឹង 100% និងកាមេរ៉ាជំនាន់ថ្មីពិសេស ដែលផ្តល់គុណភាពយ់ាងខ្ពស់សំរាប់ការ Selfie ក៏ដូចជាការថតរូបធម្មតា ដែលមិន ធ្លាប់ មានក្នុងខ្សែស្រឡាយត្រកូល A ពីមុនមក ! ចំណែក Samsung Galaxy A70 ក៏បានបង្ហាញខ្លួនជាមួយភាពឆើតឆាយស្រោបជាមួយកញ្ចក់ទាំងមុខក្រោយ ថាមពលថ្មខ្លាំងដាច់គេ 4500mAh និងប្រតិបត្តិការជាមួយអង្គប្រតិបត្តិដ៏ខ្លាំងក្លា ។ ក្នុងពេលដ៏មហាអស្ចារ្យនេះ កម្មវិធីក៏បានប្រកាសបង្ហាញពីតំណាង ផលិតផលជា ផ្លូវការ របស់សាមសុងកំរិតពិភពលោកគឺ កញ្ញាទាំង 4 នាក់របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ដែលបានបង្ហាញខ្លួន ក៏ដូចជាបង្កើត នូវក្តីរីករាយដល់កម្មវិធីផងដែរ ។

សំរាប់ប្រទេសកម្ពុជា ក្រុមហ៊ុន បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មី ដ៏អស្ចារ្យ ស៊េរី Galaxy A70 នឹងធ្វើការដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០១៩ ខណៈដែល Galaxy A80 នឹងបង្ហាញខ្លួន លើទីផ្សារនៅ ដំណាច់ ខែឧសភា ឆ្នាំ ២០១៩ នេះ។ រីឯតម្លៃវិញ ក្រុមហ៊ុន សាមសុង មិនទាន់បាន បញ្ជាក់ជា ផ្លូវការនៅឡើយនោះទេ ដូច្នេះសូមអតិថិជនរបស់ សាមសុងទាំង អស់រង់ចាំ តាមដាននៅពេលខាងមុខឆាប់ៗនេះ។ សំរាប់កម្មវិធីកំរិតអន្តរជាតិ នេះ ពិសេសសំរាប់ ប្រទេសកម្ពុជា យើងក៏មានប្រតិភូជាច្រើន នាក់ចូលរូមក្នុងកម្មវិធីផងដែរ ដែលរួមមាន អ្នកដែលមានសំណាងឈ្នះពីការជាវផលិតផលសាមសុង Galaxy A30 និង A50 ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ រួមជាមួយហ្វេន របស់សាមសុង ដែល ដឹកនាំដោយតំណាងផលិតផលក្រុមហ៊ុនសាមសុងកម្ពុជាគឺកញ្ញា មាន សូនីតា ផងដែរ។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗរួមទាំងកម្លាំងម៉ាស៊ីននៅ ខាងក្រោមនេះទាំងអស់គ្នា៖
* Samsung Galaxy A70
– អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ Infinity-U Display)។ ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED -កម្រិតបង្ហាញរូបភាព Full HD+ ។ ស្រោបខ្នងខាងក្រោយដោយ 3D Glasstic។ -ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)។​ រ៉េមទំហំ 6GB។ អង្គផ្ទុក 128GB និងអាចបន្ថែមបានរហូតដល់ 512GB។
កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល។ កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 5 មេហ្គាភិចសែល ជាលេន Ultra Wide + 8 មេហ្គាភិចសែលជា Depth Sensor សម្រាប់ថតព្រាលផ្ទៃខាងក្រោយ។ ថាមពលថ្ម 4500mAh។ ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super Fast Charging / USB type C។ អាចស្កេនម្រាមដៃនៅលើអេក្រង់បាន។ ដំណើរការដោយ Android 9 Pie។ ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ជាដើម។ Galaxy A70 ថ្មីនេះ មានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមានពណ៌ខ្មៅ, ពណ៌ស, ពណ៌ខៀវ និងពណ៌ Coral។

** Samsung Galaxy A80
-អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ New Infinity-Display)។​ ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED។ កម្រិតបង្ហាញរូបភាព Full HD+។ ស្រោបខ្នងខាងក្រោយដោយ 3D Glasstic និងស្រោបស៊ុមជុំវិញដោយលោហៈ(Metal Frame)។ ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)។ រ៉េមទំហំ 8GB។ អង្គផ្ទុក 128GB។ កាមេរ៉ាខាងមុខឆ្លាស់ជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra Wide + 3D Depth។ ថាមពលថ្ម 3700mAh៕ Nh