Galaxy Note 8 ចេញ​ខែក្រោយ អាច​នឹងមាន​តម្លៃលើស ១ ពាន់​ដុល្លារ​

1459
ចែករម្លែក
  • 77
    Shares

– Note 8 នឹង​ចេញលក់​នៅ​ថ្ងៃទី ២៣ សីហា ២០១៧ ខាងមុខនេះ​។​

– Note 8 អាច​នឹងដាក់​លក់​នៅ​អឺរ៉ុប​តម្លៃ​ខ្ទង់ £870 ស្មើនឹង $1120​។​

​យោងតាម​គេហទំព័រ pocket-lint បាន​បញ្ចេញ​ព័ត៌មាន​សរុប​ពី​ការ​រចនា​រូបរាង បច្ចេកវិទ្យា ថ្ងៃ​ចេញលក់ និង​តម្លៃ​របស់ Galaxy Note 8 ជាមួយ​តម្លៃ​ខ្ទង់ £870 ស្មើនឹង $1120(​តម្លៃ​បរទេស​)​។​


​រូបរាង​គម្រូ Note 8

​ប្រភព​ដដែល​បន្តថា Galaxy Note 8 នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ផលិតផល​ប្រចាំឆ្នាំ​ដែល Samsung នឹងធ្វើ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ហើយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល អាច​ចេញលក់​នា​ខែកញ្ញា ២០១៧ នេះ​តែម្ដង​។​


​រូបរាង​គម្រូ Note 8

​គេហទំព័រ pocket-lint ក៏បាន​បញ្ជាក់​ពី​លក្ខណៈសម្បត្តិ​របស់ Note 8 ដែល​អាច​នឹង​៖

  • មាន​បំពាក់​អេក្រង់​រាង​កោង​ទំហំ ៦,៣ អ៊ី​ញ ប្រភេទ Infinity Display ដូច​នៅលើ Galaxy S8/S8+ ប៉ុន្តែ​វា​នឹង​ខុសពី Galaxy S8 ដោយ​ដំបូង​គឺ​
  • មានប្រើ​ប៊ិច S-Pen ដែល​អាច​នឹង​បន្ថែម​សមត្ថភាព​ពិសេសៗ​ជាច្រើន​លើសពី​មុន​។​
  • មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ​កម្រិត ១២ MP និង មាន RAM ទំហំ​ដល់ ៦ GB ធំ​ជាង S8 មាន RAM ត្រឹម ៤ GB
  • មាន​បំពាក់​ឈី​ប Snapdragon 835 ឬ Exynos 8895 ដូច​មាន​លើ Galaxy S8 ដែរ​
  • មាន​ទ្រនាប់​ស្កេ​ន​ក្រយៅដៃ​វិញ​នឹង​ស្ថិតនៅ​ផ្នែក​ខាងក្រោយ ប៉ុន្តែ​អាចមាន​ទីតាំង​ឆ្ងាយ​ពី​កាមេរ៉ា​បន្តិច​
  • ថាមពល​ថ្ម​មាន ៣៣០០ mAh តូច​ជាង Galaxy Note 7 ២០០ mAh​។​

​ទោះជា​យ៉ាងណាក្ដី ទាំងនេះ​គ្រាន់តែ​ព័ត៌មាន​ចចាមអារ៉ាម​ខ្លះៗ​ពី​លក្ខណៈសម្បត្តិ​របស់​វា ដូចនេះ ដើម្បី​ចង់ដឹង​ច្បាស់ មានតែ​រង់ចាំ​ទស្សនា​ទាំងអស់គ្នា ពេល​ប្រកាស​ចេញ​ផ្លូវការ​នៅ​ខែក្រោយ​នេះ​៕


​រូបរាង Note 8 បែកធ្លាយ​ចុងក្រោយ​បំផុត​

​ប្រភព​៖ Pocket Lint
​ដោយ​៖ រក្សា​