Galaxy Note 8 ដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ! កាមេរ៉ា​អាច​ថត​ឱ្យ​ព្រិល​នៅ​ខាងក្រោយ​មិន​ចាញ់​ប្រភេទ​កាមេរ៉ា DSLR

998

​ទូរស័ព្ទ Galaxy Note 8 របស់​ក្រុមហ៊ុន Samsung ត្រូវបាន​គេ​ដាក់​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ទី​២៣​សីហា ហើយ​ក្រុមហ៊ុន​នេះ​បាន​ដាក់បញ្ចូល​បច្ចេកវិជ្ជា​ចុងក្រោយ​របស់ខ្លួន​ចូលក្នុង​ទូរស័ព្ទ​នេះ ដែល​ភាគច្រើន​គេ​មើល​មាននៅ​ក្នុង​ស្មា​ត​ហ្វូ​ន Galaxy S8 ផងដែរ​នោះ​។​

​ស្ថានីយទូរទស្សន៍ CNBC មានឱកាស​ដើម្បី​បាន​កាន់​ឧបករណ៍​នេះ​ដោយផ្ទាល់​នៅមុន​ការចាប់ផ្តើម​ពិធី​ដាក់​បង្ហាញ​ទូរស័ព្ទ​។​

​នេះ​គឺជា​លក្ខណៈពិសេស​របស់ Note 8 ៖

១. អេក្រង់​គ្មាន​ដែន​កំណត់ ទំហំ ៦,៣ អ៊ី​ញ

​នេះ​គឺជា​អេក្រង់​ដ៏​ធំ​បំផុត​របស់ Samsung នៅលើ​ឧបករណ៍​ប្រភេទ Note​។​

​ក្រុមហ៊ុន​នេះ​បាន​ហៅ​វា​ថា “​អេក្រង់​គ្មាន​កំណត់​” ពីព្រោះ​វា​ដំណើរការ​ពី​គែម​មួយ​ទៅ​គែម​មួយទៀត និង​ស្ទើរតែ​គ្របដណ្តប់​ទាំងស្រុង​លើ​ផ្នែក​ខាងមុខ​នៃ​ឧបករណ៍​នេះ​។​

Galaxy Note 8 របស់​ក្រុមហ៊ុន Samsung មាន​អេក្រង់​ទំហំ ៦,៣ អ៊ី​ញ ដែល​បំពាក់​ជា​លើកដំបូង​នៅលើ​ទូរស័ព្ទ Galaxy S8 ផងដែរ​។​

​ក្រុមហ៊ុន Samsung បាន​បំពាក់​អេក្រង់​ធំ​ជាង​មុន ដូច្នេះ​អ្នកប្រើប្រាស់​អាច​ទាញ​សក្តានុពល​នៃ​លក្ខណៈពិសេសៗ​ជាច្រើន​ដូចជា​ញែក​ផ្ទៃ​អេក្រង់​ជា​ពីរ និង​សរសេរ​ជាមួយ​ប៊ិក S Pen ។​

​ទូរស័ព្ទ​នេះ​មាន​ផាសុកភាព​នៅក្នុង​ដៃ​បើទោះបីជា​អេក្រង់​ធំ​ជាង​មុន​ក៏ដោយ ពីព្រោះ​អេក្រង់​លាតសន្ធឹង​គ្របដណ្ដប់​លើ​ឧបករណ៍​បាន​ច្រើន​។​

២. កាមេរ៉ា​ពីរ ជាមួយ​កម្មវិធី “LIVE FOCUS”

​ក្រុមហ៊ុន Samsung បាន​អះអាងថា Note 8 របស់ខ្លួន​មាន​កាមេរ៉ា​ពីរ​ដំបូងបង្អស់​របស់​ពិភពលោក​ជាមួយនឹង​បច្ចេកវិជ្ជា​ទប់​លំនឹង​រូបភាព​បែប​អុ​ប​ទិ​កលើ​កាមេរ៉ា​ទាំងពីរ​។​

​នោះ​មានន័យថា​កាមេរ៉ា​អាច​ថតរូប​ភាព​មាន​ចលនា បានច្បាស់លាស់​ល្អ ប្រសិនបើ​ដៃ​អ្នក​ថតរូប​រង្គើ ឬ ញ័រ​។​

​លើសពីនេះ​ទៀត លក្ខណៈពិសេស​ថ្មី​មួយ​ដែលមាន​ឈ្មោះថា “Live Focus” ត្រូវបាន​ណែនាំ​។​

Live Focus នេះ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ថតរូប​បែប “Bokeh” ដែល​នៅពេលនោះ​ផ្ទៃ​ខាងក្រោយ​ត្រូវបាន​ធ្វើឱ្យ​ព្រិល ហើយ​រូបភាព​គោល (Subject) នៅ​ផ្ទៃ​ខាងមុខ​គឺ​ត្រូវបាន​ផ្តោត​យ៉ាងច្បាស់​ថ្លា​ល្អ​បំផុត​។​

​បរិមាណ​នៃ​កម្រិត​ព្រិល​នៅ​ខាងក្រោម អាច​កែតម្រូវ​នៅមុន​ឬ​ក្រោយពេល​ថតរូប​ភាព​ក៏បាន​។​

​កាមេរ៉ា​ក៏​អាច​ថតរូប​ភាព​បាន​ពីរ​ផងដែរ​អំឡុងពេល​នៃ​ការដាក់​ជា​ម៉ូត Live Focus​។ រូប​មួយ​គឺមាន​ផ្ទៃ​ខាងក្រោយ​ព្រិល​ខ្លាំង និង​រូប​មួយទៀត មាន​លក្ខណៈ​លាតសន្ធឹង​ធំ​ទូលាយ​៕ ដោយ៖ កញ្ញាដាលីស

Galaxy Note 8 ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ