Galaxy S10, S10​+និង S10e ពិតជា​សម្លាប់​iPhone មែន​

873
ចែករម្លែក
  • 263
    Shares

​ក្រុមហ៊ុន​Samsung​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​បាន​ប្រារព្វ​ខួប​ទី​១០​នៃ​ការបញ្ចេញ​ស្មា​ត​ហ្វូន​ស៊េរី​Galaxy​បស់​ខ្លួន ដោយ​បញ្ចេញ​ឧបករណ៍​ថ្មី​មួយឈុត ដែល​អាច​សម្លាប់​ទីផ្សារ​របស់​​គូប្រជែង​Apple​តែម្តង​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​ខាងត្បូង​នេះ កាលពី​ថ្ងៃ​ពុធ​បាន​បញ្ចេញ​ទូរស័ព្ទ​ឆ្លាត​Galaxy​ចំនួន​៤​ម៉ូ​ដែល នៅក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​នៅ​ក្រុង​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ​រួម​មាន​ទូរស័ព្ទ​Galaxy S10e, S10, S10+ និង​5G Galaxy ។​

​ជាមួយនឹង​កាមេរ៉ា​ពហុ​មុខងារ​បែប​អាជីព និង​ស្គ្រីន​ធំ បូក​រួម​ទាំង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ទំនើប ពួក​វា​ត្រូវ​រំពឹងថា​នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​ចេញពី​ទូរស័ព្ទ iPhone​របស់​Apple​។​

​តាមរយៈ​បញ្ចេញ​ឧបករណ៍​ផ្សេងគ្នា​៤​នេះ Samsung រំពឹង​ថា​អ្នក​ប្រើ​នឹងមាន​ជំរើស​ធំ​ទូលាយ​ជាមួយនឹង​តំលៃ​ចាប់ផ្តើម​៧៤៩​ដុល្លារ​សំរាប់​Galaxy S10e និង​៩៩៩​ដុល្លារ​សំរាប់​ Galaxy S10+​។​

​ឧបករណ៍​ថ្មី​ទាំងនេះ​បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្មី​ឥត​ខ្សែ​ថ្មី ដែល​គេ​ហៅថា​«Wireless Power Share»​។​វា​ប្រែក្លាយ​ទូរស័ព្ទ​Samsung​ថ្មី​ទៅ​ជា​power bank​ចល័ត ដោយ​​អ្នក​ប្រើ​អាច​ដាក់​ឧបករណ៍​Samsung​មួយទៀត ដូចជា​ទូរស័ព្ទ ឧបករណ៍​ស្តាប់​ត្រចៀក​ឥត​ខ្សែ​ឬ នាឡិការ​ឆ្លាត​លើ​ទូរស័ព្ទ​ដោយ​ផ្ទាល់​ដើម្បី​សាក​ថ្ម​វា​។​

​ដើម្បី​បើក​ដំណើរការ គ្រាន់តែ​គ្រវាស​ទៅកាន់​តារាង notification menu និង​ចុង​លើ​power share button​។​

​អ្នក​ប្រើ​ម្នាក់​ក៏​អាច​អោយ​អ្នក​ប្រើ​ម្នាក់ទៀត​ខ្ចី​ថាមពល​ថ្ម​របស់​ខ្លួន​ប្រើ​បានដែរ ដោយ​គ្រាន់តែ​យក​ទូរ​សព្ទ​មក​ដាក់​ជាប់​គ្នា​។​

Samsung អួត​អំពី​Galaxy S10 និង S10+ ថា​មាន​ស្គ្រីន​ល្អ​បំផុត គឺ​ពណ៌​និង​គុណភាព​រូបល្អ​កំពូល​។​

​ផលិតផល​ចុងក្រោយ​គឺ Galaxy S10 5G ដែល​ផលិត​ឡើង​សំរាប់​ភ្ជាប់​បណ្តាញ 5G ត្រូវ​រំពឹងថា​នឹង​បញ្ចេញ​នៅ​ថ្ងៃ​២៦​មេសា តែ​តំលៃ​របស់​វា​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នៅឡើយ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

Samsung អួត​អំពី​Galaxy S10 និង S10+ ថា​មាន​ស្គ្រីន​ល្អ​បំផុត គឺ​ពណ៌​និង​គុណភាព​រូបល្អ​កំពូល​