Garuda FC និង Next-Step គឺជា​ក្រុម​ខ្លាំង​មណ្ឌល​ខេត្តសៀមរាប​

99

ការប្រកួត​នៅ​មណ្ឌល​ខេត្តសៀមរាប (​រូប​៖ រ៉ូ​ហ្សា​)​

(​ភ្នំពេញ​): ព្រឹត្តិការណ៍ Sponsor Futsal-Cup 2017 បានបញ្ចប់​វគ្គ​ជម្រុះ​មណ្ឌល​ខេត្តសៀមរាប​ហើយ បន្ទាប់ពី​ការប្រកួត​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៣០ និង ៣១​ធ្នូ​នោះ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក សឹម សាន​ត្រាន ដែលជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះ បាន​ឲ្យ​ដឹងថា មណ្ឌល​ខេត្តសៀមរាប​មាន​ក្រុមបាល់ទាត់​ចំនួន ៤០​ក្រុម​ចូលរួម​។ ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​ជម្រុះ គឺ​ក្រុម​ណា​ចាញ់​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត ឯ​ក្រុម​ឈ្នះ​ត្រូវ​ប្រកួត​បន្ត​រហូត​នៅសល់​៤​ក្រុម សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ពាក់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទោះបី​ត្រូវ​ប្រកួត​រក​ចំណាត់ថ្នាក់​លេខ​១ ប្រចាំ​មណ្ឌល ក៏ពិតមែន​តែ​ក្រុម​ទាំង​២​នេះ មាន​កៅអី​ដើម្បី​ប្រកួត​វគ្គ​១០​ក្រុម​ចុងក្រោយ ដែល​សុទ្ធតែជា​ក្រុម​ខ្លាំង​ឈ្នះ នៅក្នុង​ការប្រកួត​ជម្រុះ​នៅតាម​មណ្ឌល​ទាំង​៥​។​

​សម្រាប់​មណ្ឌល​ខេត្តសៀមរាប​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​ហ្គា​រូ​ដា​អេ​ហ្វ​ស៊ី (Garuda FC) ដែល​ប្រកួត​ឈ្នះ​ក្រុម​ណេ​ច​ស្តេ​ប​អេ​ហ្វ​ស៊ី (Next-Step FC) នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៤ ទល់ ៣​ទាំង​ប្រផិតប្រផើយ​។ ក្រុម​ទាំង ២​នេះ មាន​កៅអី ដើម្បី​ឡើងមក​ប្រកួត​វគ្គ​១០​ក្រុម​ចុងក្រោយ​។​

​សូមបញ្ជាក់ថា នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ណេ​ច​ស្ដេ​ប អេ​ហ្វ​ស៊ី​ប្រកួត​ឈ្នះ​ក្រុម​វ៉​ម​-​អាប់ (Worm-Up) ៣ ទល់​២ ក្នុងខណៈដែល​ក្រុម​ហ្គា​រូ​ដា​អេ​ហ្វ​ស៊ី ឈ្នះ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ី​១​ទល់​០ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា​ដែរនោះ​។​

​នេះ​ជា​មណ្ឌល​ទី​៣​ហើយ ដែល​បានបញ្ចប់​វគ្គ​ជម្រុះ​។ មណ្ឌល​ទី​១ គឺ​រាជធានី​ភ្នំពេញ​ដែល​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម​រ៉ូ​លីង​អេ​ហ្វ​ស៊ី និង​ក្រុម​លេខ​២ បាន​ទៅ​ហូ​ម​ស្ប៉ត​។ មណ្ឌល​ខេត្តបន្ទាយមានជ័យ ដែល​បញ្ចប់​ការប្រកួត​ដែរនោះ លេខ​១ បាន​ទៅ​ក្រុម​ស៊ីសូផុន​អេ​ហ្វ​ស៊ី និង​លេខ​២ បាន​ទៅ​ក្រុម​ហ្វេ​មី​លី​អេ​ហ្វ​ស៊ី​។​

​នៅ​ថ្ងៃទី​៦ និង ៧​មករា​២០១៨​ខាងមុខនេះ ការប្រកួត​ជម្រុះ​នឹងធ្វើ​នៅ​ខេត្តព្រៃវែង តែ​មណ្ឌល​នេះ​នៅ​មិនទាន់​ដឹងថា មាន​ក្រុមបាល់ទាត់​ប៉ុន្មាន​ក្រុម​ចូលរួម​នៅឡើយ​ទេ​៕L ដោយ​៖ រ៉ូ​ហ្សា​