Georgio Chiellini ដេរ​ប្រាំបី​ថ្នេរ បន្ទាប់ពី​ប៉ះទង្គិច​ក្បាល​ពេល​ប្រកួត​ឆេ​ម​ពាន​លី​ក​

314

​ខ្សែការពារ Giorgio Chiellini បាន​រងរបួស​បែក​ឈាម​ហូរ​ពេញ​ក្បាល អំ ឡុង​ការប្រកួត​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​ជាមួយ​ក្រុម Olympiacos បន្ទាប់ពី​កីឡាករ​រូបនេះ​ប៉ះ​ទ​ង្គិ​ក​ជាមួយ​ខ្សែការពារ Bjorn Engels ។ Chiellini ត្រូវ​ក្រុមគ្រូពេទ្យ​ដេរ​រហូតដល់​៨​ថ្នេរ​។​
​ ​
​ខ្សែការពារ​រូបនេះ​បាន​ជួយ​ក្រុម​ជើងឯក​អ៊ីតាលី​នេះ​ឈ្នះ​ដោយ​ស្រួល ជា​ជ័យជម្នះ​ដំបូង​នៅ​ឆេ​ម​ពាន លី​កនៅ​រដូវ​កាល​នេះ បន្ទាប់ពី​បំបាក់​ក្រុម​មកពី​ប្រទេស​ក្រិ​ក Olympiacos ២-០ ។
​ ​
​ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កីឡាករ​អន្តរជាតិ​អ៊ីតាលី​រូបនេះ ដែល​ឃើញ​ខ្លួនឯង​ឈាម ស្រោច​ពេញ​ក្បាល បន្ទាប់ពី​ប៉ះទង្គិច​ក្បាល​និង​ក្បាល​ពេល​ហក់​តែ​ត​។​
​ ​
​សំណាងល្អ​ណាស់​សម្រាប់​ក្រុម Juventus ពីព្រោះ​ឧប្បត្តិ​ហេតុនេះ​កើតឡើង​នៅសល់​ប៉ុន្មាន​នាទី​ចប់​ការប្រកួត ហើយ Juventus ក៏បាន​ប្រើប្រាស់​កីឡា ករ​បម្រុង​អស់​រួចរាល់​ហើយ​ដែរ​។​
​ ​
​បើទោះបីជា​ឈាម​ហូរ​ស្រោច​ក្បាល នៅ​ក្រោយមក​ត្រូវបាន​ក្រុមគ្រូពេទ្យ​រុំ​ក្បាល Chiellini អាច​បន្ត លេង​រហូតដល់​ចប់​ការប្រកួត​នេះ​។​
​ ​
​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Gonzalo Higuain និង Mario Mandzukic បាន​ជួយ​ឲ្យ​ក្រុម Juventus បង្កើត​ស្ថិតិ​ឈ្នះ​បួន​លើក​ជាប់​គ្នា​និង​ឡើង​មកឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​ពូ​ល D ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ Giorgio Chiellini