Gylfi Sigurdsson នឹង​អវត្តមាន​រយៈពេល​៨​សប្តាហ៍​ដោយសារ​បញ្ហា​របួស​ជង្គង់​

931
ចែករម្លែក

កីឡាករ Gylfi Sigurdsson អាច​នឹង​ខន​ខាន​ការប្រកួត​រហូតដល់​ចប់​រដូវ​កាល​សម្រាប់​ក្រុម Everton បន្ទាប់ពី​ក្លិប អេ​វឺ​តុ​ន​(Everton) បាន​បង្ហើប​ប្រាប់ថា កីឡាករ​រូបនេះ​នឹង​អវត្តមាន រហូតដល់​៨​សប្តាហ៍​ដោយសារ​របួស​ក្បាលជង្គង់​។​

Sigurdsson មាន​បញ្ហា​ក្បាល់ជង្គង់ បន្ទាប់ពី Everton បាន​យកឈ្នះ​ក្រុម Brighton កាលពី​ថ្ងៃ​សៅរ៍​។
​នៅពេលនេះ​ខ្សែបម្រើ​រូបនេះ​អាច​ប្រឈម​នឹង​ការបាត់បង់​ឱកាស​ចូល​រួម​វើ​ល​ខាប់​ជាមួយ​ក្រុម​ជម្រើសជាតិ Iceland ផងដែរ​ប្រសិនបើ​មិន​អាចជា​ទាន់ពេល​។​
​ ​
​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) បាន​និយាយថា “​យើង​នឹង​បន្ត​វាយតម្លៃ​ពី​ការវិវឌ្ឍ របស់ Sigurdsson ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​។ ក្រុម​វេជ្ជសាស្ត្រ​នឹងធ្វើ​ការងារ​យ៉ាង​ដិតដល់ ដើម្បី​ឲ្យ​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​អាច​វិល​មកលេង​ក្នុងពេល​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន​។​
​ ​
Sigurdsson ជួប​នូវ​យុទ្ធនាការ​ដ៏​ខកចិត្ត​ចាប់តាំងពី​ផ្ទេរ​ពី​ក្លឹប Swansea ក្នុងតម្លៃ​៤៥​លាន​ផោន កាលពី​រដូវក្តៅ​ឆ្នាំមុន​។ ទម្រង់​លេង​របស់ Sigurdsson ប្រែប្រួល​ច្រើន ក្រោម​ការដឹកនាំ​របស់ លោក អាល​ឡា​ឌី​ស ដោយ​ជួយ​ក្រុម Everton ឈ្នះ Brighton៣-០ ហើយ​ធ្វើ​ឲ្យ​ក្រុម Everton ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៩៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ Gylfi Sigurdsson