HAVAL ជាប់​ចំណាត់ថ្នាក់​ជា​ម៉ាក​រថយន្ត​លេខ ១ ​ក្រោម​ការវាយតម្លៃ​រប​ស់​ក្រុមហ៊ុន​អន្តរជាតិ Brand Finance Global

226
ចែករម្លែក
HAVAL ជាប់​ចំណាត់ថ្នាក់​ជា​ម៉ាក​រថយន្ត​លេខ ១
​ក្រោម​ការវាយតម្លៃ​រប​ស់​ក្រុមហ៊ុន​អន្តរជាតិ Brand Finance Global

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ​ក្រុមហ៊ុន Brand Finance ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្តល់​សេវា​ពិគ្រោះ​យោបល់ និង​វាយតម្លៃ​តម្លៃ បានចេញ​ផ្សាយ​របាយការណ៍ Brand Finance Global 500​។ ម៉ាក​រថយន្ត HAVAL បាន​ជាប់​ក្នុង​បញ្ជី​ម៉ាក​យីហោ​ទាំង ៥០០ ដែលមាន​តម្លៃ​បំផុត​លើ​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​នាំមុខគេ​លើ​ម៉ាក​រថយន្ត​ផ្សេងទៀត​របស់​ប្រទេស​ចិន​។​
​ក្រុមហ៊ុន Brand Finance ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រឹក្សា និង​វាយតម្លៃ​ឯករាជ្យ​និង​ល្បីឈ្មោះ​នៅក្នុង​ចក្រភព​អង់គ្លេស​ហើយ​មាន​ជំនាញ​និង​ឯករាជ្យភាព​របស់​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​ដោយ​បណ្តា​ក្រុមហ៊ុន​សាធារណៈ​របស់​ពិភពលោក​។​

. HAVAL ជាប់​ជា​ម៉ាក​រថយន្ត​ប្រភេទ SUV រយៈពេល ៨ ឆ្នាំ​ជាប់​គ្នា​
​ ​ក្នុង​ឆ្នាំ ២០១៧ HAVAL ដែលជា​ម៉ាក​យីហោ​នាំមុខ​លើ​រថយន្ត​ប្រភេទ SUV បាន​លក់​អស់​ជាង ៨៥០.០០០ គ្រឿង ដែល​កាន់កាប់​តំណែង​ឈានមុខ​គេ​នៅលើ​ទីផ្សារ​រថយន្ត​ប្រភេទ SUV រយៈពេល ៨ ឆ្នាំ​ជាប់​គ្នា​។ សមិទ្ធផល​នេះ​សម្រេចបាន​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​គ្មាន​ទីបញ្ចប់​របស់​ម៉ាក HAVAL ក្នុងការ​ផ្លាស់ប្តូរ និង​កែលម្អ​រចនាសម្ព័ន្ធ​ផលិតផល​។ HAVAL H6 ជា​“ រថយន្ត​ប្រភេទ SUV ថ្នាក់ជាតិ​របស់​ប្រទេស​ចិន​” ដែល​លក់បាន​ជាង ៥០០.០០០ គ្រឿង​ហើយ​ម៉ូ​ដែល​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ជើងឯក​អស់​រយៈពេល ៥៧ ខែ​ជាប់ៗ​គ្នា​ហើយ​វា​ក្លាយជា​ម៉ាក​ដែល​លក់ដាច់​ជាងគេ​។ ម៉ាស៊ីន 11.5GDIT ដែល​បំពាក់​សម្រាប់​យីហោ HAVAL H6 ថ្មី​នេះ​ត្រូវបាន​គេ​ផ្តល់​តម្លៃ​ថា​ជា “​បេះដូង​ចិន​” នៃ​ពានរង្វាន់​ផ្នែក​ម៉ាស៊ីន​ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ ២០១៧ និង​ប្រអប់លេខ​ប្រភេទ 7DCT បានឈ្នះ​ពាន​ផ្នែក​ប្រអប់លេខ​ដ៏​ល្អ​បំផុត​លើ​ពិភពលោក​។

​រូបរាង H6 ថ្មី​លេចធ្លោ​លើ​ទីផ្សារ ហើយ​មាន​គោលបំណង​ផ្តល់ជូន​អ្នកបើកបរ​និង​អ្នករួមដំណើរ​នូវ​បទពិសោធន៍​នៃ​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព​និង​ប្រកបដោយ​ផាសុកភាព​ជាមួយនឹង​បច្ចេកវិទ្យា និង​ការកម្សាន្ត​រីករាយ​ជាមួយនឹង​ភាព​ទាក់ទាញ​របស់ HAVAL ដែលមាន​សមត្ថភាព​អស្ចារ្យ​។

​ចាប់តាំងពី​ការបង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ HAVAL H2 លក់បាន​ជាង ១០,០០០ គ្រឿង​សម្រាប់​រយៈពេល ៣៩ ខែ​ជាប់ៗ​គ្នា​ហើយ​ដូច្នេះ​វា​ក្លាយជា​ម៉ូ​ដែល​តារា​នៅលើ​ទីផ្សារ​រថយន្ត​ប្រភេទ SUV ខ្នាតតូច​។ រូបរាង​ទាន់សម័យ និង​ផ្ទៃ​ខាងក្នុង​ដ៏​ល្អឥតខ្ចោះ​ធ្វើឱ្យ​វាទ​ទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​អតិថិជន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​

​ ​HAVAL គឺជា​រថយន្ត​ម៉ាក​ឈានមុខ​លើ​លើ​ប្រភេទ SUV ដែល​តែងតែ​ផ្តោតលើ​“ សុវត្ថិភាព​” ជា​ចម្បង​។ ចាប់ពី​ចំណាត់ថ្នាក់ “ យីហោ​រថយន្ត SUV ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​” រហូតដល់​ចំណាត់ថ្នាក់​“ ការពេញនិយម​ខ្លាំង​បំផុត​របស់​អតិថិជន​” និង​ពី​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​នៅ​អាមេរិក​ខាងជើង​និង​អឺរ៉ុប​រហូតដល់​ការ​ចែកចាយ​ផលិតផល​ម៉ាក​នេះ​ទៅកាន់​បណ្តា​ប្រទេស​ជាង ៤០ ប្រទេស ម៉ាក HAVAL បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ម៉ាក​រថយន្ត SUV ដែលមាន​តម្លៃ​បំផុត​នៅលើ​ពិភពលោក​។​

​ ​ម៉ាក HAVAL ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​សុវត្ថិភាព​លំដាប់​ផ្កាយ​ប្រាំ​របស់​ស្ថាប័ន C-NCAP ផ្តល់ជូន​អតិថិជន​នូវ​“ ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​” និង​ឈានមុខ​គេ​ក្នុង​ការធ្វើ​តេ​ស្តិ៍ ដោយ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាពរឹងមាំ​របស់ HAVAL ក្នុងនាម​ជា​យីហោ​ឈានមុខ​លើ​រថយន្ត SUV ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជា​ម៉ាក​យីហោ​រថយន្ត​ល្បីល្បាញ​ផ្នែក​សុវត្ថិភាព​។​

​ម៉ាក HAVAL មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​ដូចជា ប្រព័ន្ធ​មុខងារ​ផ្តល់ដំណឹង​ពេល​វ៉ា​ជែង (blind spot monitoring system) មុខងារ​ផ្តល់ដំណឹង​អំពី​ការ​ចេញពី​គន្លង​ផ្លូវ (lane departure warning) ប្រព័ន្ធ​ជំនួយ​ចត (park assist system) តួ​រថយន្ត​រឹងមាំ និង​ប្រព័ន្ធ​ការពារ 3DP និង ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ឆ្លាត​វៃ (smarter security system) ក្នុង​គោលបំណង​ផ្តល់ជូន​អ្នកបើកបរ​និង​អ្នករួមដំណើរ​របស់​យើង​នូវ​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​គ្រប់​ស្ថានភាព​ផ្លូវ​។


​ចំពោះ​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​អញ្ជើញ​ផ្ទាល់​ទីតាំង SHOWROOM របស់​ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ​79 មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​ធ្វើការ​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ​៖ 078 999006 សម្រាប់​កុម្ម៉ង់​ទិញ​ម៉ាក​រថយន្ត​នេះ​៕សរន