Havas Socialyse បង្កើត​ឲ្យ​មានការ​ជួបជុំ​រវាង Facebook, Google និង InMobi ជា​លើកដំបូង​មិន​ធ្លាប់​មាននៅ​កម្ពុជា សម្រាប់​សហគមន៍​អាជីវកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

261
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ទីផ្សារ​ឌីជីថល​ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា បាននិងកំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​អ៊ីនធឺណិត​ល្បីៗ ជាច្រើន នៅ​ពាសពេញ​សកលលោក​។ ការប្រើប្រាស់​អ៊ីនធឺណិត​ដែលមាន​រហូតដល់​ទៅ​ជាង ៧៥%​។​

​ក្រុមហ៊ុន Havas Socialyse Cambodia ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា យល់ឃើញថា វា​ជា​ពេលវេលា​ដ៏​ល្អ​ត្រឹមត្រូវ និង​សមស្រប​បំផុត​ដើម្បី​រៀបចំ​សិក្ខាសាលា​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​សហគម​ន៍​អាជីវកម្ម​។ Havas សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្តាញ​សកល​ទាំងអស់ ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​មានការ​ជួបជុំគ្នា​រវាង​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​ទាំង ៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ​។​

​លោក Benjamin Houghton ប្រធាន​ក្រុមហ៊ុន Socialyse Cambodia បាន​ថ្លែងថា​៖ ប្រជាជន​កម្ពុជា​ចូលចិត្ត​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ហើយ​ពួកគេ​ក៏​ចូលចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ​។ ចំនួន​ប្រជាជន​ជាង​ពាក់កណ្តាល​ជា​អ្នកប្រើប្រាស់​សកម្ម ហើយ​វា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទី​១ សម្រាប់​មនុស្ស​វ័យក្មេង​។ ប្រជាជន​កម្ពុជា​ក៏មាន​ការបើកចំហ​យ៉ាង​ទូលំទូលាយ​ចំពោះ​ការធ្វើ​អន្តរ​កម្ម​ជាមួយ​ម៉ាក (Brand) ផងដែរ​។

​លោក​ក៏បាន​បញ្ជាក់ទៀតថា​៖ «​ទោះជា​យ៉ាងណាក៏ដោយ​យើង​សង្កេតឃើញថា​ក្រុមហ៊ុន​ជាច្រើន​នៅតែ​មិនទាន់​បានដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នៅឡើយ ថា​តើ​យុទ្ធសាស្ត្រ​ឌីជីថល​អាចជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ រីកចម្រើន​យ៉ាង​ឆាប់រ​ហ័យ​បាន​យ៉ាងដូចម្តេច​។ ដោយសារតែ​មូលហេតុ​នេះហើយ បានជា​យើង​សម្រេចចិត្ត​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​ឡើង​។ នៅពេលដែល​យើង​បាន​ទាក់ទង​ទៅកាន់​ដៃគូ​របស់​យើង​ដែលមាន​ដូចជា​ក្រុមហ៊ុន​Facebook, Google និង InMobi ពួកគេ​ទាំងអស់គ្នា​បាន​ឆ្លើយតប​ដោយ​សេចក្តី​រីករាយ​ថា ពួកគេ​នឹង​មកកាន់​ប្រទេស​កម្ពុជា​»​។​

សូម​ស្វែងយល់​អំពី​អ្វីដែល Facebook, Google, InMobi និង Socialyse ចង់​និយាយ​ពី​កម្ពុជា​៖

•​ ​អំពី​ក្រុមហ៊ុន Havas Socialyse Cambodia

Socialyse ជា​ក្រុមហ៊ុន​ឌីជីថល​មួយ​ដ៏​ធំ​ដែលជា​សមាជិក​របស់​ក្រុមហ៊ុន Havas Group ដែល​កំពុងធ្វើការ​នៅតាម​បណ្តា​ការិយាល័យ​ចំនួន 39 និង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួន 80 ។ ជាមួយនឹង​ការផ្តល់ជូន​នូវ​សេវាកម្ម​ផ្នែក​ឌីជីថល 360 ដឺ​ក្រេ ក្រុមហ៊ុន Havas Socialyse Cambodia ប្រមូលផ្តុំ​ទៅដោយ​អ្នកជំនាញ​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុងស្រុក ហើយ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​ខិតខំ​បង្កើន​លទ្ធភាព​របស់ខ្លួន​បន្ថែមទៀត​ដើម្បី​សហការ​ជាមួយ​ដៃគូ​សកល​របស់​ក្រុមហ៊ុន Havas និង Vivendi Group ដែល​ក្រុមហ៊ុន​ទាំងនោះ​មានដូចជា Gameloft, Ekino និង Universal Music ជាដើម​៕ ល​