Rsm_logo
មាតិកាៈ ដំណឹងសុខភាព

ការយល់​ខុស​ដ៏​គ្រោះថ្នាក់​ពេល​ប្រើ​វីតាមីន C ព្យាបាល​ជំងឺ​ផ្ដាសាយ​

​ដោយ ៖រតនៈ​ ថ្ងៃទី 11 មករា 2017 ម៉ោង 07:05:AM

មនុស្ស​ជាច្រើន​ជឿថា វីតាមីន C ព្យាបាល​គ្រុនផ្ដាសាយ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ការពិត ការបន្ថែម​វីតាមីន C មិន​ជួយ​ឲ្យ​ឆាប់​ជា​ជំងឺ​នោះទេ មិនតែប៉ុណ្ណោះ​អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព​ផង​ក៏​ថា​បាន ។​

​មនុស្ស​ធំ​ច្រើន​កើត​ផ្ដា​យ​សាយ​ប្រមាណ ៣-៤ ដង​ក្នុង​១​ឆ្នាំ ក្នុងពេល​កុមារ​ច្រើន​កើត​ខ្ពស់ជាង ២ ដង​លើស ចំនួន​នេះ ។ សញ្ញា​មួយ​ក្នុងចំណោម​សញ្ញា ដែល​បង្ហាញថា កើត​ជំងឺ​ផ្ដាសាយ គឺ​ស្ថានភាព​ហូរ​សំបោរ​, កណ្ដាស និង​ឈឺក្បាល ។​

​មុននេះ ថ្នាំ​គ្រាប់​វីតាមីន C តែង​ត្រូវបាន​ចាត់ទុកថា មានលទ្ធភាព​ប្រឆាំង​ផ្ដាសាយ ប៉ុន្តែ​តាម​ពួក​អ្នក​វិទ្យា សាស្ត្រ​អូ​ស្រា្ត​លី​បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​វីតាមីន C ព្យាបាល​ផ្ដាសាយ​ជា​ទស្សនៈ​ខុសឆ្គង ។ វា​មិន​ធ្វើ ឲ្យ​ថយចុះ​នូវ​ហានិភ័យ​ឆ្លង​ផ្ដាសាយ​ទេ​, ហើយ​វា​ក៏​មិន​ជួយ​អ្វី​ច្រើន​ក្នុង​ការបន្ថយ​រោគសញ្ញា​បង្ក​ការពិបាក​ទ្រាំ ខាងលើ​ដែរ ។​

​ការបរិភោគ​ចំណីអាហារ​សម្បូរ​វីតាមីន C នៅពេលនេះ​ក៏​មិន​ជួយ​អ្នកជា​ពី​ជំងឺ ឬ​បង្រួញ​ពេលវេលា​កើត ជំងឺ​ដែរ ។​

​លទ្ធផល​ស្រាវជ្រាវ​ពី​ឆ្នាំ ២០១៣ ធ្លាប់​បង្ហាញថា អ្នកប្រើប្រាស់ វីតាមីន C ជាប្រចាំ មានលទ្ធភាព​ជា​លឿន​ជាង​ពេល​កើត​ផ្ដាសាយ​ប្រៀប​នឹង​អ្នក​មិន​ប្រើ ។ ប៉ុន្តែ រឿងនេះ ពុំ​មានន័យថា ការប្រើប្រាស់​វីតាមីន C ពេល​កើត​ផ្ដាសាយ​នឹង​ជួយ​អ្នកជា​លឿន​ជាងគេ​នោះទេ ។ ផ្ទុយទៅវិញ ការស្រាវជ្រាវ​ទៅលើ​មនុស្ស ៤៨,៤៥០ នាក់ បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​វីតាមីន C ជាប្រចាំ​មាន​លទ្ធ ភាព​កើត​ក្រួសតម្រងនោម​ខ្ពស់ជាង​អ្នក​មិន​ប្រើ​រហូតដល់​ទៅ ២​ដង ។​

​ផ្អែក​តាម​ការស្រាវជ្រាវ​នេះ អ្នក​មិនគួរ​លោភលន់ និង​យល់ច្រឡំ​ហើយ​ចាត់ទុកថា ប្រើ​វីតាមីន C កាន់តែ ច្រើន កាន់​តែមាន​ប្រយោជន៍​នោះទេ ។ បរិមាណ​វីតាមីន C ដែល​សរីរាង្គ​មិន​ស្រូបយក​អស់​នឹង​ត្រូវបាន បញ្ចេញ​ចោល​តាម​ទឹកនោម ។ អាស្រ័យហេតុនេះ មនុស្សពេញវ័យ​មិនត្រូវ​ទទួល​វីតាមីន C លើសពី ២.០០០​មិ​ល្លី​ក្រាម​ក្នុង​១​ថ្ងៃ ៕​ ​ប្រែ​សម្រួល​: រតនៈ​

ការយល់​ខុស​ដ៏​គ្រោះថ្នាក់​ពេល​ប្រើ​វីតាមីន C ព្យាបាល​ជំងឺ​ផ្ដាសាយ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Klwasa

បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​សាច់

ថ្ងៃទី 22 មិថុនា 2017 ម៉ោង 03:03:PM

ដំណឹងសុខភាព ផ្សេងទៀត