Rsm_logo
មាតិកាៈ ដំណឹងសុខភាព

របៀប​នៃ​ការបង្ការ​កុំឱ្យ​ធ្មេញ​មាន​កំណក​ជាប់​ច្រើន​

​ដោយ ៖ ថ្ងៃទី 20 មីនា 2017 ម៉ោង 02:00:PM

ប្រែ​សម្រួលៈ​វេជ្ជ​.​ម៉េង សុខ​សៀន​

ការដែល​មាន​កំណក​ជាប់​ធ្មេញ ឬ ធ្មេញ​ប្រែ​ពណ៌​ទៅជា​លឿង អាច​ដោយសារតែ​ចំណីអាហារ ឬ​ស្រទាប់​ធ្មេញ ប្រែប្រួល​តែម្តង ។ ដោយ​អាស្រ័យ​ទៅ តាម​មូលហេតុ​កំណក​ជាប់​ធ្មេញ​អាច មាន​ពណ៌​ខុសៗ​គ្នាច្រើន ដូចជា​លឿង ត្នោត ស បៃតង និង​ប្រផេះ ។ ខណៈពេលដែល​ត្រូវ យកចិត្តទុកដាក់​លើ​អ្វី ដែល​អ្នក​ញ៉ាំ និង​ធ្វើ​ទៅតាម​អនាម័យ​មាត់​ធ្មេញ​អាចជួយ​អ្នក​កាត់ បន្ថយ​កំណក ជាប់​ធ្មេញ តែ​ការយល់ដឹង​អំពី​ប្រភេទ របស់​វា​បន្ថែមទៀត​នឹង​កាន់តែ​ល្អ​។​ខាង ក្រោម​នេះ គឺជា​របៀប​នៃ​ការបង្ការ កំណក​ជាប់​ធ្មេញ​នីមួយៗ ដែល​អ្នក អាចធ្វើ​បានៈ​
- ចៀសវាង​អាហារ​ដែលនាំឱ្យ ធ្មេញ​មាន​កំណក​ដូចជា​បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​ដិត ខ្លាំង​ដូចជា​បឺ​រី ពណ៌​ខៀវ​ជាដើម ហើយ​ប្រភេទ​អាហារ ស្អិតៗ​ដូចជា​សូកូឡា​ក៏​គួរតែ​ចៀសវាង ផងដែរ​។​

- ឈប់​ជក់បារី និង​ចៀស​ឱ្យ​ឆ្ងាយ ពី​ថ្នាំជក់​គ្រប់​ប្រភេទ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ការពារ​សុខភាព មាត់​ធ្មេញ​បានទេ ហើយក៏​មិនឱ្យ​មាត់​មាន​ក្លិនស្អុយ និង​កំណក​ជាប់​ធ្មេញ​ដែរ ។​
- ចូរ​មាន​ទម្លាប់​ដុស​សម្អាត​ធ្មេញ​ពីរ ដង​ក្នុង​មួយថ្ងៃ ព្រឹក​មួយ និង​យប់​មួយ​ក្រោយ​បាយ​រួច ។ បើសិនជា​ស្រៀវធ្មេញ ចូរ​ប្រើ​ថ្នាំដុសធ្មេញ​ដែល​អាចជួយ​កាត់បន្ថយ​អាកា​រៈ​នេះ ។​

-​ប្រើ​អំបោះ​រូស​សម្អាត​កំណក​ជាប់ នឹង​ចន្លោះ​ធ្មេញ ដើម្បី​កុំឱ្យ​មាន​ធ្មេញ​អាច​ប្រែ​ពណ៌ និង​មាន​ក្លិនស្អុយ​បាន ។ អ្នក​ក៏​អាច​ជ្រើសរើស​ការសម្អាត​ធ្មេញ​ជាមួយនឹង​ទន្ត​បណ្ឌិត​ជា​រៀង រាល់​៦​ខែម្តង ។​
      
​បើសិនជា​អ្នក​ឃើញថា ធ្មេញ​ប្រែ​ពណ៌​ហើយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ដើម្បី​យល់ដឹង​អំពី​មូលហេតុ​របស់​វា និង​ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ ៕  www.health.com.kh
​    ​    ​

របៀប​នៃ​ការបង្ការ​កុំឱ្យ​ធ្មេញ​មាន​កំណក​ជាប់​ច្រើន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM

ដំណឹងសុខភាព ផ្សេងទៀត