Rsm_logo
មាតិកាៈ ដំណឹងសុខភាព

កាហ្វេ​អាចជួយ​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​ក្រិន​ថ្លើម​

​ដោយ ៖រតនៈ​ ថ្ងៃទី 10 មករា 2017 ម៉ោង 08:22:AM

​តាម​គេហទំព័រ Medicalnews today, ជំងឺថ្លើម​រ៉ាំរ៉ៃ និង​ក្រិន​ថ្លើម ជា មូលហេតុ​បង្ក​ការស្លាប់​ទី​១១ នៅ អាមេរិក ប៉ុន្តែ​ការស្រាវជ្រាវ​មួយ​ថ្មីៗ នេះ បាន​បង្ហាញថា ការ​ទទួលទាន​កាហ្វេ រាល់ថ្ងៃ អាច​បន្ថយ​ហានិភ័យ​ស្លាប់ ដោយសារ​ក្រិន​ថ្លើម ដល់​ទៅ​៦៦ ភាគរយ ។​
​    ​
​ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Hepatology បានឱ្យដឹង​បន្ថែម​ពី​ផលប្រយោជន៍​របស់ ការ​ទទួលទាន​កាហ្វេ​ចំពោះ​សុខភាព​មនុស្ស ។​
       
​ក្នុងការ​ស្រាវជ្រាវ​ថ្មី​បំផុត​នេះ​, បណ្ឌិត វុន ភូ​កោះ (Woon Puagkoh) សាស្ត្រាចារ្យ មកពី​សាលា​វេជ្ជសាស្ត្រ  ដាក់ ណឹ​ស (Duke-Nus) សិង្ហ​បុរី និង សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​ដឹកនាំ អ្នកវិទ្យាសាស្ត្រ​មួយក្រុម ដើម្បី​ស្រាវ ជ្រាវ ពិនិត្យមើល​តើ​ការទទួល​ទាន កាហ្វេ​ធ្វើឱ្យ​ថយចុះ​ហានិភ័យ ស្លាប់ ដោយសារ​ក្រិន​ថ្លើម​យ៉ាងដូចម្តេច ។ ការស្រាវជ្រាវ​របស់​ពួកគេ​ប្រមូលផ្តុំ ទៅលើ​ឥទ្ធិពល​កាហ្វេ​, ស្រា​, តែ​ខ្មៅ​, តែ បៃតង​, និង​ភេសជ្ជៈ​ផ្សេងៗ ។ លទ្ធផល គឺ​មានតែ​កាហ្វេ ដែល​អាច​បន្ថយ ហានិភ័យ​នេះ​, ក្នុងពេល​ទទួលទាន​ស្រា ច្រើន ធ្វើឱ្យ​កើន​ហានិភ័យ​ស្លាប់​ពី​ជំងឺ នេះ ។​
​    ​
​ពួក​អ្នកចូលរួម​ស្រាវជ្រាវ ផ្តល់ ទិន្នន័យ​អំពី​របប​ទទួលទាន​, របៀប របប​រស់នៅ និង​ប្រវត្តិ​សុខភាព​របស់ គេ​ឱ្យ​ពួក​អ្នកស្រាវជ្រាវ​តាមរយៈ​ការ សម្ភាសន៍​ក្នុង​រង្វង់​១៥​ឆ្នាំ ។​
​    ​
​លទ្ធផល​បង្ហាញថា អ្នកទទួល ទាន​តិច​បំផុត ២០​ក្រាម អេតាណុល រាល់ថ្ងៃ មាន​ហានិភ័យ​ស្លាប់​ដោយសារ ក្រិន​ថ្លើម​ខ្ពស់ជាង ប្រៀប​នឹង​អ្នក​មិន ទទួលទាន ។ ក្នុងពេលនោះ ការទទួល ទាន​កាហ្វេ អាច​ទប់ស្កាត់​ហានិភ័យ ស្លាប់​ដោយសារ​ក្រិន​ថ្លើម ហើយ​ពួក អ្នកស្រាវជ្រាវ​ចាប់អារម្មណ៍​រឿងនេះ ជាពិសេស​ចំពោះ​ករណី​រលាក​ថ្លើម មិន​ពាក់ព័ន្ធ​ដល់​ក្រិន​ថ្លើម ។
​    ​
​ជាក់ស្តែង អ្នក​ទទួលទាន កាហ្វេ​២​ពែង​ឬ​ច្រើនជាង​ក្នុង​មួយថ្ងៃ មាន​ហានិភ័យ​ស្លាប់​ទាប​ជាង ប្រៀប នឹង​អ្នក​មិន​ទទួលទាន​កាហ្វេ​ដល់​៦៦ ភាគរយ ៕ ប្រែ​សម្រួល​៖ រតនៈ​

កាហ្វេ​អាចជួយ​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​ក្រិន​ថ្លើម​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

20

ឆ្កែ​និង​ទា ក្លាយជា​មិត្ត​!

ថ្ងៃទី 29 មេសា 2017 ម៉ោង 02:58:PM

ដំណឹងសុខភាព ផ្សេងទៀត