Rsm_logo
មាតិកាៈ ដំណឹងសុខភាព

ថ្នាំប្រឆាំងមេរោគអេដស៍(ហ៊ីវ)ត្រូវបានរកឃើញ

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 18 ឧសភា 2016 ម៉ោង 08:46:AM

​    ​អ្នកជំនាញ​សុខភាព​ផ្លូវភេទ​ឈានមុខ​គេ​មួយរូប​បាន​និយាយថា ថ្នាំ​ថ្មី​ទាំងស្រុង​មួយ ដែល​អាច​ទប់ស្កាត់​ហ៊ី​វ​បាន ត្រូវតែ​អាច​រកបាន​នៅ​សេវា​សុខ​ភិ​បាល​ជាតិ​របស់​អង់គ្លេស (NHS)​។​

​    ​ប្រសិនបើ​ប្រើប្រាស់​តាមរបៀប​ត្រឹមត្រូវ ថ្នាំ​ព្យាបាល PrEP (​សម្រាប់​មនុស្ស​មិនទាន់​កើត​អេដស៍​ឬ​ហ៊ី​វ​) អាចមាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ឈប់​ការចម្លង​មេរោគ​ហ៊ី​សឹងតែ​គ្រប់​ករណី​ទាំងអស់​។
​    ​
​    ​កាលពី​ខែមីនា សេវា​សុខ​ភិ​បាល​ជាតិ​របស់​អង់គ្លេស​បានសម្រេច​ថា ការព្យាបាល​នេះ​គឺជា​សេវា​បង្ការ​មួយ ហើយ​ហេតុ​ដូច្នេះហើយ​មិនមែនជា​ទំនួល​ខុសត្រូវ​របស់​សេវា​សុខាភិបាល​ក្នុង​ការចេញ​មូលនិធិ​ផលិត​ឡើយ​។

​    ​ប៉ុន្តែ​កាលពី​ខែ​មុន អាជ្ញាធរ​សុខាភិបាល​បាន​សន្យា​វាយតម្លៃ​ថ្នាំ​នេះ​ឡើងវិញ បន្ទាប់ពី​សមាគម​អេដស៍​ថ្នាក់ជាតិ​បានចាប់ផ្តើម​តស៊ូ​ផ្លូវច្បាប់​។

​    ​ឥឡូវនេះ វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល ប្រ៊ែ​ន​ឌី (Michael Brady) នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សមាគម Terrence Higgins Trust បាន​លើកឡើងថា ថ្នាំ​ព្យាបាល​នេះ​ត្រូវតែ​អាច​រកបាន​ចំពោះ​មនុស្ស​ដែល​ធ្វើតេស្ត​ហ៊ី​វ​អវិជ្ជមាន ដែល​ប្រឈម​ហានិភ័យ​ក្នុង​ការកើត​ហ៊ី​វ​។

​    ​លោក​បាន​និយាយថា "​គ្មានអ្វី​សង្ស័យ​ទេ ថ្នាំ PrEP គឺជា​ការបន្ថែម​ដ៏​សំខាន់​ចំពោះ​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការបូកបញ្ចូល​គ្នា​នៃ​វិធី​ទប់ស្កាត់​ហ៊ី​វ ហើយ​ចាំបាច់​ត្រូវតែមាន​ពី​ឥឡូវនេះ​"​។
​    ​
​    ​ការស្រាវជ្រាវ​នាពេល​ក​ន្ល​ង​ទៅបាន​បង្ហាញថា ថ្នាំ PrEP អាច​ទប់ស្កាត់​ការឆ្លង​ថ្មីៗ​បាន​ចំនួន ៧.៤០០ ករណី​នៅ​ចន្លោះពេល​ឥឡូវ និង​ឆ្នាំ​២០២០ នៅពេល​ប្រើ​ផ្គួប​ផ្សំ​ជាមួយនឹង​ការធ្វើ​តេស្ត​ហ៊ី​វ​និង​ព្យាបាល​ហ៊ី​វ​។

​    ​រហូតមកទល់​ឥឡូវនេះ ទិន្នន័យ​ល្អ​បំផុត​គឺ​កើតចេញពី​អាមេរិក និង​ប្រទេស​កំពុង​អភិវឌ្ឍ​។

​    ​ប៉ុន្តែ​លោក​ប្រ៊ែ​ន​ឌី​បាន​និយាយថា បន្ទាប់ពី​ការសិក្សា​ដ៏​សំខាន់​មួយ ដែល​រកឃើញថា ថ្នាំ PrEP បាន​បន្ថយ​ឱកាស​កើត​ហ៊ី​វ​បាន ៨៦ ភាគរយ ឥឡូវនេះ​ក៏មាន​ភស្តុតាង​ដ៏​រឹងមាំ​បញ្ជាក់​អំពី​ប្រសិទ្ធភាព និង​ការចំណាយ​ទាប​នៃ​ថ្នាំ PrEP ក្នុង​ចក្រភព​អង់គ្លេស​ដែរ​៕

ថ្នាំប្រឆាំងមេរោគអេដស៍(ហ៊ីវ)ត្រូវបានរកឃើញ

វេជ្ជបណ្ឌិត ម៉ៃ​ឃើ​ល ប្រ៊ែ​ន​ឌី អំពាវនាវ​ឱ្យមាន​ថ្នាំ PrEP សម្រាប់​អ្នក​មិនទាន់​ឆ្លង​ហ៊ី​វ​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ការកើត​ហ៊ី​វ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

20

ឆ្កែ​និង​ទា ក្លាយជា​មិត្ត​!

ថ្ងៃទី 29 មេសា 2017 ម៉ោង 02:58:PM

ដំណឹងសុខភាព ផ្សេងទៀត