Rsm_logo

ឆាប់​ចេញ​ទឹកកាម​ពេក ក្នុងពេល​រួមភេទ​មែន​ទេ​? កុំ​បារម្ភ​អី យើង​អាចជួយ​បាន !!!

​ដោយ ៖ ថ្ងៃទី 13 តុលា 2016 ម៉ោង 04:21:PM

ការ​ឆាប់​ចេញ​ទឹកកាម​ក្នុងពេល​រួមភេទ ច្រើនតែ​កើត​លើ​បុរស​ដែល​ស្ត្រេ​ស ភ័យខ្លាច ឬ​មិនមាន​សុខភាព​ល្អ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការដែល​ឧស្សាហ៍​ជួប​បញ្ហា​នេះ​ពេក វា​អាច​ក្លាយទៅជា​មូលហេតុ ឬ​ក្តីបារម្ភ​ដ៏​ធំ​មួយ សម្រាប់​បុរស​គ្រប់គ្នា​។ សំណាង​ដែរ បញ្ហា​ដ៏​គួរ​ឲ្យ​អៀនខ្មាស់​បែបនេះ អាច​បង្ការ​បានជា​មួយ​នឹង វិធី​ព្យាបាល​ដោយ​ខ្លួនឯង ដូចខាងក្រោម​នេះ ៖

​រួមភេទ​ឲ្យ​បាន​ច្រើនដង​
​ពាក្យចាស់​និយាយថា កាន់តែ​ហាត់ កាន់តែ​ពូកែ​។ គ្មាន​អ្វីដែល​អាចធ្វើ​ឲ្យ​បុរស​ម្នាក់ អាច​គ្រប់គ្រង​សិល្បៈ​នៃ​ការពន្យារ​ពេលចេញ​ទឹកកាម ជាង​ការ​រួមភេទ​ឲ្យ​បាន​ច្រើនដង​នោះទេ​។ ជាពិសេស បើសិនជា​មូលហេតុ​របស់​វា ជាការ​ថប់​អារម្មណ៍​វិញ នោះ​ការប្រឈមមុខ​នឹង​ភាពភ័យខ្លាច​បែបនេះ​ជា​ទៀងទាត់ នឹង​អាចជួយ​ឲ្យ​អ្នក យកឈ្នះ​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ជួយ​ខ្លួនឯង​សិន ចាំ​រួមភេទ​ជា​ក្រោយ​
​បុរស​អាច​នឹងត្រូវ​កា​រ​ពេល​យូរ​ដែរ ក្នុង​ការចេញ​ទឹកកាម​ម្តងទៀត ក្រោយពី​សម្រេចបាន​ម្តង​រួចហើយ​។ នេះហើយ​គឺជា​មូលហេតុ​ដែលថា ការជួយ​ខ្លួនឯង​សិន មុនពេល​រួមភេទ អាចជួយ​ឲ្យ​អ្នក​ចៀស​ផុតពី​ការ​ឆាប់​ចេញ​ទឹកកាម​ពេក ក្នុងពេល​រួមភេទ​បាន​។ ដូច្នេះ តើ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ប៉ុន្មាន​នាទី​ទៅ ក្រោយពី​ជួយ​ខ្លួនឯង​រួច មុនពេល​ឈានដល់​ការរួម​ភេទ​? ចូរ​ធ្វើការ​ពិសោធន៍​ខ្លះទៅ​។ ចូរ​ជួយ​ខ្លួនឯង និង​ចាំ​មើលថា​តើ រយៈពេល​ប៉ុន្មាន​នាទី ទើប​លិង្គ​អ្នក​អាច​ងើប​ឡើងវិញ​ម្តងទៀត​។​

​ហាត់​ក្បាច់ Kegel ជា​ទៀងទាត់​
​វា​គ្មានអ្វី​ជា​អាថ៌កំបាំង​ទេ​ដែលថា ការហាត់​ក្បាច់ Kegel នឹងមាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ សម្រាប់​មនុស្ស​ស្រី​។ ប៉ុន្តែ តើ​អ្នកមាន​ដឹង​ទេ​ថា អ្នក​ប្រហែលជា​អាច​ប្រើ​វិធី​នេះ​បានដែរ ដើម្បី​លុបបំបាត់ ការ​ឆាប់​ចេញ​ទឹកកាម​ពេក​បាន​? លំ​ហាត់ប្រាណ Kegel គឺជា​ការ​ប្រឹង​ទប់ទឹក​នោម ឬ​ខ្ជឹប​ទឹកនោម ក្នុងពេល​កំពុងតែ​នោម​។ ដើម្បី​លុបបំបាត់​ការ​ឆាប់​ចេញ​ទឹកកាម ចូរ​ធ្វើបែបនេះ​ប្រហែលជា ១០ វិនាទី​សិន ចាំ​បន្ធូរ​វិញ​។ យក​ល្អ គួរតែ​ធ្វើបែបនេះ​ឲ្យ​បាន ១០ ដង ចំនួន ៣ សារ​ជា​រៀងរាល់ថ្ងៃ​។​

​ដកដង្ហើម​ជ្រៅៗ​
​ហេតុផល​មួយ​ដែល​អ្នក ឆាប់​ឈានដល់​ចំណុចកំពូល​ពេក​នោះ គឺ​ការភ័យខ្លាច ហេតុ​ដូច្នេះហើយ ទើប​គេ​ទាមទារ​ឲ្យ​អ្នក ប្រើពេល​ដកដង្ហើម​ជ្រៅៗ​ក្នុងពេល​រួមភេទ ដើម្បី​ពន្យារពេល​ការចេញ​ទឹកកាម​។ ការដកដង្ហើម​ជ្រៅៗ អាច​ធ្វើឡើង​តាមរយៈ ការដកដង្ហើម​ចូល​តា​ម​ច្រមុះ ហើយ​ទប់​រយៈពេល ៣ វិនាទី ហើយ​ដក​ដង្ហើមចេញ​វិញ​តាម​មាត់​។ ចូរ​ធ្វើបែបនេះ មុនពេល​ចាប់ផ្តើម​សកម្មភាព​លើ​គ្រែ ឬ​កំពុងតែ​ចាប់ផ្តើម​សកម្មភាព​៕
​ប្រភព​៖health.com.kh​

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Love_large

ទុក្ខ​ស្រី ប្ដី​កាន់​លុយ​

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:52:AM

Boktes

បុកកន្ទុយហេះ

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:20:AM

អប់រំផ្លូវភេទ18+ ផ្សេងទៀត