Rsm_logo
មាតិកាៈ ដំណឹងសុខភាព

ភាព​ពាក់ព័ន្ធ​របស់​បាក់តេរី​មាត់​ធ្មេញ និង​ជំងឺមហារីក​

​ដោយ ៖រតនៈ​ ថ្ងៃទី 21 មេសា 2017 ម៉ោង 10:18:AM

ការធ្វើ​អនាម័យ​មាត់​ធ្មេញ​ពុំ ត្រឹម​តែមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ដង្កូវ ស៊ី​ធ្មេញ​, រលាក​អញ្ចាញ​, ហូរឈាម ជើង​ឆ្មេ​ញ​, ប្រឆាំង​ក្លិន​មាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ទប់ស្កាត់​ហានិភ័យ​កើត មហារីក​ផងដែរ ។​
​    ​
​ការស្រាវជ្រាវ​មួយចំនួន​បាន រកឃើញ​ទំនាក់ទំនង​រវាង​បាក់តេរី​មាននៅ​ក្នុង​មាត់​ជាមួយនឹង សណ្ឋាន​មហារីក ផ្សេងៗ​គ្នា ដូចជា​សុដន់​, ក្រពេញ លំពែង​, បំពង់​អាហារ និង​ពោះវៀន ។

ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា បាក់តេរី​អាច បន្លាស់​ទី​ចូល​តាម​ឈាម​តាមរយៈ​មុខរបួស​ហើម នៅ​មាត់ និង​បំផ្លាញ​ជាលិកា នៅ​ផ្នែក​ផ្សេងៗ​ជាច្រើន​របស់​សរីរាង្គ ។​
​    ​
​បណ្ឌិត​ជី​យ៉ាន អា​ញ (Jiyoung Ahn) អ្នកជំនាញការ​វេជ្ជសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ញូវយ៉ក សហរដ្ឋ អាមេរិក​បាន​អះអាងថា ដោយ​វិធី ស្រាវជ្រាវ​ស៊ីជម្រៅ​ជាង​អំពី​ទំនាក់ទំនង នេះ ពួក​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថានឹង អាច​កំណត់​បាន​នូវ​ហានិភ័យ​កើត​មហារីក​ផ្អែកលើ​អម្បូរ បាក់តេរី​ដែល មាន​វត្តមាន​ក្នុង​មាត់​របស់​អ្នកជំងឺ ។​
​    ​
•​មហារីក​លំពែង​
​អ្នក​សម្បូរ​នូវ​បាក់តេរី Porphy romonas gingivalis នឹងមាន​ហានិភ័យ​កើត​មហារីក ក្រពេញ​លំពែង ខ្ពស់ជាង​៦០​ភាគរយ ប្រៀប​នឹង​អ្នក មាន​កម្រិត​ទាប​ជាង ។ បាក់តេរី​មួយ ប្រភេទ​ផ្សេងទៀត គឺ Actionobacillus Action mycete mocomitans ក៏​ធ្វើឱ្យ​កើន ទ្វេដង​នូវ​ហានិភ័យ​កើត​មហារីក ក្រពេញ​លំពែង ។​
​    ​
​បាក់តេរី​ទាំង​២​ប្រភេទ​នេះ សុទ្ធតែ​ត្រូវបាន​ដឹងថា ជា​កត្តា​បង្ក​ជំងឺ រលាក​អញ្ចាញធ្មេញ ។​
​    ​
​មហារីក​ក្រពេញ​លំពែង​ជា មូលហេតុ​បង្ក​ការស្លាប់​ជួរមុខ​មួយ​នៅលើ​ពិភពលោក ហើយ​ភាគច្រើន នៃ​ករណី​រកឃើញ​ជំងឺ គឺ​បាន​ដល់​ដំណាក់​-​កាល​យឺត​, មួយផ្នែក​គឺ​ដោយសារ​ជំងឺ រាលដាល​លឿន និង​ពិបាក​វិនិច្ឆ័យ​នៅ ដំណាក់កាល​ដំបូង ។​
​    ​
•​មហារីក​ពោះវៀន​
​បាក់តេរី fusobucterium បង្ក ជា​ស្ថានភាព​ហូរឈាម​ជើងធ្មេញ អាចធ្វើឱ្យ​កើន​ហានិភ័យ​កើត ជំងឺមហារីក ពោះវៀន ។ បាក់តេរី​នេះ​អាច​លុក លុយ​ចូល​ឈាម​ទៅដល់​ពោះវៀន និង បង្ក​មហារីក ឬ​ធ្វើឱ្យ​ធ្ងន់ធ្ងរ​ដល់​ដុំ​គីស ដែលមាន​ស្រាប់ ។​
​    ​
•​មហារីក​បំពង់​អាហារ
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រក ឃើញ​ក្នុង​មាត់​របស់​អ្នកជំងឺ​មហារីក​បំពង់​អាហារ​នូវ​បាក់តេរី​១ ប្រភេទ ឈ្មោះ Proteobac Teria ។ នៅ​ឆ្នាំ ២០១៦ ពួក​អ្នកស្រាវជ្រាវ​អាមេរិក ក៏​រកឃើញ​បាក់តេរី Porphyromonas gingivalis មាន​វត្តមាន​លើ ៦១​ភាគរយ នៃ​អ្នកជំងឺ​មហារីក​បំពង់​អាហារ ។​
​    ​
•​មហារីក​សុដន់​
​ការស្រាវជ្រាវ​របស់​ពួក​អ្នក វិទ្យាសាស្ត្រ​អាមេរិក បង្ហាញថា បាក់តេរី​ពាក់ព័ន្ធ​ដល់​ជំងឺ រលាក​អញ្ចាញ​អាច​បង្ក ជា​មហារីក​សុដន់ ។ ការស្រាវជ្រាវ លើ​ស្ត្រី​៧៣.០០០​នាក់ ក្រោយពេល អស់​រដូវ​ឃើញថា អ្នក​រលាក​អញ្ចាញ មាន​ហានិភ័យ​កើត​មហារីក​សុដន់​ខ្ពស់ ជាង​១៤​ភាគរយ ប្រៀប​នឹង​មនុស្ស​ធម្មតា ៕ ប្រែ​សម្រួលៈ រតនៈ​

ភាព​ពាក់ព័ន្ធ​របស់​បាក់តេរី​មាត់​ធ្មេញ និង​ជំងឺមហារីក​

​រូប​: អនាម័យ​មាត់​ឆ្មេ​ញ​ជួយ​ទប់ស្កាត់​ជំងឺ​អំពី​ឆ្មេ​ញ និង​អាចជួយ​បន្ថយ​ហានិភ័យ​កើត​មហារីក​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត