Rsm_logo

ការ​គេង​ច្រើន​អាចជួយ​ស្ត្រី​បង្កើន​សមត្ថភាព​ផ្លូវភេទ​ខ្ពស់​

​ដោយ ៖រតនៈ ថ្ងៃទី 6 មករា 2017 ម៉ោង 04:38:PM

​អ្នក​បាន​ធ្លាប់​ដឹង​ពី​ការបង្កើនសមត្ថភាព​ផ្លូវភេទ របស់​ស្ត្រី​តាមរយៈវិធី​ហាត់​យោ​ហ្គា  ការបន្ថែម​អាហារ មាន​គ្រប់​ជីវជាតិ​... ប៉ុន្តែ​តើ​អ្នកមាន ដែល​គិតថា ដំណេក​ក៏​ដើរតួនាទី​សំខាន់ សម្រាប់​បញ្ហា​នេះ​ឬ ?
​    ​
​ថ្មីៗ​នេះ ក្នុងការ​សន្និដ្ឋាន​ថ្មីបំផុត​របស់ខ្លួន ពួក​អ្នកស្រាវជ្រាវ​មកពី​សកល​វិទ្យាល័យ​មី​ឈី​ហ្គេ​ន បានឱ្យ ដឹង​អំពី​សារសំខាន់​របស់​ដំណេក​ចំពោះការបង្កើន​ចំណង់​របស់​ស្ត្រី​ក្នុង​រឿង “​សិច​” ។​
​    ​
​តាមរយៈ​នោះ ពួក​អ្នកស្រាវជ្រាវ​បាន​ចំណាយពេល ២ សប្តាហ៍ ដើម្បី​តាមដាន​ដំណេក និង​តារាង​រួម ភេទ​របស់​ស្ត្រី​វ័យក្មេង ១៧១ នាក់ ។ ចុងក្រោយ លទ្ធផល​បង្ហាញថា ពេល វេលា​អូសបន្លាយ​ដំណេក របស់​ស្ត្រី អត្រា​ស្រប​ជាមួយនឹង​សមត្ថភាព​ផ្លូវភេទ របស់គេ​។​មានន័យថា​ស្ត្រី​មាន​ពេល វេលា​គេង​ច្រើនជាង​នោះ​“​ចំណង់​” របស់គេ​ក៏​នឹង​ខ្ពស់ជាង ។ ពិសេស ពួក​អ្នកស្រាវជ្រាវ​នៅ​រកឃើញ បន្ថែម​រឿង មួយ គឺ​ពុំ​ត្រឹមតែ​បង្កើន​លទ្ធភាព​ផ្លូវភេទ ស្ត្រី​ដែល​គេង​ច្រើន​នឹង​នៅ​ជំរុញ​គុណ ភាព “​សិច​” ឡើង​១​កម្រិត​ខ្ពស់​អស្ចារ្យ ជាង ។​
​    ​
​ទន្ទឹមនឹង​ការអូសបន្លាយ ពេល វេលា​គេង នោះ​អ្នក​ក៏ត្រូវ​ចូល​ដំណេក ឱ្យ​ត្រូវ​ម៉ោង មិន​មើល​កុន​ក្នុងពេល​គេង គេង​ឱ្យបាន​ស្កប់ ធានា​របបហូបចុក គ្រប់គ្រាន់ និង​ល្អ​ត្រឹមត្រូវ ។​
​    ​
​ប្រការ នេះ​នឹង​ជួយ​សភាព​ផ្លូវ ចិត្ត​របស់​អ្នក​ប្រែជា​ស្រឡះស្រឡំ ស្រួល ខ្លួន អាស្រ័យហេតុនេះ​ចំណង់​របស់ ស្ត្រី​ក៏​សម្រេច​កម្រិត​ខ្ពស់ជាង ។​
​    ​
​តាម​ការស្រាវជ្រាវ ស្ត្រី​មាន ដំណេក​មធ្យម​វែង​ជាង នឹងមាន​ការ រំញោច​សរីរាង្គ​ច្រើនជាង​ប្រមាណ​២២ នាទី​ចំពោះ​ដំណេក​មធ្យម​បន្ថែមនឹង កើន​លទ្ធភាព​ផ្លូវភេទ​ដល់​១៤​ភាគរយ ៕ ប្រែ​សម្រួលៈ រតនៈ

ការ​គេង​ច្រើន​អាចជួយ​ស្ត្រី​បង្កើន​សមត្ថភាព​ផ្លូវភេទ​ខ្ពស់​

ការ​គេង​ច្រើន​អាចជួយ​ស្ត្រី​បង្កើន​សមត្ថភាព​ផ្លូវភេទ​ខ្ពស់​

ការ​គេង​ច្រើន​អាចជួយ​ស្ត្រី​បង្កើន​សមត្ថភាព​ផ្លូវភេទ​ខ្ពស់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Pakistan-26

Romanson

Ptc-1

Apsara31

Ad_layout_sfb 4 year achievement_khm


ដំណឹងថ្មីៗប្រចាំថ្ងៃ

អប់រំផ្លូវភេទ18+ ផ្សេងទៀត