Rsm_logo
មាតិកាៈ ដំណឹងសុខភាព

មាតា​លើស​វីតាមីន A អាចបង្កើត​កូន​ពិការ​

​ដោយ ៖រតនៈ​ ថ្ងៃទី 10 មករា 2017 ម៉ោង 04:09:PM

វីតាមីន A មាន​តួនាទី​យ៉ាងសំខាន់ ប៉ុន្តែ​លើស​វីតាមីន A បែរជា​មូល ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មានគភ៌​ងា​ច​បង្កើតកូន ពិការ​បាន ។​

​ការស្រាវជ្រាវ​មួយ​បានចង្អុលបង្ហាញ​ថា ការបំពេញបន្ថែម​វីតាមីន A ច្រើនពេក​ក្នុងអំឡុង ៣ ខែ ដំបូង​នៃ​គភ៌ អាច​បង្ក​ជា​ពិការភាព​ពី​កំណើត​មួយចំនួន​សម្រាប់​ទារក​ដូចជា​បេះដូង​, ខួរក្បាល​, ខួរឆ្អឹង ។​

​ពួក​អ្នកជំនាញការ​បាន​ទូន្មាន​ស្ត្រី​មាន​ផ្ទៃពោះ គួរប្រើ​ប្រាស់​វីតាមីន A តែត្រឹម​កម្រិត ៨០០ IU ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ ។ បរិមាណ​វីតាមីន A ខ្ពស់ជាង ១០.០០០ IU ក្នុង​១​ថ្ងៃ អាច​គ្រោះថ្នាក់​ឲ្យ​ទារក ។ អាស្រ័យហេតុនេះ ស្ត្រី​គួរ​បង្កើន​វីតាមីន A តែ​តាមរយៈ​ចំណីអាហារ​ប្រចាំថ្ងៃ​, មិនត្រូវ​ប្រើប្រាស់​ថ្នាំ គ្រាប់​បន្ថែម​ដោយ​ខ្លួនឯង ដើម្បី​បញ្ចៀស​ស្ថានភាព​លើស​កម្រិត ។​

​ស្ត្រី​មានគភ៌​អាចបំពេញ​បន្ថែម​វីតាមីន A ពី​អាហារ​ធម្មជាតិ​ដូចជា​ស៊ុត​, ទឹកដោះគោ​, ការ៉ុត​, ប៉េងប៉ោះ​... ។ បេ​តា​ការ៉ូ​តេន ពី​បន្លែ​ផ្លែឈើ​បំប្លែង​ទៅ ជា​វីតាមីន A ក្នុង​សរីរាង្គ ជា​ប្រភព​ផ្គត់ផ្គង់​វីតាមីន A ល្អ​បំផុត សម្រាប់​ស្ត្រី​មាន ផ្ទៃពោះ ។​

​ថ្លើម​សត្វ​ក៏​ជា​ប្រភេទ​ផ្គត់ផ្គង់​វីតាមីន A ដ៏​ច្រើន ។ ប៉ុន្តែ​ស្ត្រី​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​បរិភោគ​ថ្លើម​គោ (​ប្រមាណ ៨៥ ក្រាម​) ផ្ទុក​វីតាមីន A លើស​កម្រិត​ទូន្មាន​នៅក្នុង​១​ថ្ងៃ​ដល់​ទៅ​១២​ដង ៕ ប្រែ​សម្រួល​: រតនៈ​

មាតា​លើស​វីតាមីន A អាចបង្កើត​កូន​ពិការ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Apsara-18

2017-02-13_182223

Ac

Bid

Ptc

300

Nb

Ncdds


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត