Rsm_logo
មាតិកាៈ ដំណឹងសុខភាព

កើត​ជំងឺ​ទាំងនេះ​បរិភោគ​តែ​ដំឡូងជ្វា​ធានា​នឹង​ជាសះស្បើយ​

​ដោយ ៖រតនៈ​ ថ្ងៃទី 25 កក្កដា 2016 ម៉ោង 08:21:AM

​អ្នក​កើត​ជំងឺ​ដូចខាងក្រោម​នេះ ចូរ​បរិភោគ​ដំឡូងជ្វា​ឱ្យបាន​ទៀងទាត់​នោះ​វា​អាចជួយ​អ្នក​ឱ្យ​ជំងឺ​ធូរ ស្បើយ ដោយ​មិន​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ​ណាមួយ​ឡើយ​ចំពោះ​សុខភាព ។​
​    ​
•​ព្យាបាល​ឈឺក្រពះ​

​ក្នុង​សមាសធាតុ​របស់​ដំឡូងជ្វា មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ (​វីតាមីន B, C), សារជាតិ​ប៉ូ​តា​ស្យូ​ម​, បេ​តា ការ៉ូ​តេន និង​កាល់ស្យូម ។ សារជាតិ​ទាំងនេះ មាន​ប្រសិទ្ធភាព​ធ្វើ ឱ្យ​ថយចុះ​នូវ​រោគសញ្ញា​ជំងឺ​ក្រពះ និង បន្ថយ​ការឈឺចាប់ ។ ទន្ទឹមនឹងនោះ បរិមាណ​ជាតិ​សរសៃ​ដ៏​ច្រើន​នៅក្នុង ដំឡូងជ្វា ក៏​អាចជួយ​បង្ការ​ជំងឺ​ទល់ លាមក និង​គ្រប់គ្រង​កម្រិត​អាស៊ីត​ក្នុង ក្រពះ ហើយ​ថែមទាំង​ជួយ​ព្យាបាល​ជំងឺ ឱ្យមាន​ប្រសិទ្ធភាព​ថែមទៀត ។​
​    ​
•​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោម ផ្អែម​
     
​ការស្រាវជ្រាវ​លើស​ត្វ​បង្ហាញថា មានការ​ពាក់ព័ន្ធ​រវាង​ការប្រើប្រាស់ ដំឡូងជ្វា និង​ស្ថានភាព​ស្ថិរភាព​កម្រិត ជាតិ​ស្ករ​ក្នុង​ឈាម​, មូលហេតុ​គឺ​ដោយ សារ​ដំឡូងជ្វា​សម្បូរ​សារធាតុ​ការ៉ូ​តែ​ន ណូ​អ៊ី​ត (Carotenoids) ។​
         
​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញ ថា ការ៉ូ​តែ​ន​ណូ​អ៊ី​ត មានមុខ​ងារ សម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម ។ ដំឡូងជ្វា នៅមាន​លទ្ធភាព​ធ្វើឱ្យ​ថយចុះ​ការ ប្រឆាំង​អាំង​ស៊ុយ​លីន ។ ប្រភព​ជាតិ សរសៃ​ដ៏​សម្បូរ​នៅក្នុង​ដំឡូងជ្វា ក៏មាន ប្រសិទ្ធ​ភាពល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោម ផ្អែម ព្រោះ​ជាតិ​សរសៃ​មាន​ឥទ្ធិពល​ធ្វើ ឱ្យ​ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ វិធី​បន្ថយល្បឿន​របស់​អាហារ​ត្រូវ បំប្លែង​ទៅជា​គ្លុយកូស ដែល​ត្រូវបាន ស្រូប​ចូល​ឈាម ។ ជាងនេះទៅទៀត ដោយសារ​សម្បូរ​សារធាតុ​កាបូ​អ៊ី​ត្រាត (Carbohydrates) ហេតុនេះ ដំឡូងជ្វា អាចជួយ​គ្រប់គ្រង​ទម្ងន់​រាងកាយ​បាន ។​
​    ​
•​បង្ការ​ជំងឺ​រលាក​សន្លាក់​
​    ​
​សារជាតិ​បេ​តា គ្រីប​តូ​ហ្សា​ន​ទិន (beta cryptoxanthin) ដ៏​ច្រើន​នៅក្នុង អំ​ឡូង​ជ្វា មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ រលាក​រ៉ាំរ៉ៃ ដូចជា​រលាក​សន្លាក់​។ សារជាតិ​នេះ​នៅ​ជួយ​បង្កើន​អាំង​តង់​ស៊ី តេ​រឹងមាំ​របស់​ឆ្អឹង​, បង្កើន​ប្រព័ន្ធ​អង្គ បដិបក្ខ និង​ធ្វើឱ្យ​ស្បែក​ស្អាត​។ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន​លើ ពិភពលោក​បង្ហាញថា ការប្រើប្រាស់ ច្រើនសារ​ជាតិ​បេ​តា គ្រីប​តូ​ហ្សា​ន​ទិន គឺអាច​ជួយ​បន្ថយ​៥០​ភាគរយ នូវ​អត្រា រីកចម្រើន​របស់​ជំងឺ​រលាក​សន្លាក់ ។ បន្ថែម​លើ​នោះ វីតាមីន C ដែលមាន ក្នុង​ដំឡូងជ្វា នៅ​ជួយ​រក្សា​កូ​ឡា​ជេន (Collagen) និង​ជួយ​ជា​អប្បបរមា​លើ​អត្រា​រីកចម្រើន​របស់​ជំងឺ​រលាក​សន្លាក់ ៕ ប្រែ​សម្រួល​: រតនៈ​

កើត​ជំងឺ​ទាំងនេះ​បរិភោគ​តែ​ដំឡូងជ្វា​ធានា​នឹង​ជាសះស្បើយ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត