Rsm_logo

ហេតុផល​ដែល ការ​រ៉ាំ​ង​រដូវ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទស្ត្រី​

​ដោយ ៖វេជ្ជ​. ម៉េង សុខ​សៀន​ ថ្ងៃទី 7 វិច្ឆិកា 2016 ម៉ោង 05:46:PM

ការ​រ៉ាំ​ង​រដូវ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ទេ តែ​ក៏​រំខាន​ដល់​ជីវិត​ផ្លូវភេទ​ផងដែរ​។ បើសិនជា​អ្នក​អាយុ ៤០​ឆ្នាំ ហើយ​ធ្លាប់មាន​អាកា​រៈ​រ៉ាំ​ង​រដូវ នោះ​អ្នក​ប្រហែលជា​អាច​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​មួយ​ដែល​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ហើយ​។ ខាងក្រោម​នេះ​គឺជា​របៀប​ដែល​ការ​រ៉ាំ​ង​រដូវ​ប៉ះពាល់ និង​រំខាន​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​។​

​ខ្សោយ​ចំណង់​ផ្លូវភេទ​

​ការ​រ៉ាំ​ង​រដូវ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ដល់​កម្រិត​អ័រម៉ូន​យ៉ាងខ្លាំង​ក្នុង​រាងកាយ​មនុស្ស ហើយ​វា​ក៏​អាច​បណ្តាល​ឲ្យ​ថយចុះ​ភ្លាមៗ​ចំពោះ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវភេទ​និង​បង្ក​ជាការ​ខ្សោយ​ចំណង់​ផ្លូវភេទ​តែម្តងទៅ​។ យ៉ាងណាមិញ ថ្នាំ​ដែល​ចេញ​ដោយ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ដើម្បី​ព្យាបាល​រោគសញ្ញា​ការ​រ៉ាំ​ង​រដូវ​ក៏​អាចធ្វើ​ឲ្យ​ស្ត្រី​មិនសូវមាន​អារម្មណ៍​ក្នុងពេល​ស្ទាប់អង្អែល​ដែរ​។​

​ស្ងួត​ទ្វារមាស​
​ក្នុងពេល​រ៉ាំ​ង​រដូវ វា​នឹងមាន​ការថយចុះ​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ភ្លាមៗ ដែល​នាំ​ឲ្យ​ថយចុះ​នូវ​ការផ្គត់ផ្គង់​ឈាម​ទៅ​ទ្វារមាស​។ ហេតុ​ដូច្នេះហើយ ទឹករំអិល​របស់​ទ្វារមាស​ក៏​ប៉ះពាល់ និង​បង្ក​ជា​ភាព​ស្ងួត​ខ្លាំង​ដល់​ទ្វារមាស​ផងដែរ​។​

​ឈឺ​ក្នុងពេល​រួមភេទ​

​ដោយសារតែ​ការបាត់បង់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុងពេល​រ៉ាំ​ង​រដូវ ដូច្នេះ​ភ្នាស់​របស់​ទ្វារមាស​ក៏​ក្លាយទៅជា​ស្តើង​ជាង​មុន ស្ងួ​ង​ជាង​មុន និង​មិនសូវមាន​ភាពយឺត​ល្អ​ដូច​មុន​ដែរ​។ ដូច្នេះ ស្ត្រី​អាច​នឹងមាន​អារម្មណ៍​ថា​ទ្វារមាស​របស់គាត់​ស្ងួត​ខ្លាំង រមាស់ ឈឺ និង​រលាក​ក្នុងពេល​រួមភេទ​ម្តងៗ​។​

​បង្កើន​ការ​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ទ្វារមាស​
​នៅពេល​ការប្រែប្រួល​មួយចំនួន​កើតឡើង​លើ​រាងកាយ​ក្នុងពេល​រ៉ាំ​ង​រដូវ បាក់តេរី​ល្អៗ​ក្នុង​ទ្វារមាស​ក៏​ប្រែប្រួល​តាម​ដែរ​។ មជ្ឈដ្ឋាន​អាស៊ីត​នឹងធ្វើ​ឲ្យ​បាក់តេរី​លូតលាស់ និង​បង្កើន​ការ​ប្រឈម​នឹង​ការបង្ក​រោគ​ក្នុង​ទ្វារមាស​។​

​អារម្មណ៍មិនល្អ និង​គេង​មិន​គ្រប់​
​នៅពេល​ស្ត្រី​ភាគច្រើន​ជួប​បញ្ហា​ក្តៅ​ពេញ​ខ្លួន​ក្នុងពេល​រ៉ាំ​ង​រដូវ វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​ពួកគាត់​គេង​មិនបាន​ណាស់ ហើយ​ឆេវឆាវ​។ ក្រៅពីនេះ ដោយសារតែ​ការឡើង​ចុះៗ​របស់​អ័រម៉ូន​ក្នុង​ខ្លួន​ធ្ងន់ធ្ងរ ដូច្នេះ​ស្ត្រី​ភាគច្រើន​នឹងមាន​អារម្មណ៍មិនល្អ​តែម្តង​។ កត្តា​ទាំងពីរ​នេះហើយ​ដែល​អាច​នាំ​ឲ្យ​ស្ត្រី​មិនសូវ​ចាប់អារម្មណ៍​លើ​ការ​រួមភេទ​៕
​ប្រភព​៖ health.com.kh

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

អប់រំផ្លូវភេទ18+ ផ្សេងទៀត