Rsm_logo
មាតិកាៈ ដំណឹងសុខភាព

រដ្ឋមន្ត្រី​សុខាភិបាល៖ ទិវា​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ​ផ្តល់​បទពិសោធន៍​និង​ចំណេះ​ថ្មីៗ​ដល់​គ្រូពេទ្យ​ ​

​ដោយ ៖ច្រាយ ចំណាន ថ្ងៃទី 19 ឧសភា 2017 ម៉ោង 08:13:AM

(​ភ្នំពេញ​)៖ ថ្លែង​ក្នុង​ពិធី​បើក​ទិវា​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានចាត់ទុក​ទិវា​នេះ​ថា​ជាការ​បង្កើន​នូវ​បទពិសោធន៍​ចំណេះដឹង​ថ្មី​ដល់​គ្រូពេទ្យ​ដើម្បី​ផ្តល់​សេវាកម្ម​ថែ​រទាំ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មានគុណ​ភាព​និង​ប្រ​សិ​ទ្ឋ​​ភាព​ខ្ពស់​។​
​    ​
​លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​១៨ ឧសភា​នេះ ដោយបាន​ចាត់ទុក​ការរៀបចំ​ទិវា​នេះ របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ជា​គុណ​តំលៃ​ដ៏​ធំធេង ដល់​វិស័យ​វេជ្ជសាស្ត្រ​នានា​នៅ​កម្ពុជា ពិសេស​បាន​ផ្តល់នូវ​ចំណេះដឹង​បទពិសោធន៍​ថ្មីៗ​​ដល់​គ្រូពេទ្យ​ចូលរួម និង​អាច​ចែករំលែក​បន្ត​ដល់​សហ​ភាតរ​របស់ខ្លួន​បានល្អ​ថែមទៀត​។​
​    ​
​លោក​បន្តថា “​ប្រធានបទ​ល្អ​ដែល​នឹង​បង្ហាញជូន​នេះ គឺជា​ទុន​ដ៏​ល្អ​សម្រាប់​សហ​ភាតរ​ជា​គ្រូពេទ្យ​របស់​យើង ឲ្យ​ទទួលបាន​នូវ​បច្ចេកទេស ចំណេះដឹង​ថ្មី ឆ្លើយតប​នឹង​ការរីកចំរើន​នាពេល​បច្ចុប្បន្ននេះ​”​។​

​លោក​បន្តថា “​ទិវា​នេះ​ក៏​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល​ដែល​តែងតែ​បង្កើន​ការអភិវឌ្ឍន៍​ចំណេះដឹង​និង​ធនធាន​​មនុស្ស​បន្ថែមទៀត ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។​ទិវា​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ​លើក​ទី​១៩​នេះ ពិត​ជាមាន​សារៈសំខាន់​និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​សាមគ្គីភាព ស្អិតរ​មួ​ត​រវាង​អ្នកឯកទេស​តាម​ជំនាញ​នីមួយៗ ដើម្បី​អាច​បង្ហាញ​ចំណេះដឹង និង​បទពិសោធន៍​​ពីគ្នា​ទៅវិញទៅមក​ពី​ដំណើរការ​ជឿនលឿន តាម​បច្ចេកទេស​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ​ក្នុងការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទាន់​ការវិវត្តន៍រ​​បស់​វិស័យ​វេជ្ជសាស្ត្រ កាន់តែ​ប្រសើរឡើង​ថែមទៀត​”​។​
​    ​
​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ថ្លែងថា ក្រុមគ្រូពេទ្យ​ឯកទេស​ដែល​នឹងធ្វើ​បទ​បង្ហាញ​ក្នុង​ទិវា​ដ៏​មាន​សារ​​សំខាន់​នេះ ពិតជា​មាន​តំលៃ ដើម្បី​អាច​ឲ្យ​គ្រូពេទ្យ​ដទៃទៀត​ដកស្រង់​បទពិសោធន៍ និង​ចំណេះដឹង​ពិសេស​សូម​ឲ្យ​គ្រូពេទ្យ​គ្រប់រូប​ផ្តោត​​ការយកចិត្តទុកដាក់​ស្តាប់ និង​រៀនសូត្រ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន​បាន​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ផ្តល់​សេវាកម្ម​ពិនិត្យ ព្យាបាល​អ្នកជំងឺ​ប្រក​ដោយ​គុណភាព​ខ្ពស់​។​
​    ​
​លោក​សាស្ត្រាចារ្យ​បន្តថា “​វិស័យ​វេជ្ជសាស្ត្រ​កាន់តែ​មានការ​វិវត្តន៍​រៀងរាល់ថ្ងៃ ហេតុនេះ​ការសិក្សា​រៀនសូត្រ​ចំណេះដឹង​ថ្មីៗ​ជា​អ្វីដែល​គ្រូពេទ្យ​​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ផ្តល់​ជា​គុណប្រយោជន៍​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​ទូទៅ​”៕

រដ្ឋមន្ត្រី​សុខាភិបាល៖ ទិវា​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ​ផ្តល់​បទពិសោធន៍​និង​ចំណេះ​ថ្មីៗ​ដល់​គ្រូពេទ្យ​ ​

លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង និង​គ្រូពេទ្យ​នានា​ចូលរួម​ក្នុង​ទិវា​នេះ​(​រូបថត ឯកសារ​)​

រដ្ឋមន្ត្រី​សុខាភិបាល៖ ទិវា​វេជ្ជសាស្ត្រ ស​ល្យ​សាស្ត្រ​ផ្តល់​បទពិសោធន៍​និង​ចំណេះ​ថ្មីៗ​ដល់​គ្រូពេទ្យ​ ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត