Rsm_logo

តិច​និ​ច​មើល​ប្រដាប់ភេទ​ប្តី ដើម្បី​ដឹងថា គាត់​ញ៉ាំ​អី​ក្រៅ​អត់​?

​ដោយ ៖វេជ្ជបណ្ឌិត ឈឹម សៅ​ភា​រ៉ា​ ថ្ងៃទី 6 ធ្នូ 2016 ម៉ោង 03:44:PM

​ជាការ​ពិតណាស់ ប្តី​មាន​ស្រី​ក្រៅ គឺជា​ក្តីកង្វល់​ដ៏​ធំ​បំផុត សម្រាប់​ស្ត្រី​ជា​ប្រពន្ធ​។ តើ​ធ្វើ​ដូចម្តេច​ទើប​ដឹងថា ប្តី​មាន​ស្រី​ថ្មី​នោះ​? តាមដាន មែន​ទេ​? វា​ដូចជា​ពិបាក និង​ជ្រុល​បន្តិច បើ​ប្តី​ដឹង ហើយ​គេ​មិនមាន​ស្រី​វិញ អ្នក​ប្រហែល​ជាមាន​បញ្ហា​ហើយ​។​

​អញ្ចឹង តើ​គួរ​ធ្វើ​បែបណា​ទៅ​?

​សូម​សាកល្បង​វិធីសាស្ត្រ របស់​គេហទំព័រ​សុខ​ភាព​យើង​ទៅ​មើល ធានាថា អ្នក​អាច​ដឹងថា​ប្តី​របស់​អ្នក មាន​ស្រី ឬក៏​អត់​ដោយ​ងាយៗ ហើយ​ស្វាមី​របស់​អ្នក ក៏​មិនអាច​ដឹងថា អ្នក​កំពុង​តាមដាន​រូបគេ​ដែរ​។ បើ​គិតថា អត្ថបទ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ស្រី​ទូទៅ សូមជួយ Share បន្ត​ផង​ណា​បង​ប្អូនស្រីៗ​យើង​។​

១. ស្រង់ក្លិន​ប្រដាប់ភេទ​ប្តី ៖ ពេល​អ្នក​កំពុង​រួមភេទ​ជាមួយ​ស្វាមី ចូរ​សង្កេត និង​ហិតក្លិន​ប្រដាប់ភេទ​ប្តី​ដោយ​ស្ងប់ស្ងាត់ ថា​តើ​វា​មាន​ក្លិន​អី​ពិសេស​ដែរ​ទេ ពីព្រោះ បើ​គេ​ទើបនឹង​រួមភេទ​ជាមួយ​ស្រី​ថ្មី​រួច វា​ច្បាស់​ជា​សល់​កាកសំណល់ ឬ​ក្លិន​បន្តិចបន្តួច​នៅជាប់​លិង្គ​ជាមិនខាន​ឡើយ​។​

២. លួច​ពិនិត្យមើល​ទឹកកាម ដែល​សល់​ក្នុង​ទ្វារមាស​របស់​អ្នក (​បើ​ច្រើន​ហើយ​ពណ៌​លឿង​តិចៗ អាច​បញ្ជាក់ថា គេ​មិនបាន​រួមភេទ​ទេពីរ​បី​ថ្ងៃនេះ តែបើ​តិច ហើយ​ស​ថ្លា​វិញ ច្បាស់​ណាស់ គេ​ប្រាកដជា​ទើបនឹង​រួមភេទ​ថ្មីៗ ឬ​ពីរ​បី​ថ្ងៃ​នេះហើយ​។​

៣. ពិនិត្យមើល​រយៈពេល​រួមភេទ បើ​រាល់ដង​ប្រើពេល​ពីរ​នាទី ហើយ​លើក​នេះ​ប្រើពេល​យូរ​នោះ ច្បាស់​ណាស់ គេ​ប្រាកដជា​ទើបនឹង​រួមភេទ​រួចហើយ ពីព្រោះ គេ​គ្មាន​អារម្មណ៍​ពុះកញ្ជ្រោល​ដូច​ធម្មតា​ឡើយ​។​

៤. មើល​ជង្គង់ បើ​រលាត់ ឬ​ក្រហម ... ច្បាស់​ហើយ ៗ​ៗ​ៗ​។​

​យ៉ាងណាមិញ ខាងលើនេះ​គ្រាន់តែ​ជា​បទពិសោធន៍​ខ្លះ របស់​ស្ត្រី​មាន​ស្វាមី​មួយចំនួន​ប៉ុណ្ណោះ ហើយ​វា​ក៏​មិនអាច​និយាយបានថា ពិត​មួយរយ​ភាគរយ ហើយ​ចោតថា​ប្តី​របស់​អ្នកមាន​ស្រី​ដែរ​។ អ្នក​ត្រូវ​តាំងចិត្ត​ឲ្យ​ស្ងប់ ហើយ​ស្វែងរក​ភ​ស្ត​តាង​ផ្សេងៗ​ទៀត ដើម្បី​សាកសួរ​ប្តី​។​

​បើ​គិតថា អត្ថបទ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ស្រី​ទូទៅ សូមជួយ Share បន្ត​ផង​ណា​បង​ប្អូនស្រីៗ​យើង​៕

​ប្រភព​៖health.com.kh​

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

អប់រំផ្លូវភេទ18+ ផ្សេងទៀត