Rsm_logo
មាតិកាៈ ដំណឹងសុខភាព

ស្ត្រី​មានគភ៌​ខ្វះ​ទឹកភ្លោះ គួរ​បំពេញ​ភេសជ្ជៈ​ទាំងនេះ​

​ដោយ ៖រតនៈ​ ថ្ងៃទី 7 មករា 2017 ម៉ោង 07:34:AM

ទឹកភ្លោះ​ដើរតួនាទី​យ៉ាង សំខាន់​មួយ​ក្នុង​ដំណើរការ​រីកចម្រើន របស់​ទារក​, មាន​មុខងារ​បង្កើន ថាមពល​ឡើងវិញ​, រក្សា​សីតុណ្ហភាព ស្ថិរភាព​ក្នុង​ផ្ទៃ​ម្តាយ​, ផ្គត់ផ្គង់​សារជាតិ ជីវជាតិ​ឱ្យ​ទារក​, បញ្ចៀស​បានការ កៀបសង្កត់​ហួស​កម្រិត ដោយ​ឥទ្ធិពល ពី​ខាងក្រៅ ។​
​    ​
​បរិមាណ​ទឹកភ្លោះ​របស់ មាតា​នីមួយៗ អាច​ខុសគ្នា ហើយ​វា​ក៏ កើន​ឬ​ថយចុះ អាស្រ័យ​ទៅតាម​ពេល វេលា​មានគភ៌ ។ ប៉ុន្តែ​ក៏មាន​ករណី ទឹកភ្លោះ​ក្នុង​ផ្ទៃ​មាតា​តិចពេក បង្កប់ ហានិភ័យ​ចំពោះ​ទារក ។ ដូច្នេះ ស្ត្រី​មាន គភ៌ ត្រូវ​យល់ច្បាស់ ដើម្បី​មាន​វិធី​បង្ការ និង​ព្យាបាល​ទាន់ពេល ។​
​    ​
•​ទទួលទាន​ទឹក​ច្រើន​
​តម្រូវការ​ទឹក​របស់​ស្ត្រី​មាន គភ៌​ខ្ពស់ជាង​ច្រើន ប្រឿ​ប​នឹង​មនុស្ស​ធម្មតា ។ តាមរយៈ​នោះ ជា​មធ្យម​ក្នុង មួយថ្ងៃ មាតា​ត្រូវ​បញ្ចូល​ទឹក​២​ទៅ​២,៥ លីត្រ ។ ពេល​សរីរាង្គ​ខ្វះ​ទឹក បរិមាណ ទឹកភ្លោះ​ក៏​ថយចុះ​ទៅតាម​នោះដែរ ។ ដូច្នេះ មាតា​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន និង​ទទួលទាន​ជាប់ ពុំមែន​រង់ចាំ​ដល់ពេល​ស្រេក ទើប​ទទួលទាន​ឡើយ​។​
​    ​
•​ទទួលទាន​ទឹកដូង​
​ទឹកដូង​ជា​ភេសជ្ជៈ​ធម្មជាតិ​បរិសុទ្ធ​, សម្បូរ​ជីវជាតិ និង​ជា​ប្រភព​បំពេញ​សារជាតិ​អេ​ឡិច​ត្រូ​សម្រាប់​រាង កាយ​មាតា ។​
​    ​
​ក្នុង​ទឹកដូង​សម្បូរ​ក្លរួ​, ម៉ាញ៉េ ស្យូ​ម​, ស្ករ​, អំបិល និង​ប្រូតេអ៊ីន ។ ដូច្នេះ ការ​ទទួលទាន​ទឹកដូង ពេល​មានគភ៌ នឹង​សម្រួល​សម្ពាធ​ឈាម​, ពិសេស គឺ​ផ្គត់ផ្គង់​សារជាតិ​អេ​ឡិច​ត្រូ សម្រាប់​មាតា ត្រូវ​រាករូស​ពេល​មានគភ៌ ។ ទន្ទឹម នោះ​, ពេល​មានគភ៌ មាតា​ច្រើនតែ​ទល់ លាមក​, ហើមពោះ​,... ហើយ​ទឹកដូង អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ។​
​    ​
•​ទទួលទាន​ទឹកអំពៅ​
​ទឹកអំពៅ ត្រូវបាន​ចាត់ទុកថា ជា “​ឱសថ​ទិព្វ​” មួយ​ប្រភេទ​ព្យាបាល អាការ​ចាញ់កូន​សម្រាប់​ស្ត្រី ។ ក្រៅពី នេះ ទឹកអំពៅ​ក៏​ជួយ​មាតា​បំពេញ​ទឹក ភ្លោះ​យ៉ាង​ប្រសិទ្ធភាព ។ ទឹកអំពៅ​ផ្ទុក យ៉ាងច្រើន​នូវ​កាល់ស្យូម​, ស្ពាន់​, ម៉ាញ៉េ​ស្យូ​ម​, ប៉ូ​តា​ស្យូ​ម​, ដែក​... វីតាមីន A, B, C, និង​ជិត​៣០​អាស៊ីត​អ័​រ​ហ្គា​និក ផ្សេងៗ​ជា​សារជាតិ​ចាំបាច់​សម្រាប់ អំឡុងពេល​មានគភ៌​របស់​ស្ត្រី​, ជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហា​រៈ បន្ថយ ស្ថានភាព​ទល់លាមក និង​ទប់ស្កាត់ ស្ថានភាព​រលាក​នៅ​ក្រពះ ។​
​    ​
​ក៏ប៉ុន្តែ​, ជាមួយនឹង​ផល ប្រយោជន៍​ជាច្រើន មាតា​ក៏​មិនគួរ​ទទួលទាន​ទឹកអំពៅ​ជំនួស​ទឹក​រាល់ថ្ងៃ ព្រោះ​អាចធ្វើឱ្យ​ងាយ​ឡើង​ទម្ងន់ ។ ហើយ​ចំពោះ​មាតា​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​នោះ គួរ​ពិគ្រោះ​ជាមួយ វេជ្ជបណ្ឌិត​មុនពេល​ទទួលទាន ៕ ប្រែ​សម្រួល​៖ រតនៈ​

ស្ត្រី​មានគភ៌​ខ្វះ​ទឹកភ្លោះ គួរ​បំពេញ​ភេសជ្ជៈ​ទាំងនេះ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត