Rsm_logo
មាតិកាៈ ដំណឹងសុខភាព

ផ្លែឈើ​ទាំង​១០​ប្រភេទ អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ដោយ​មិនបាច់​ញ៉ាំ​ថ្នាំ​

​ដោយ ៖ ថ្ងៃទី 20 មេសា 2017 ម៉ោង 10:42:AM

ខាងក្រោម​នេះ យើងខ្ញុំ​នឹងបង្ហាញ​អ្នក​ពី​ផ្លែឈើ​ទាំង​១០​ប្រភេទ​ដែល​អាចជួយ​ព្យាបាល ជំងឺ​អ្នក​ដោយមិនចាំបាច់​ប្រើ​ថ្នាំ​ឡើយ​។ តើ​មាន​ផ្លែឈើអ្វី​ខ្លះទៅ​?
​    ​
​ប្រសិនជា​អ្នក​ចង់​ស្រក​ទម្ងន់បញ្ចុះ​ជាតិ​ស្ករ បញ្ចោ​ញ​ជាតិពុល ឬ​ចង់​ប្រឆាំងនឹង​ភាព​ចាស់ មុន​អាយុ អ្នក​អាច ពិសា​ផ្លែ​ស្រកានាគ​បាន ។ ជាពិសេស វា​ក៏​អាចជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក ពោះវៀន​ផងដែរ ។​
​    ​
​ចំពោះ​ផ្លែ​ទុរេន​វិញ វា​នឹង​ជួយ ការពារ និង​ប៉ូវ​ក្រលៀន​អ្នក​ឱ្យមាន សុខភាព​ល្អ ។​
​    ​
​ប្រសិនជា​អ្នក​ចង់​ការពារ បេះដូងអ្នក​ឱ្យ​រឹងមាំ អ្នក​អាច​ញ៉ាំ​ផ្លែគូលែន​បាន​។ ប៉ុន្តែ​ចំពោះ​អ្នក ដែល​ងាយ ក្តៅ​ក្នុង​មិនគួរ​ពិសា​ច្រើន​ឡើយ  ។​
​    ​
​បើ​អ្នក​ចង់​ប៉ូវ​ឈាមការពារ​សម្រស់​ព្យាបាល​ជំងឺ​ខ្វះ​ឈាម ជំងឺ​ភ្លេច ភ្លាំង ឬ​អាកា​រៈគេង​មិន​លក់ អ្នក​អាច​ពិសា​ផ្លែ​មៀនបាន​។​
​    ​
​នៅពេលដែល​អ្នកមាន អាកា​រៈ ពុល​ឡាន អ្នក​អាច​ញ៉ាំ​ផ្លែ​ស្វាយបាន​នោះ​វា​នឹង​ជួយ​ធ្វើឱ្យ អាកា​រៈ​អ្នក​ធូរស្រាល ។​
​    ​
​ចំពោះ​ផ្លែ​ល្ហុង​វិញ វា​នឹង​ជួយ ជម្រះ​ស្នាម​អ៊ុច​ខ្មៅ​លើ​ផ្ទៃមុខ ថែមទាំង​ជួយ​រំលាយ​អាហារ​អ្នក ផងដែរ ។​
​    ​
​បើ​ចេក​វិញ វា​នឹង​ជួយ​អ្នក​ឱ្យ ងាយស្រួល​បត់ជើងធំ ថែមទាំង​ជួយ ការពារ​សួត​អ្នក​ផងដែរ ។​
​    ​
​បើ​អ្នក​ចង់​ប៉ូវ​ឈាម អ្នក​អាច ពិសារ​ផ្លែ​ទំពាំងបាយជូរ​បាន ។ ប្រសិនជា​អ្នក​ចង់​ការពារ​ជំងឺ ផ្តាសាយ និង​ជំងឺមហារីក​អ្នក​អាច​ញ៉ាំ​ផ្លែឈើ​រី​បាន ។​
​    ​
​ក្រូចឃ្វិច​នឹង​ជួយ​អ្នក​ព្យាបាល​ជំងឺ​ក្អក និង​បំបាត់​ស្លេស្ម​។ ជាពិសេស​វា​នឹង​អាចជួយ​ការពារ​អ្នក ពី​ជំងឺ​ទល់លាមក ៕ health.com.kh

ផ្លែឈើ​ទាំង​១០​ប្រភេទ អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ដោយ​មិនបាច់​ញ៉ាំ​ថ្នាំ​

ផ្លែឈើ​ទាំង​១០​ប្រភេទ អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ដោយ​មិនបាច់​ញ៉ាំ​ថ្នាំ​

ផ្លែឈើ​ទាំង​១០​ប្រភេទ អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ដោយ​មិនបាច់​ញ៉ាំ​ថ្នាំ​

ផ្លែឈើ​ទាំង​១០​ប្រភេទ អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ដោយ​មិនបាច់​ញ៉ាំ​ថ្នាំ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

ដំណឹងសុខភាព ផ្សេងទៀត