Rsm_logo
មាតិកាៈ ដំណឹងសុខភាព

យក​ទូរស័ព្ទ​ចូល​បង្គន់​ពុំ​ខុស​អ្វី​ពី​ធ្វើ​អត្ដ​ឃាត​ ​

​ដោយ ៖​ប្រែ​សម្រួលៈ រតនៈ ថ្ងៃទី 6 មេសា 2016 ម៉ោង 01:00:PM

    ​មនុស្ស​ជាច្រើន​មាន​ទម្លាប់​យក ទូរស័ព្ទ​តាម​ខ្លួន ពេល​ចូល​បង្គន់​ដើម្បី “​សម្លាប់​ពេលវេលា​” ដោយ​មិនដឹងថា នេះ​ជា​ទង្វើ​ងាយ​ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ ។​

​    ​តាម​សាស្ដ្រាចារ្យ​អតិសុខុម​វិទ្យា ជនជាតិ​អាមេរិក​ឱ្យដឹងថា “​បន្ទប់ អនាម័យ​ផ្ទុក​ពេញ​ទៅដោយ​បាក់តេរី មេរោគ ។ សំខាន់​ពី​ផ្លូវ​ពោះវៀន និង លាមក​” ។ ពេល​អ្នក​ចូល​បង្គន់ បាក់តេរី ងាយ​ច្បាម​ជាប់ដៃ និង​របស់របរ​លើ រាងកាយ ។ ក្រោយពេល​បន្ទោបង់ អ្នកនឹង​លាងដៃ​ស្អាត ។ សម្លៀកបំពាក់ ក្រោយ​មួយថ្ងៃ​នឹង​ត្រូវបាន​បោកគក់​ស្អាតបាត និង​ហាល​ស្ងួត ។ ប៉ុន្ដែ​ទូរស័ព្ទ ដែល​អ្នក​កាន់​ជាប់​ខ្លួន​ចូល​បង្គន់​នោះ មិនដែល​ត្រូវបាន​លាង ឬ​បោកគក់ ។ ដូច្នេះហើយ​បាក់តេរី​ចេះតែ​ច្បាម​ជាប់ ជានិច្ច​នៅ​ទីនោះ ប្រមូលផ្ដុំ​កាន់តែច្រើន​និង​ងាយ​លុកលុយ​ចូល សរីរាង្គ​របស់​អ្នក​ធ្វើឱ្យ​អ្នក​កើត​ជំងឺ​ដោយ​មិន​ច្បាស់ ពី​មូលហេតុ ។​

​    ​ការស្រាវជ្រាវ​រកឃើញ​ថា  ៩-១០ នៃ​ទូរស័ព្ទ​ចល័ត​បង្កប់​ទៅ ដោយ​ជំងឺ​តម្កាត់ ហើយ​១៦​ភាគរយ ដែល​ត្រូវបាន​ត្រួតពិនិត្យ​មាន​សញ្ញា​របស់​លាមក ។ ទូរស័ព្ទ​ចល័ត​ក្លាយជា សម្បុក​ជំងឺ​ចល័ត​គំរាមកំហែង​សុខភាព​មនុស្ស​ជុំវិញ ។​
 
​    ​ហានិភ័យ​មួយចំនួន​អាច​កើតឡើង​
​    ​- បាក់តេរី Ecoli អាច​បង្ក​ឱ្យ​រាក រូស​ចេញឈាម​, ខ្សោយតម្រងនោម​, ឆ្លង​បាក់តេរី​ផ្លូវ​មូត្រ​, រលាក​ស្រោមខួរ​, រលាក​សួត​... អាច​បណ្ដាល​ឱ្យស្លាប់ ។​
​    ​- បាក់តេរី Salmonella អាច​បង្ក ការ​រាករូស​, រលាក​ផ្លូវ​ពោះវៀន ។​
​    ​- បាក់តេរី  C. difficile  អាចធ្វើឱ្យ រលាក​ពោះវៀន​, រាករូស​, អាច បណ្ដាលឱ្យ​បាត់បង់​ជីវិត​បាន ៕​

យក​ទូរស័ព្ទ​ចូល​បង្គន់​ពុំ​ខុស​អ្វី​ពី​ធ្វើ​អត្ដ​ឃាត​ ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Apsara-18

2017-02-13_182223

Ac

Bid

Ptc

300

Nb

Ncdds


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត