Rsm_logo
មាតិកាៈ ដំណឹងសុខភាព

មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ឥឡូវ​មាន​ថ្នាំ​បាក់តេរី​សម្រាប់​ព្យាបាល​

​ដោយ ៖រតនៈ​ ថ្ងៃទី 7 មករា 2017 ម៉ោង 03:37:PM

​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក និង​អ៊ីស្រាអែល​បាន​រកឃើញ​វិធី ព្យាបាល​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ថ្មី ដោយ​មិនចាំបាច់​វះកាត់ ឬ​ប្រើ​កាំរស្មី ។​
​    ​
​ពួក​វេជ្ជបណ្ឌិត​អាមេរិក និង​អ៊ីស្រាអែល​បានបង្ហាញ​វិធី​ព្យាបាល​ថ្មី ដោយ​កាំរស្មី​ឡា​ហ្ស៊ែ​រ និង​បាក់តេរី ជំនួស​ឱ្យ​ការវះកាត់ ។​
​    ​
​លទ្ធផល​ពិសោធន៍​លើ​អ្នកជំងឺ ៤០០​នាក់ បង្ហាញថា ថ្នាំ​មាន​ប្រភពពី​បាក់តេរី​អាច​កម្ទេច​ដុំ​សាច់​ក្នុង​ក្រពេញ ប្រូ​ស្តា​ត​ប្រសិទ្ធភាព ដោយ​មិន​សម្លាប់​កោសិកា​ល្អ ។​
​    ​
​បណ្ឌិត ម៉ាក អេ​ម​ប័​តុ​ន (Mark Emberton) អ្នកដឹកនាំ​ការស្រាវជ្រាវ នេះ​បានឱ្យដឹង “​នេះ​ជា​ព័ត៌មាន រីករាយ សម្រាប់​បុរស​កើត​មហារីក​ក្រពេញ ប្រូ​ស្តា​ត​ដំណាក់កាល​ដំបូង​, គឺអាច ព្យាបាល​ជា​ទាំងស្រុង ដោយ​មិនចាំបាច់ ធ្វើការ​វះកាត់​ចោល​ក្រពេញ​ប្រូ​ស្តា​ត​។ នេះ​ពិតជា​ជំហាន​លោត​ផ្លោះ​មួយ ដ៏​អស្ចារ្យ​”​។​
​    ​
​វិធី​ព្យាបាល​មានឈ្មោះ VTP ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ វេ​ស្មេ​ន (Weizmann) នៅ​អ៊ីស្រាអែល សហការ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ជីវសាស្ត្រ​សុខាភិបាល​អាមេរិក STEBA ។ ថ្នាំ​នោះ​មាន​ឈ្មោះថា WST11 ចម្រាញ់ ពី​បាក់តេរី​រស់នៅ​ក្រោម​បាតសមុទ្រ ៕ ប្រែ​សម្រួលៈ រតនៈ​

មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ឥឡូវ​មាន​ថ្នាំ​បាក់តេរី​សម្រាប់​ព្យាបាល​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Leo new-19

Tbc-w-11-x-h-15-cm

Ford

Driver

Icos-4

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត