Rsm_logo
មាតិកាៈ ដំណឹងសុខភាព

បើ​បរិភោគ​ល្ហុង​រួច សូមកុំ​ប្រញាប់​ចោល​គ្រាប់​

​ដោយ ៖ រតនៈ​ ​ ថ្ងៃទី 24 តុលា 2015 ម៉ោង 10:20:AM

​    ​កម្រ​មាន​នរណា​ដឹងថា គ្រាប់ល្ហុង ត្រូវបាន​ចាត់ទុក​ដូចជា​ឱសថ​១ ប្រភេទ មាន​ប្រសិទ្ធភាព​គួរឱ្យភ្ញាក់ផ្អើល ចំពោះ​សុខភាព​មនុស្ស ។​
​    ​គ្រាប់​ល្ហុង​អាច​បរិភោគបាន ហើយ​វា​មាន​ប្រយោជន៍​សុខ​ភាពជា ច្រើន ។ វិធី​ល្អ​បំផុត ដើម្បី​ប្រើប្រាស់ គ្រាប់​ល្ហុង គឺ​ទុកឱ្យ​ស្ងួត​, កិន​ឱ្យ​ម៉ដ្ឋ និង​រក្សាទុក​ក្នុង​ប្រអប់​បិទ​ជិត ។ គ្រាប់ ល្ហុង​មាន​លក្ខណៈពិសេស​ប្រឆាំង រលាក​, ប្រឆាំង​បាក់តេរី និង​ល្អប្រសើរ សម្រាប់​ការរំលាយ​អាហារ​, តម្រង នោម​, ថ្លើម ។
​    ​១-​ព្យាបាល​ក្រឹ​ន​ថ្លើម​
​    ​ល្ហុង​ជា​ឱសថ​ធម្មជាតិ​មួយ​អាច ព្យាបាល​ជំងឺ​ក្រឹ​ន​ថ្លើម​។​វា​ជួយ​កម្ចាត់ ជាតិពុល​ក្នុង​ថ្លើម​យ៉ាង​ប្រសិទ្ធភាព​។ គ្រាប់​ល្ហុង​ទទួលទាន​ជាមួយ​ទឹកក្រូច​ឆ្មារ ក្នុង​រយៈពេល​២​ខែ​បាន​បង្ហាញថា​អាច ព្យាបាល​ជំងឺ​ក្រឹ​ន​ថ្លើម​តាម​ទិស​សកម្ម​។​
​    ​២-​ប្រឆាំង​ឆ្លង​មេរោគ​
​    ​គ្រាប់​ល្ហុង​មាន​ប្រសិទ្ធភាព ប្រឆាំង​វីរុស និង​ព្យាបាល​សះ​ជំងឺឆ្លង ដោយ​វីរុស​នៅ​កម្រិត​ស្រាល ។​
​    ​៣-​ប្រឆាំង​មហារីក​
​    ​សមាសធាតុ​មាននៅ​ក្នុង​គ្រាប់ ល្ហុង អាច​ទប់ស្កាត់​ការលូតលាស់​របស់ កោសិកា​មហារីក និង​ដុំ​គីស ។ គ្រាប់​ល្ហុង អាចជួយ​សរីរាង្គ​មនុស្ស​ប្រឆាំង​ជំងឺ មហារីក​ពោះវៀនធំ​, មហារីក​សុដន់​, មហារីក​ឈាម​, សួត និង​ក្រពេញ ប្រូ​ស្តា​ត ។​
​    ​៤-​ទប់ស្កាត់​ជំងឺ​ខ្សោយ តម្រងនោម​
​    ​គ្រាប់​ល្ហុង​ក៏​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​តម្រងនោម ។ វា​ត្រូវ បាន​បញ្ជាក់ថា មាន​ប្រសិទ្ធភាព​ក្នុងការ ព្យាបាល​រោគ​នេះ ។​
​    ​៥-​កែប្រែ​ប្រសើរឡើង​នូវ ប្រព័ន្ធ​រំលាយ​អាហារ​
​    ​ប្រភេទ​អង់​ហ្ស៊ី​ម papain មាន​ក្នុង​គ្រាប់​ល្ហុង​អាច​ជំនួយ​សម្រាប់​ប្រព័ន្ធ រំលាយ​អាហារ ។ វា​ជួយ​កែប្រែ​ធ្វើឱ្យ ប្រសើរឡើង​នូវ​ដំណើរការ​រំលាយ អាហារ និង​ជួយ​រំលាយ​សារជាតិ ប្រូតេអ៊ីន ។​
​    ​៦-​មាន​ប្រយោជន៍​ចំពោះ សន្លាក់
​    ​លក្ខណៈ​ប្រឆាំង​រលាក​របស់ គ្រាប់​ល្ហុង មាន​ប្រយោជន៍​ក្នុងការ ព្យាបាល​រលាក​សន្លាក់ និង​ជំងឺ​សន្លាក់​៕ ប្រែ​សម្រួលៈ រតនៈ​    ​

បើ​បរិភោគ​ល្ហុង​រួច សូមកុំ​ប្រញាប់​ចោល​គ្រាប់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Apsara-18

2017-02-13_182223

Ac

Bid

Ptc

300

Nb

Ncdds


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត