Rsm_logo

''​សិច​'' ៣-៤​ដង​ក្នុង​១​សប្តាហ៍​អាច​ព្យាបាល​ក្រួស​នៅក្នុង​តម្រងនោម​?

​ដោយ ៖រតនៈ​ ថ្ងៃទី 9 មករា 2017 ម៉ោង 08:26:AM

ជំនួស​ឱ្យ​ការប្រើ​ថ្នាំ ឬ​វះកាត់​, ការរួម​ភេទ​ពី ៣-៤​ដង​ក្នុង​១​សប្តាហ៍ អាចជួយ​អ្នក​រុញ​ក្រួស​នៅក្នុង​តម្រង នោម​ចេញពី​សរីរាង្គ ។​
​    ​
​ថ្មីៗ​នេះ ពួក​ជំនាញការ​តួ​ក​គី ប្រកាសថា បុរស​ដែលមាន ''​សិច​'' ៣-៤​ដង​ក្នុង​១​សប្តាហ៍ មានលទ្ធភាព​ច្រើន ក្នុងការ​រុញ​ក្រួសតម្រងនោម​ដោយ​ខ្លួន ឯង​ចេញពី​សរីរាង្គ​ដោយ​ធម្មជាតិ ។​
      
​លទ្ធផល​ស្រាវជ្រាវ​នេះ​ត្រូវបាន ប្រកាស​លើ​ទស្សនា​វ​ដ្តី​មូត្រ​សាស្ត្រ ជួរមុខ​របស់​តួ​ក​គី ។​
​    ​
​ពួក​អ្នកស្រាវជ្រាវ​បាន​តាមដាន មនុស្ស​៧៥​នាក់ ត្រូវបាន​ចែកជា​៣​ក្រុម​។ ក្រុមទី​១​មាន ''​សិច​'' ៣-៤​ដង​ក្នុង​១ សប្តាហ៍​, ក្រុមទី​២ ត្រូវបាន​កំណត់ ប្រើ​ថ្នាំ​ព្យាបាល​ក្រួសតម្រងនោម​, ក្រុម ទី​៣ អនុវត្ត​វិធី​ព្យាបាល​សុខភាព​ស្តង់ដារ សម្រាប់​ក្រួសតម្រងនោម ។​
​    ​
​លទ្ធផល​ទទួលបាន​ក្រោយ​២ សប្តាហ៍​បង្ហាញថា បុរស​៣១​នាក់​ក្នុង ក្រុម​មាន ''​សិច​'' នោះ​មាន ២៦​នាក់ រុញ ច្រាន​ក្រួស​ចេញ​ក្រៅ​បាន​ដោយ​ខ្លួនឯង​។ ក្នុងពេលនោះ​មានតែ​១០/២១​នាក់ ក្នុង​ក្រុមទី​២ និង​៨/២៣​នាក់ ក្នុង​ក្រុម ទី​៣ បាន​ព្យាបាល​ជោគជ័យ ។​
​    ​
​ដុំ​ក្រួស​ត្រូវ​កម្ចាត់​ចេញពី សរីរាង្គ​មាន​វិ​ជ្ជ​មាត្រ​មធ្យម​ប្រមាណ​៤,៧ មិល្លីម៉ែត្រ ។​
​    ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា ''​សិច​'' អាច​រំញោច​អាស៊ីត​នី​ទ្រី​ក​ផលិត​, ធ្វើឱ្យ​យារ​បំពង់​មូត្រ​បំពង់ នាំ​ទឹកនោម ពី​តម្រងនោម​ទៅដល់​ប្លោកនោម​, ដោយ ហេតុនេះ​ក្រួស​អាច​ចេញ​ក្រៅ​ងាយ ស្រួល​ជាង ។ ម្យ៉ាងវិញទៀត​, ការ​ឈានដល់​ចំណុចកំពូល​នៃ​តម្រេក​ក៏​អាចធ្វើឱ្យ យារ​សាច់ដុំ​បំពង់​មូត្រ​, បង្កលក្ខណៈ ឱ្យ​ក្រួសតម្រងនោម​ត្រូវ​កម្ចាត់​ចេញ ។​
​    ​
​ពួក​អ្នកស្រាវជ្រាវ​ក៏​សន្និដ្ឋានថា ''​លទ្ធផល​របស់​យើងខ្ញុំ​បង្ហាញថា អ្នកជំងឺ​មាន​ក្រួសតម្រងនោម​តូច​ជាង ៦​មិល្លីម៉ែត្រ អាច​ស្វ័យ​រុញ​ក្រួស​ចេញ ក្រៅ​អាស្រ័យ​ដោយ​សិច​៣-៤​ដង​ក្នុង​១ សប្តាហ៍​'' ៕ ប្រែ​សម្រួល​៖ រតនៈ​

''​សិច​'' ៣-៤​ដង​ក្នុង​១​សប្តាហ៍​អាច​ព្យាបាល​ក្រួស​នៅក្នុង​តម្រងនោម​?


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

អប់រំផ្លូវភេទ18+ ផ្សេងទៀត